ចិនចុះកិច្ចសន្យាទិញនិងនាំចេញដំឡូងមីកម្ពុជា

ក្រុមហ៊ុនចិនធំមួយចុះកិច្ចសន្យាទិញ និងនាំចេញដំឡូងមីកម្ពុជាឲ្យបាន ៥០ម៉ឺនក្នុង១ឆ្នាំទៅកាន់ទីផ្សារប្រទេសចិន


សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុនធំមួយពីប្រទេសចិន Global Ecological Rice (Cambodia) Co., Ltd. នាពេលថ្មីៗនេះ បានចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួត ក្នុងគោលបំណង ដើម្បីជំរុញការនាំចេញដំឡូងមី ដោយត្រង់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប ៥០ម៉ឺនតោន ក្នុង១ឆ្នាំ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ក្រុមហ៊ុនចិនធំមួយចុះកិច្ចសន្យាទិញ និងនាំចេញដំឡូងមីកម្ពុជាឲ្យបាន ៥០ម៉ឺនក្នុង១ឆ្នាំទៅកាន់ទីផ្សារប្រទេសចិន

ឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការចុះអនុសារណៈយោគយល់គ្នារវាងកម្ពុជា និងចិននេះ គឺជាការបង្ហាញពីទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ និងការវិនិយោគពីក្រុមហ៊ុនបរទេសធំៗ និងការនាំចេញផលិតផលកម្ពុជា ទៅលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុន Global Ecological Rice នឹងអាចពង្រីកទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រវិស័យកសិកម្មកម្ពុជា។ លើសពីនេះ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជា ផងដែរ។

លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice បានលើកឡើងថា មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុនក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិចគ័ងស៊ី (Guangxi) សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្រ របស់កម្ពុជា ផងដែរ។ ជាលទ្ធផល ចំណុចទាំងអស់គឺត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិន ក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ។
លោកបន្តទៀតថា ក្រុមហ៊ុននឹងចាប់ដៃជាមួយស្ថាប័នស្រាវជ្រាវគ្រាប់ពូជស្រូវកំពូលរបស់ប្រទេសចិន និងស្ថាប័នស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ រោងចក្រចំណីដំឡូងមី និងសហគ្រាសកែច្នៃដំឡូងមី ដើម្បីជួយដល់ប្រជាជនកម្ពុជាបង្កើនផលិតកម្មស្រូវ និងដំឡូងមី នៅកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា បញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារធំមួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដូចជា អង្ករ ដំឡូងមី ចេក ស្វាយ និងមៀនជាដើម។ ក្រៅពីនេះ កម្ពុជា ក៏កំពុងខិតខំជំរុញការនាំចេញផលិតផលសក្ដានុពលផ្សេងៗបន្ថែមទៀត ទៅកាន់ទីផ្សារចិន ដូចជាម្រេច ដូង និងសំបុកទឹកមាត់ត្រចៀកកាំជាដើម៕




អត្ថបទបន្ទាប់


ចូលរួមឧបត្ថម្ភគាំទ្រផលិតករភាពយន្តជំនាន់ក្រោយរបស់កម្ពុជា ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ប្រចាំតំបន់តាមរយៈការបង្កើនគុណភាពខ្សែភាពយន្ត

ព័ត៌មាន
អ្នកជំនាញផលិតភាពយន្តល្បីៗកំពុងអំពាវឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ចូលរួមឧបត្ថម្ភដល់គំនិតផ្តួចផ្តើមផ្នែកអប់រំការផលិតភាពយន្ត ដើម្បីគាំទ្រអ្នកនិព…

សម្តេចតេជោ ហ៊ុន សែន ចង់ប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី ខណៈអ្នកជំនាញស្នើឲ្យសេដ្ឋីគ្រាក់ៗវិនិយោគលើឧស្សាហកម្មកែច្នៃ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឲ្យក្លាយជាអធិរាជស្វាយចន្ទី ដែលមានសក្ដានុពលខ្ពស់ទាំងការផលិត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ