ទេសចរណ៍

Articles by category ទេសចរណ៍

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២លាននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល២ថ្ងៃ

ដោយ​ សោម ស្រីពេជ្រ
ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមគោលដៅទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសពិធីចូលឆ្នាំសកលឆ្នាំ២០២៣ ចំនួន២ថ្ងៃ កាលពីសប្ដាហ៍មុន ពោលគឺមានដល់ជាង២លាននាក់ឯណោះ មានការកើនឡើងជាង៧៦% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ នេះបើតាមតួលេខពីក្រសួងទេសចរណ៍។