វិវាទពាណិជ្ជកម្ម

ចិនថ្កោលទោស និងព្រមានចាត់វិធានការឆ្លើយតបចំពោះការដាក់បញ្ចូលក្រុមហ៊ុនចិនបន្ថែមក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់អាម៉េរិក


ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា ថា ខ្លួនថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការដាក់បញ្ចូលបន្ថែមនូវក្រុមហ៊ុនចិនជាច្រើនចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួនក្នុងគោលបំណងដើម្បីទប់ស្កាត់កុំឱ្យរុស្ស៊ីទទួលបានបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាម៉េរិក ដែលត្រូវការសម្រាប់អាវុធរបស់ខ្លួន និងបានគំរាមចាត់វិធានការឆ្លើយតបផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិវាទពាណិជ្ជកម្ម
ដោយ

សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗបានដាក់បញ្ចូលបន្ថែមក្រុមហ៊ុនរុស្ស៊ី និងក្រុមហ៊ុនចិន សរុបចំនួន១២៣ក្រុមហ៊ុនចូលទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះគាំទ្រយោធារុស្ស៊ី។ ចំណាត់ការរបស់អាម៉េរិកនេះ បានធ្វើឱ្យចិនមានការប្រតិកម្មយ៉ាងខ្លាំង និងបានគំរាមចាត់វិធានការឆ្លើយតប ដើម្បីការពារក្រុមហ៊ុនចិនទាំងនោះផងដែរ។

ក្រុមហ៊ុនទាំង១២៣ខាងលើ ដែលមានក្រុមហ៊ុនចិន ចំនួន៤២ ក្រុមហ៊ុនរុស្ស៊ី៦៣ និងក្រុមហ៊ុនចំនួន១៤មកពីប្រទេសផ្សេងៗទៀត រួមមាន តួកគី អ៊ីរ៉ង់ និងប្រទេសស៊ីប ផងដែរនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មក្រោមហេតុផលថា ក្រុមហ៊ុនទាំងនោះបានបញ្ជូនគ្រឿងអេឡិចត្រូនិក ដែលជាបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាម៉េរិក ទៅឱ្យភាគីពាក់ព័ន្ធយោធារុស្ស៊ី ដើម្បីផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងសម្រាប់ឱ្យរុស្ស៊ី ប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រោមវិធានការថ្មីនេះ បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក នឹងត្រូវបានតម្រូវឱ្យស្នើសុំអាជ្ញាប័ណ្ណដែលពិបាកនឹងទទួលបាន សម្រាប់ការដឹកជញ្ជូនទំនិញទៅឱ្យបណ្ដាក្រុមហ៊ុនដែលជាប់ឈ្មោះក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មខាងលើនេះ។

ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យរាំងស្ទះសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ និងរារាំងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចជាប្រក្រតី ហើយបានព្រមានថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិស្របច្បាប់របស់បណ្ដាក្រុមហ៊ុនចិន។

លោក អេលែន អ៊ីស្ទេវេស (Alan Estevez) អនុរដ្ឋមន្ត្រីពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខរបស់សហរដ្ឋអាម៉េរិក បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងបន្តប្រើប្រាស់គ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយដែលខ្លួនមានដើម្បីរារាំងប្រទេសរុស្ស៊ី មិនឱ្យទទួលបានបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាម៉េរិក សម្រាប់ការផលិតសព្វាវុធរបស់ខ្លួននោះឡើយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាវៀតណាម បោះឆ្នោតបណ្ដេញឧបនាយករដ្ឋមន្ត្រី២រូបចេញពីតំណែង

ព័ត៌មាន
រដ្ឋសភាវៀតណាម កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបោះឆ្នោតតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន៣រូប និងបានបណ្តេញឧបនាយករដ្ឋមន្ត្រី២រូបចេញពីតំណែង នៅ…

កង្វះការផ្គត់ផ្គង់បានជំរុញឱ្យតម្លៃផ្ទះ និងតម្លៃផ្ទះជួលនៅអូស្ត្រាលីហក់ឡើងខ្ពស់

ព័ត៌មាន
មនុស្សកាន់តែច្រើនឡើង ដែលភាគច្រើនជានិស្សិត និងគ្រូបង្រៀន បានស្វែងរកផ្ទះជួលដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងស៊ីដនី នៅប្រទេសអូស្ត្រាលី សម្រាប់ស្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ