បច្ចុប្បន្នភាព EBA-កម្ពុជា!

សហភាព​អឺរ៉ុប​នឹង​សម្រេច​ផ្អាក​​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា


សហភាព​អឺរ៉ុប​នឹង​សម្រេច​នៅ​ថ្ងៃ​ពុធ ទី១២ ខែ​កុម្ភ: ឆ្នាំ​២០២០​នេះ ដើម្បី​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ​ពី​ប្រទេស​កម្ពុជា។ នេះបើ​​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ដោយ​ដក​ស្រង់​សម្ដី​អ្នក​ការទូត។
នាយក​រដ្ឋមន្រ្តី​ មាន​ប្រសាសន៍​នៅថ្ងៃទី២១ វិច្ឆិកា ២០១៩ ថា បើ​សិន​​អឺរ៉ុប​តម្រូវ​ឱ្យ​បង់​ពន្ធ​ទំនិញ​នាំចូល កម្ពុជា​នៅតែ​ចំណេញ ហើយ​ក៏​ថ្លៃថ្នូរ​ផងដែរ។
ដោយ

យោងតាម រ៉យទ័រ ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ប្រហែល​ជា ២០% នៃ​សិទ្ធិ​អនុគ្រោះ​ពន្ធ​ដែល​ខ្លួន​ទទួល​បាន​នៅ​​ក្រោម​​កម្មវិធី EBA។

យោង​តាម​​ទិន្នន័យ​ជាផ្លូវការ បាន​ឱ្យ​ដឹង​ថា ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​តម្លៃ ៥,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​កើន​ឡើង ២៩,២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧។

មុននឹង​ឈាន​ដល់​ការផ្អាក​ផ្នែក​ខ្លះ​នៃ​ EBA នេះ សហភាព​អឺរ៉ុប​បាន​និយាយ​ក្នុង​របាយការណ៍៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស សិទ្ធិ​​នយោបាយ​ និង​នីតិរដ្ឋ។

ក្នុងនោះ​ រួមមាន ការ​ចាប់​ខ្លួន​លោក កឹម សុខា កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្រោម​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាម​ឃាត់​អ្នក​នយោបាយ​ចំនួន ១១៨ រូប ដោយ​តុលាការ​កំពូល មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ។

ការរំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏មាន​ការ​ដក​ហូត​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥០០៧ តំណែង​ ផងដែរ របស់​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ការ​ជាប់​ឆ្នោត​ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនថៃនៅកម្ពុជា ត្រៀមបង្ហាញក្ដីកង្វល់ និងកត្តាប្រឈម ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាឲ្យជួយដោះស្រាយ

ព័ត៌មាន
ក្រុមហ៊ុនថៃ ដែលរកស៊ីនៅកម្ពុជា បានត្រៀមខ្លួនដើម្បីបង្ហាញពីក្ដីកង្វល់ និងកត្តាប្រឈមរបស់ខ្លួនដែលបានជួបប្រទះ ជូនទៅកាន់សម្ដេច ហ៊ុន សែន នាយករដ្ឋ…

អឺរ៉ុប​ព្យួរផ្នែក​ខ្លះនៃ​ EBA ​​លើ​ទំនិញ​សម្លៀក​បំពាក់​ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ស្ករស​របស់កម្ពុជា

ព័ត៌មាន
សហភាព​អឺរ៉ុប​បាន​សម្រេច​នៅ​ថ្ងៃពុធ ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០​នេះ ដើម្បី​ផ្អាកផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ពី​​កម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ