ព្រែកជីកវែងបំផុត

តើព្រែកជីកវែងបំផុតទាំង៧ របស់ពិភពលោកមានឈ្មោះអ្វីខ្លះ និងស្ថិតនៅប្រទេសណាខ្លះ?


ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន, គ្រប់គ្រងគ្រោះទឹកជំនន់, ការបង្ហូរទឹក និងប្រព័ន្ធធារាសាស្ត្រជាដើម។ ក្នុងនោះ ព្រែកជីក ក៏ត្រូវបានប្រើប្រាស់ជាចម្បងលើការដឹកជញ្ជូនទំនិញនៅជុំវិញពិភពលោក និងតភ្ជាប់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ។ ប៉ុន្ដែ មិនមែនគ្រប់បណ្ដាប្រទេសទាំងអស់សុទ្ធតែមានភាពអំណោយផលសម្រាប់ការបង្កើតព្រែកជីកនោះទេ។
ព្រែកជីកវែងបំផុត
ដោយ

តើព្រែកជីកវែងបំផុត​ទាំង៥​របស់ពិភពលោក មានឈ្មោះអ្វីខ្លះ ហើយមានទីតាំងនៅប្រទេសណាខ្លះ?

១, ព្រែកជីក Grand

ព្រែកជីកមួយនេះ មានប្រវែងរហូតដល់ទៅ ១៧៧៦គីឡូម៉ែត្រ និងជាព្រែកជីកដែល​មានប្រវែង​វែងជាងគេបំផុតក្នុងពិភពលោក។ ព្រែកជីក Grand ត្រូវបាន​តភ្ជាប់ទន្លេធំពីរ​របស់ប្រទេសចិន គឺទន្លេលឿង និងទន្លេយ៉ាងស៊ី ហើយប្រវត្តិព្រែកជីកនេះ ត្រូវបានគេដឹងថា បានចំណាយពេល​សាងសង់រាប់ពាន់ឆ្នាំឯណោះ ជាមួយនឹងកម្មកររាប់លាននាក់ឯណោះ។

២, ព្រែកជីក KaraKum

ព្រែកជីកមួយមួយនេះ ស្ថិតនៅក្នុងប្រទេស​តួកម៉េនីស្ថាន ដែលមានប្រវែងសរុប ១៣៧៥ គីឡូម៉ែត្រ។ ត្រូវបានបើកឲ្យដំណើរការនៅឆ្នាំ១៩៩៨ ព្រែកជីក Karakum បានតភ្ជាប់ផ្លូវទឹក​នៅកណ្ដាលតំបន់​វាលខ្សាច់ Karakum Desert ដែលជាតំបន់ស្ងួតហួតហែងខ្លាំងបំផុត​លើផែនដី ហើយវាក៏ត្រូវបានគេ​ស្គាល់ថា ជាគម្រោងធារាសាស្ត្រ​លើវាលខ្សាច់​ដ៏ធំបំផុត​មួយរបស់ពិភពលោកផងដែរ។ ក្រៅតែពីបម្រើ​ដល់ការធ្វើនាវាចរណ៍ ព្រែកជីកនេះ ក៏ផ្ដល់នូវទឹកស្រោចស្រពលើផ្ទៃដីជិត ១ម៉ឺនគីឡូម៉ែត្រ​ការ៉េ សម្រាប់ការដាំដំណាំដូចជាកប្បាសជាដើម។

៣. ព្រែកជីក Indira Gandhi

វាគឺជាព្រែកជីកដ៏វែងជាងគេបំផុតមួយ​នៅក្នុងប្រទេសឥណ្ឌា ដែលមានប្រវែង ៦៥០គីឡូម៉ែត្រ និងបានផ្ដល់នូវប្រព័ន្ធធានារាស្ត្រស្រោចស្របលើផ្ទៃដីប្រហែលជិត​៧ពាន់គីឡូម៉ែត្រការ៉េ។ តាមរយៈប្រព័ន្ធទឹកនេះ វាបានផ្ដល់នូវលទ្ធភាពសម្រាប់​ការដាំដំណាំជាច្រើនមុខ​រួមនៅ​តំបន់ស្ងួតហួតតែងភាគពាយ័ព្យ​នៃប្រទេសឥណ្ទាដូចជា កប្បាស និងស្រូវសាលីជាដើម។

៤, ព្រែកជីក Erie

ព្រែកជីកនេះ ស្ថិតនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក ដែលត្រូវបានបើកឲ្យធ្វើនាវាចរណ៍​តាំងពីទសវត្សរ៍ឆ្នាំ ១៨២០មកម្ល៉េះ។ ព្រែកជីកអ៊ែរី (Erie) ក៏ជាផ្លូវទឹកដំបូងគេមួយ ដែលតភ្ជាប់រវាងបឹង Great Lakes ជាមួយនឹងមហាសមុទ្រអាត្លង់ទិក និងបានរួមចំណែកកាត់បន្ថយថ្លៃដើម​លើការដឹកជញ្ជូន​តាមផ្លូវគោល​រហូតដល់ ៩៥%ផងដែរ។ ព្រែកជីក Erie បច្ចុប្បន្ន គឺជាផ្លូវនាវាចរណ៍ដ៏សំខាន់មួយ​សម្រាប់ទូកទេសចរណ៍ផងដែរ ក្រៅតែពីការដឹកជញ្ជូនទំនិញ។

៥, ព្រែកជីក Grand Union

ដោយរត់ឆ្លត់កាត់ពីទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ទៅកាន់ភាគកណ្ដាលនៃផ្ទៃប្រទេស ព្រែកជីក Grand Union ត្រូវបានដំណើរការតាំងពីឆ្នាំ១៩២៩មកម្ល៉េះ។ គោលបំណងនៃការសាងសង់ព្រែកជីកនេះឡើង គឺដើម្បីប្រកួតប្រជែង​​ជាមួយនឹង​បណ្ដាញផ្លូវដែក និងផ្លូវថ្នល់។ ជាមួយប្រវែងសរុប ២២០ គីឡូម៉ែត្រ ព្រែកជីក Grand Union ត្រូវបានគេដឹងថា ជាព្រែកជីកវែងជាងគេបំផុតនៅលើទឹកដីនៃ​ប្រទេសអង់គ្លេស។

៦, ព្រែកជីក Suez

ព្រែកជីកនេះ ត្រូវបានគេស្គាល់ឈ្មោះដ៏ល្បីល្បាញថា ជាព្រែកជីកដ៏វែងអន្លាយមួយ សាងសង់ឡើង​ដោយប្រើ​​កម្លាំងមនុស្ស។ ត្រូវបានចំណាយពេលសាងសង់១០ឆ្នាំ និងបានដាក់ឲ្យប្រើប្រាស់​នៅឆ្នាំ ១៨៦៩ ព្រែកជីកស៊ុយអេ គឺជាខ្សែផ្លូវទឹកមួយដែល​បានបែងចែកទ្វីអាហ្វ្រិក និងអាស៊ី ដោយភ្ជាប់សមុទ្រក្រហមទៅនឹងសមុទ្រមេឌីទែរ៉ាណេ។ ជាមួយប្រវែង សរុប ១៩៣គីឡូម៉ែត្រ ព្រែកជីកមួយនេះ បានកាត់បន្ថយចម្ងាយនៃការធ្វើដំណើរពីសមុទ្រអារ៉ាប់ ទៅកាន់ទីក្រុងឡុងដ៍ជិត ៩ពាន់គីឡូម៉ែត្រ ហើយក៏ជាព្រែកជីកដ៏មមាញឹកមួយសម្រាប់​ការដឹកជញ្ជូនទំនិញផងដែរ។

៧, ព្រែកជីក Kiel

ជាមួយប្រវែង៩៨គីឡូម៉ែត្រ ព្រែកជីក (ខេល) Kiel បានតភ្ជាប់​សមុទ្រ​ខាងជើង ជាមួយនឹង​សមុទ្រ​បាល់ទិក ឆ្លងកាត់​រដ្ឋ ឆ្លែសវីក ហូលស្ទេន (Shleswig-Holstien) ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។ បើទោះបីជា មិនមែនជាព្រែកជីកធំជាងគេបំផុតក្នុងពិភពលោកក្ដី ប៉ុន្ដែ ព្រែកជីកនេះ ត្រូវបានគេចាត់ទុកជាព្រែកជីកដែលមានសកម្មភាពដឹកជញ្ជូនមមាញឹកជាងគេបំផុត​នៅក្នុងពិភពលោក។ ជារៀងរាល់ឆ្នាំមានកប៉ាល់ប្រហែល ជាង៣ម៉ឺនគ្រឿង ឬស្មើនឹង ៩០គ្រឿងក្នុងមួយថ្ងៃ បានដឹកទំនិញឆ្លងកាត់ព្រែកជីកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារនានាទូទាំងពិភពលោកប្រឈមហានិភ័យថ្មីៗ ខណៈសហរដ្ឋអាម៉េរិកបន្ថែមទណ្ឌកម្មលើរុស្ស៊ី

ព័ត៌មាន
បញ្ហាសង្គ្រាមរបស់ប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលគ្មានសញ្ញាបង្ហាញថា នឹងបញ្ចប់នៅពេលណាឱ្យប្រាកដនោះ កំពុងធ្វើឱ្យធនាគារនានាទូទាំងពិភ…

កម្ពុជា ត្រៀមសហការជាមួយទូតកូរ៉េខាងត្បូង ក្រោយប្រទេសនេះព្រមានថា កូរ៉េខាងជើង អាចវាយប្រហារភេរវកម្មលើស្ថានទូតខ្លួននៅកម្ពុជា

ព័ត៌មាន
កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយស្ថានទូតកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះបានព្រមានការវាយប្រហារភេរវកម្ម ដែលបង្កដោយកូរ៉េខាងជើង លើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ