សាច់ប្រហិតចម្រុះគ្មានគុណភាព

ប្រហិតចម្រុះគ្មានគុណភាពជាង៨តោន ត្រូវបានមន្រ្តីរឹបអូស និងយកទៅដុតបំផ្លាញចោល


សាច់ប្រហិតចម្រុះគ្មានគុណភាពទម្ងន់ជាង៨តោន ត្រូវបានមន្រ្តីជំនាញរឹបអូស និងយកទៅដុតកម្ទេចចោល ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ។
សាច់ប្រហិតចម្រុះគ្មានគុណភាព
ដោយ

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ទំនិញប្រហិតចម្រុះ ដែលត្រូវបានកម្ទេចចោលនេះមានដូចជា ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ និងប្រហិតដង្កៀបក្តាមមានចំនួន៨០កេស និង១៦២បាវ។ ប្រហិតទាំងនេះ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។ ទំនិញទាំងនេះ ត្រូវបានរកឃើញថា បានលួចបន្លំនាំចូលដោយពុំមានឯកសារ ដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ និងវេចខ្ចប់ដឹកជញ្ជូនពុំត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស ដែលនាំឱ្យទំនិញប្រហិតទាំងនោះប្រែប្រួលបាត់បង់គុណភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅព្រឹកស្អែកនេះ

ព័ត៌មាន
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចការសហការជាមួយធនាគារពិភពលោក (World Bank-WB) នឹង…

កម្ពុជា-តួកគី ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់១ពាន់លានដុល្លារ និងបើកជើងហោះហើរត្រង់រវាងគ្នា

ព័ត៌មាន
កម្ពុជា-តួកគី បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់១ពាន់លានដុល្លារនៅពេលខាងមុខ។ ជាមួយគ្នានេះ តួកគីក៏គ្រោងពង្រីកហោះហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ