ផ្សារភាគហ៊ុនចិន

ភាគហ៊ុនចិនកើនឡើងនៅថ្ងៃបើកជួញដូរដំបូងក្រោយឈប់សម្រាកចូលឆ្នាំចិន


នៅថ្ងៃបើកជួញដូរដំបូង ក្រោយពីឈប់សម្រាក់ចូលឆ្នាំចិន១សប្ដាហ៍ ភាគហ៊ុននៅក្នុងប្រទេសចិននៅថ្ងៃទី ១៨ ខែកុម្ភៈ បានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ នៅចំពេលដែលអ្នកវិនិយោគកំពុងមានសុទិដ្ឋិនិយមជាថ្មីចំពោះការស្ទុះងើបឡើងលឿននៃសេដ្ឋកិច្ចសកល។ ប៉ុន្ដែ ក្នុងពេលជាមួយគ្នានេះ ទីផ្សារនៅអាស៊ីផ្សេងទៀត ហាក់មានការឆ្លៀតឱកាសលក់ភាគហ៊ុនយកចំណេញច្រើន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Reuters។
ផ្សារភាគហ៊ុនក្នុងទីក្រុង សិនយ៉ាង ប្រទេសចិន
ដោយ

ភាគហ៊ុន​នៅអាស៊ីប៉ាស៊ីហ្វិក នៅក្រៅពីទីផ្សារ​ប្រទេសជប៉ុន បាន​ធ្លាក់ចុះ០,១៥% ប៉ុន្ដែ នៅពេលបិទការជួញដូរ​ទីផ្សារនេះទទួលបាន​ស្ទុះងើបឡើងវិញ។ ភាគហ៊ុន​នៅប្រទេសចិន បានកើនឡើងជិត១% រីឯតម្លៃភាគហ៊ុន​នៅក្នុងប្រទេសជប៉ុនវិញ គឺមិនមានការប្រែប្រួល​អ្វីនោះទេ។

កត្តា​សំខាន់ៗ​ដែលបាន​ជំរុញឲ្យមាន​សុទិដ្ឋិនិយម​ចំពោះការងើបឡើង​នៃសេដ្ឋកិច្ច​សកល​ ត្រូវបាន​គេមើលឃើញថា រួមមាន ការលក់រាយ​នៅអាមេរិក​មានភាព​ល្អប្រសើរ, សញ្ញាថ្មីៗ​ដែលធនាគារកណ្ដាល​របស់អាមេរិក នឹងរក្សាជំហរ​របស់ខ្លួន​ ក្នុងការជំរុញ​គម្រោងកញ្ចប់ថវិកា​ជំរុញសេដ្ឋកិច្ច​របស់រដ្ឋាភិបាលអាមេរិក។ ទោះយ៉ាងណា អ្នកវិភាគខ្លះ នៅតែលើកឡើង​អំពី​ការប្រុងប្រយ័ត្ន ដែលថា មេរោគកូវីដ-១៩ដែលបានបំប្លែងខ្លួន​ថ្មី​អាច​នឹង​បន្ដ​រីករាលដាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយដំណើរការបាន៦០ឆ្នាំ Thai Airways ដើរដល់ដំណាក់កាលស្លាប់រស់ចុងក្រោយ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងតម្រូវឲ្យបញ្ជូនផែនការស្តារនីតិសម្បទាអាជីវកម្មរបស់ខ្លួនត្រឹមថ្ងៃទី ២ខែមិនា ទៅតុលាការក្ស័យធនកណ្តាលរបស់ថ…

វៀតណាម រកចំណូលបាន២,៦ ពាន់លានដុល្លារ ពីវិស័យកាត់ដេរនៅខែមករាឆ្នាំ២០២១

ព័ត៌មាន
វៀតណាមរកបានចំណូលប្រមាណ ២ពាន់៦រយលានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ នៅក្នុងខែមករាឆ្នាំ២០២១ ដោយមានការកើនឡើងជាង៣% ធៀបនឹងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ