កិច្ចព្រមព្រៀងនាវាមុជទឹក

យករដ្ឋមន្ត្រីអង់គ្លេសធ្វើដំណើរទៅកាន់អាមេរិក ដើម្បីសម្រេចរួមគ្នាផ្ដល់នាវាមុជទឹកនុយក្លេអ៊ែរ ទៅឲ្យអូស្ត្រាលី


នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី ១២ មីនា ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ដើម្បីសម្រេចរួមគ្នាលើលក្ខខណ្ឌលម្អិតមួយចំនួននៃកិច្ចព្រមព្រៀងនាវាមុជទឹក ដែលមានគោលបំណងប្រឆាំងនឹងប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសាររព័ត៌មានអន្តរជាតិធំៗជាច្រើន។
នាយករដ្ឋមន្ត្រីអង់គ្លេសហោះហើរទៅកាន់សហរដ្ឋអាមេរិកភ្លាមៗ រូបភាព SBS

ចក្រភពអង់គ្លេសក៏នឹងបោះពុម្ពផ្សាយបច្ចុប្បន្នភាពចំពោះគោលនយោបាយសន្តិសុខ ការពារជាតិ និងកិច្ចការបរទេសរបស់ខ្លួនផងដែរនៅថ្ងៃចន្ទ ទី ១៣ មីនានេះ ដោយកំណត់ពីរបៀបដែលខ្លួននឹងឆ្លើយតបទៅនឹងពិភពលោក ដែលមានការគំរាមកំហែងកាន់តែខ្លាំងឡើង​ជាពិសេស​ពីសំណាក់ប្រទេសចិន។

លោក Sunak បានសរសើរពីសម្ព័ន្ធភាព AUKUS កាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា ភាពជាដៃគូបែបនេះ គឺជាគំរូដ៏ល្អ​នៃវិធីសាស្រ្ត​របស់​ចក្រភពអង់គ្លេស។ លោក​បានបន្ថែមថា នៅក្នុងគ្រាដ៏ចលាចល នៃសម្ព័ន្ធភាពជាសកលរបស់​ចក្រភពអង់គ្លេស កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS នេះគឺជាប្រភពនៃកម្លាំង និងសន្តិសុខដ៏អស្ចារ្យបំផុតរបស់ចក្រភពអង់គ្លេស។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរក្រោមកិច្ចបព្រមព្រៀង AUKUS ដែលជាគម្រោងក្នុងការចងនូវសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់យើងដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលីដើម្បីផ្តល់ឱ្យគ្នាទៅវិញទៅមកនូវសុវត្ថិភាព បច្ចេកវិទ្យាថ្មីៗ និងអត្ថប្រយោជន៍សេដ្ឋកិច្ច»។

មែនទែនទៅ ក្រោមកិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសនៅឆ្នាំ២០២១ សហរដ្ឋអាមេរិក និងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងការផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យា និងសមត្ថភាពសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ហើយវាក៏ជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីកលូតលាស់នៃកម្លាំងយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ក្នុងនោះ កិច្ចប្រជុំនៅទីក្រុង San Diego នៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថានឹងមានការសម្រេចចិត្តលើជំហានបន្ទាប់សម្រាប់ប្រទេសអូស្ត្រាលីក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទំនើបៗនៃប្រទេសទាំងពីរ។




អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាមេរិកនៅខែកុម្ភៈ អាចបង្កើតឱកាសការងារដល់ពលរដ្ឋបន្ថែមជាង ៣១ម៉ឺនការងារ

ព័ត៌មាន
ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់បណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និង ការកើនឡើងកំដៅការទូតជាមួយចិន ដែលជាគូប្រជែងសេដ្ឋកិច្ចរប…

តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា សម្លឹងឃើញការវិនិយោគនៅឥណ្ឌូនេស៊ី និងវៀតណាម

ព័ត៌មាន
តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា (Keisuke Honda) មានសុទិដ្ឋិនិយមចំពោះការចាប់ផ្តើមអាជីវកម្មនៅក្នុងតំបន់អាស៊ីអាគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ