ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការគ្មានវត្តមានរបស់កម្ពុជា ក្នុងគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន?

ដោយ​ ​ ខេមបូណូមីស
ថៃ និងវៀតណាម ដែលជាប្រទេសភូមិរបងជាមួយកម្ពុជា ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំង១០សម្រាប់ភ្ញៀវទេសចរចិន នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាពលកម្ម៥ថ្ងៃរបស់ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ តែយ៉ាងណាក្នុងចំណោមប្រទេសគោលដៅកំពូលទាំង១០នេះ ពុំមានប្រទេសកម្ពុជា នោះទេ។ ហេតុអ្វីកម្ពុជា ពុំមានឈ្មោះក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរចិន ក្នុងថ្ងៃឈប់សម្រាក? ហើយអ្នកជំនាញយល់យ៉ាងណាចំពោះបញ្ហានេះ?