តំបន់អាស៊ី

កម្ពុជាជឿថា មានតែការសហការ និងរួមគ្នាជាធ្លុងមួយទេ ទើបអាចអភិវឌ្ឍន៍តំបន់អាស៊ីប្រកបដោយចីរភាព


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដើម្បីកសាងបាននូវអនាគត និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី តម្រូវឱ្យសហគមន៍អាស៊ីត្រូវធ្វើការរួមគ្នា និងសាងសាមគ្គីភាពគ្នាជាធ្លុងមួយ។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ធ្វើឡើងក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិ លើកទី២៩ របស់ Nikkei ស្តីពី អនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
តំបន់អាស៊ី
ដោយ

ពីវេទិកាអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជឿជាក់ថា ការចូលរួមគ្នារបស់ថ្នាក់ដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ីដែលមានប្រជាជនសរុបច្រើនជាងពាក់កណ្ដាលនៃប្រជាជនទាំងមូលលើសកលលោក ពិតជាមានសារសំខាន់ក្នុងការធ្វើឱ្យស្ថានភាពនៅលើពិភពលោកមានភាពប្រសើរឡើង ដោយមិនត្រឹមតែការពារផលប្រយោជន៍របស់ខ្លួននោះទេ ប៉ុន្តែដោះស្រាយបញ្ហានៅលើសកលលោករួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព ភាពរុងរឿង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា តាមរយៈវេទិកាអនាគតអាស៊ី បានធ្វើឱ្យអាស៊ីអាចឆ្លងកាត់វិបត្តិសកលដូចជាវិបត្តិជំងឺកូវីដ-១៩ ជាដើម ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមប្រទេស ដែលមានឥទ្ធិពលមួយនៅលើសកលលោក ដែលដើរតួនាទីសំខាន់ក្នុងការកំណត់អនាគតកិច្ចសហប្រតិបត្តិយការអន្តរជាតិ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅលើសកលលោកទាំងមូល។

បើតាមថ្នាក់ដឹកនាំរូបនេះ តំបន់អាស៊ីជាមួយនឹងភាពសម្បូរបែប សេដ្ឋកិច្ចរស់រវើក និងវប្បធម៌ដែលមានវ័យចំណាស់ឈរជាបង្គោលនៃភាពធន់ និងភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនដោយអាស្រ័យលើកម្លាំងរួមគ្នា ក្នុងការផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅលើសកលលោក និងពង្រឹងការកសាងអនាគតប្រកបដោយចីរភាពនិងបរិយាបន្ន។

ជាក់ស្តែងកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្ដួចផ្ដើមនានា នៅក្នុងតំបន់ដើម្បីលើកកម្ពស់សន្តិភាព សមាហរណកម្មសេដ្ឋកិច្ច និងសាមគ្គីភាពសង្គម ដោយសង្កត់ធ្ងន់ទៅលើការសន្ទនា កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងអាស៊ីមួយប្រកបដោយភាពធន់និងភាពរុងរឿង ជាក់ស្តែងដូចជាការចូលរួមគ្នានៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចសន្យាពាណិជ្ជកម្មក្នុងតំបន់ជាមួយនឹងការបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ ការចូលរួម​ស្ថាបនា និងការរួមគ្នាអភិវឌ្ឍន៍អនាគតរបស់អាស៊ីដែលដើរតួជាគំរូ ប្រកបដោយជំនឿចិត្ត និងទទួលយកឱកាស និងបញ្ហាប្រឈមនានានៅលើសកលលោក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរបានសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម

ព័ត៌មាន
នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាប្រកបឱ្យ…

ម្ចាស់ភាគហ៊ុនធំរបស់ព្រលានយន្តហោះសៀមរាបអង្គរ ចង់វិនិយោគបន្ថែមលើវិស័យធំៗ៣នៅខេត្តសៀមរាប

ព័ត៌មាន
ក្រុមហ៊ុន YIG ដែលជាម្ចាស់ភាគហ៊ុនធំនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានបង្ហាញបំណងចង់វិនិយោគបន្ថែមនៅកម្ពុជា លើការអភិវឌ្ឍតំបន់សេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ