ទីផ្សារភាគហ៊ុន

តើទីផ្សារភាគហ៊ុនកម្ពុជា នឹងមានការប្រែប្រួលបែបណា ប្រសិនបើអាម៉េរិក បញ្ចុះអត្រាការប្រាក់?


ប្រសិនបើមិនមានការប្រែប្រួលទេ ធនាគារកណ្ដាលធំៗនៅលើពិភពលោក ជាពិសេសធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់នៅចន្លោះពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ។ ផែនការបញ្ចុះអត្រាការប្រាក់របស់បណ្ដាធនាគារកណ្តាលនេះ ត្រូវបានអ្នកជំនាញជឿជាក់ថា នឹងអាចជំរុញកំណើនសេដ្ឋកិច្ច និងជួយគាំទ្រដល់ទីផ្សារភាគហ៊ុននៅតាមបណ្តាប្រទេសនានា ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរថា ការបញ្ចុះអត្រាការប្រាក់ ក៏នឹងបង្ហាញពីទិន្នន័យសេដ្ឋកិច្ចចុះខ្សោយផងដែរ។
ទីផ្សារភាគហ៊ុន
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា យល់​ឃើញថា ការឡើង ឬចុះតម្លៃទីផ្សារភាគហ៊ុន គឺអាស្រ័យលើទំនាក់ទំនងអវិជ្ជមានរវាងអត្រាការប្រាក់ និងថ្លៃភាគហ៊ុននៅលើទីផ្សារមូលបត្រ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ក្រោយបណ្តាធនាគារកណ្តាលនានា ជាពិសេសអាម៉េរិក បានដំឡើងអត្រាការប្រាក់ មានវិនិយោគិនជាច្រើនបានដកប្រាក់ចេញពីផ្សារមូលបត្រយកទៅវិនិយោគលើមូលបត្របំណុលរបស់រដ្ឋ។

តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះរំពឹងថា ក្រោយធនាគារកណ្ដាលនានា ជាពិសេសអាម៉េរិក បញ្ចុះអត្រាការប្រាក់ នោះវិនិយោគិននឹងងាកមកវិនិយោគលើការជួញដូរភាគហ៊ុនវិញ។ ឯកឧត្តម ហុង សុហួរ ជឿជាក់ថា នៅពេលមានការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក នោះស្ថានភាពសេដ្ឋកិច្ចនឹងមានភាពប្រសើរឡើង ព្រោះម្ចាស់អាជីវកម្មនឹងមានសាច់ប្រាក់ច្រើនជាងមុនសម្រាប់យកទៅប្រើប្រាស់លើការវិនិយោគ។

​ដោយឡែកឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជឿជាក់ថា នៅពេលមានការបញ្ចុះអាត្រាការប្រាក់របស់បណ្តាធនាគារកណ្ដាលធំៗជាពិសេសអាម៉េរិក នាអំឡុងឆមាសទី២ ឆ្នាំ២០២៤ នេះ វានឹងជួយជំរុញឱ្យការបោះផ្សាយមូលបត្រ ឬសញ្ញាបណ្ណរបស់រដ្ឋនឹងមានល្បឿនកាន់តែលឿនបន្ថែមទៀត ខណៈរដ្ឋាភិបាលកម្ពុជា កំពុងកៀរគរធនធានជាអាទិភាពលើការបោះផ្សាយមូលបត្រ។

​បើតាមការគូសបញ្ជាក់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា មកទល់ពេលនេះផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បង្ហាញពីគោលបំណងវិនិយោគថាមពលពិសេសនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព…

តើ SME កម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទប់ទល់នឹងលំហូរចូលទំនិញថោកៗពីបរទេស?

ព័ត៌មាន
ប្រទេសក្នុងតំបន់ជាច្រើនរួមទាំងកម្ពុជា កំពុងរងការគំរាមកំហែងពីលំហូរចូលទំនិញថោកៗពីប្រទេសចិន ដែលមានការរីកដុះដាលខ្លាំងគួរឱ្យកត់សម្គាល់នៅប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ