ធនាគារកណ្តាលថៃ

អត្រាការប្រាក់នៅថៃ អាចឡើងដល់១១% នៅឆ្នាំក្រោយ ខណៈរដ្ឋាភិបាល និងធនាគារកណ្តាលថៃខ្វែងគំនិតគ្នា


អត្រាការប្រាក់នៅថៃ ត្រូវបានគេព្យាករថា នឹងបង្កើនពី៨% នៅក្នុងឆ្នាំ២០២៤ ទៅ១១% នៅឆ្នាំ២០២៥។ ការដំឡើងអត្រាការប្រាក់នេះ ត្រូវបានគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងកម្មវិធីចែកប្រាក់ជូនពលរដ្ឋតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលគណបក្សកាន់អំណាចបានសន្យាក្នុងអំឡុងឃោសនារកសំឡេងឆ្នោតកាលពីពេលកន្លងទៅ។ ត
ធនាគារកណ្តាលថៃ
ដោយ

តែយ៉ាងណាការសម្រេចនេះនៅមិនទាន់ច្បាស់នៅឡើយទេ ខណៈបញ្ហាកំពុងកើតមានរវាងនាយករដ្ឋមន្រ្តី និងធនាគារកណ្តាលថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អត្រាការប្រាក់នៅប្រទេសថៃ ត្រូវបានគេព្យាករថា នឹងឡើងដល់១១% នៅឆ្នាំ២០២៥ ខាងមុខ មានការកើនឡើង៣% បើធៀបនឹងអត្រាការប្រាក់នៅឆ្នាំនេះ ដែលមានត្រឹមតែ៨% ប៉ុណ្ណោះ។ ការដំឡើងអត្រាការប្រាក់នេះអាចនឹងត្រូវធ្វើឡើងប្រសិនបើរដ្ឋាភិបាលថៃ នៅតែបន្តអនុវត្តកម្មវិធីចែកប្រាក់ក្រោមយន្តការដែលមានឈ្មោះថា កាបូបឌីជីថល ដែលគណបក្សកាន់អំណាចបានសន្យាកាលពីមុនការបោះឆ្នោត។

យោងតាមប្រភពពីក្រសួងហិរញ្ញវត្ថុដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អត្រាការប្រាក់៨%នៅពេលនេះ គឺស្ថិតនៅក្នុងចំណាត់ថ្នាក់ A ដោយផ្អែកលើស្តង់ដារបស់ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ ប៉ុន្តែប្រសិនអត្រាការប្រាក់ត្រូវបានដំឡើងដល់១១% ដូចការរំពឹងទុកមែននោះ វានឹងទាញទម្លាក់ចំណាត់ថ្នាក់ឥណទាននៅក្នុងប្រទេសថៃ។

ប្រភពដដែលបាននិយាយថា កាលពីនៅឆ្នាំ២០១៩ សមាមាត្រនៃអត្រាការប្រាក់ធៀប​ទៅនឹងប្រាក់ចំណូលរបស់រដ្ឋាភិបាលមានកម្រិតទាបត្រឹមតែ៦% ដែលត្រូវបានគេសន្មតថា ជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការចំណាយលើការខ្ចីប្រាក់ដោយការិយាល័យគ្រប់គ្រងបំណុលសាធារណៈ។

ការហើមឡើងនៃអត្រាការប្រាក់នេះ គឺចាប់់ផ្តើមមានសម្ពាធនៅឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នៅពេលដែលរដ្ឋាភិបាល បានប្រកាសនូវកញ្ចប់ឥណទាន ដែលមានតម្លៃជិត៤១ពាន់លានដុល្លា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺ Covid-19 ហើយប្រសិនបើនៅឆ្នាំ២០២៤ និង២០២៥ រដ្ឋាភិបាលនៅតែបន្តចាយប្រាក់បន្ថែមទៀត ពោលគឺតាមការសន្យារបស់គណបក្សកាន់អំណាចទៅពលរដ្ឋតាមកម្មវិធីកាបូបឌីជីថលនៅមុនបោះឆ្នោតដែលមានតម្លៃជាង១៣ ពាន់លានដុល្លារបន្ថែមទៀត នោះឱនភាពថវិការនឹងបន្តកើតមាន ហើយអត្រាការប្រាក់នឹងឡើងដល់១១%។

រហូតមកដល់ពេលនេះរវាងនាយករដ្ឋមន្រ្តី និងធនាគារកណ្តាលថៃ កំពុងតែមានបញ្ហាចម្រូងចម្រាស់នឹងគ្នា ពាក់ព័ន្ធនឹងការសម្រេចលើគោលនយោបាយអត្រាការប្រាក់។ ពាក់ព័ន្ធបញ្ហានេះ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ បានឡើងថា ឯករាជ្យភាពរបស់ធនាគារកណ្តាលថៃ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេស។ សម្រាប់លោកស្រី ច្បាប់ដែលបានផ្តល់សិទ្ធិឲ្យធនាគារកណ្តាលឯករាជ្យពីរដ្ឋាភិបាល គឺជាបញ្ហា និងជាឧបសគ្គនៅក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ នៅពេលនេះរដ្ឋាភិបាលកំពុងតែជំរុញឲ្យធនាគារកណ្តាលបញ្ចុះអត្រាការប្រាក់ ប៉ុន្តែធនាគារកណ្តាលហាក់ជំទាស់។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវត្តមានរបស់លោក ស៊ី នៅអឺរ៉ុប អាចជួយបន្ធូរបន្ថយភាពតានតឹងទ្វេភាគីបានដែរ ឬទេ?

ព័ត៌មាន
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចទៅកាន់ទឹកដីអឺរ៉ុបដ៏កម្រ ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន និងអឺរ៉ុប ចំពេលភាពតានតឹងរវាងច…

តើកំពូលមហាសេដ្ឋីទាំង៥របស់វៀតណាម ដែលមានទ្រព្យសម្បត្តិសរុបជាង១២ពាន់លានដុល្លារជានរណា?

ព័ត៌មាន
យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា មហាសេដ្ឋីពាន់លានដុល្លារលំដាប់កំពូលទាំង៥រូប ប្រចាំប្រទេសវៀតណាម មានទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ