សេដ្ឋកិច្ចថៃ

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ព្រមានថា សេដ្ឋកិច្ចថៃ នៅពេលនេះ ជិតធ្លាក់ចូលក្នុងវិបត្តិហើយ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃពុធ ទី២១ ខែសីហា នេះ បានព្រមានធ្ងន់ៗគួរឱ្យភ្ញាក់ផ្អើលថា នៅពេលនេះសេដ្ឋកិច្ចរបស់ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ស្ទើរតែធ្លាក់ចូលក្នុងវិបត្តិទៅហើយដោយសារការធ្លាក់ចុះការនាំចេញ និងភាពប្រកួតប្រជែងរបស់ផលិតកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន រួមទាំងកាសែតបាងកក ប៉ុស្ដិ៍។
សេដ្ឋកិច្ចថៃ
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយថា ការនាំចេញមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៧០%នៃសេដ្ឋកិច្ចថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺវិស័យផលិតកម្មរបស់ថៃ មិនអាចបំពេញតម្រូវការទីផ្សារបាននោះទេ។ រដ្ឋមន្ត្រីរូបនេះទទួលស្គាល់ថា ប្រទេសថៃ ប្រកួតប្រជែងមិនឈ្នះគេនោះទេ ព្រោះប្រទេសនេះមិនអាចសម្របខ្លួនឱ្យបានទាន់ពេលវេលា។

សេដ្ឋកិច្ចរបស់ថៃ សម្រេចបានកំណើន២,៣% ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកើនឡើងពី១,៦% ក្នុងត្រីមាសទី១។ ទោះជាយ៉ាងណា កំណើនប្រចាំត្រីមាសធៀបនឹងត្រីមាសបានធ្លាក់ចុះមកនៅត្រឹម០,៨% ក្នុងត្រីមាសទី២ បើធៀបនឹងកំណើន១,២% ក្នុងត្រីមាសទី១។

ក្រសួងហិរញ្ញវត្ថុថៃ បានព្យាករថា សេដ្ឋកិច្ចថៃ នឹងសម្រេចបានកំណើនក្នុងរង្វង់២,៧% នៅឆ្នាំ២០២៤ នេះ បន្ទាប់ពីសម្រេចបានកំណើន១,៩% កាលពីឆ្នាំមុនដែលជាកំណើនទាបជាងបណ្ដាប្រទេសក្នុងតំបន់​។

មានការរំពឹងទុកយ៉ាងទូលំទួលាយថា នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធ ទី២១ ខែសីហា នេះ ធនាគារកណ្តាលថៃ នឹងរក្សាទុកអត្រាការប្រាក់គោលដ៏សំខាន់របស់ខ្លួនឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរក្នុងរង្វង់២,៥០% ដែលជាអត្រាខ្ពស់បំផុតក្នុងពេលជាង១ទសវត្សរ៍មកនេះ។

ទោះជាយ៉ាងណា ស្ថានភាពមិនប្រាកដប្រជាជុំវិញកម្មវិធីចែកលុយដល់ពលរដ្ឋចំនួន១៤ពាន់លានដុល្លារអាម៉េរិក របស់រដ្ឋាភិបាលថៃ អាចនឹងជំរុញឱ្យមានការដាក់សម្ពាធជាថ្មីឱ្យធនាគារកណ្ដាលថៃ បញ្ចុះអត្រាការប្រាក់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលី ព្រមានពីការខាតបង់២ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះតម្លៃរ៉ែដែក

ព័ត៌មាន
ក្រសួងរតនាគាររបស់ប្រទេសអូស្ត្រាលី បានព្រមានថា រដ្ឋាភិបាលអូស្ត្រាលី អាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលពន្ធរហូតដល់២ពាន់លានដុល្លារពីការនាំចេញ…

ស្របពេលការបោះឆ្នោតនៅអាម៉េរិកនឹងចូលមកដល់នៅជាងពីរខែខាងមុខ តើកូរ៉េខាងត្បូង និងកូរ៉េខាងជើងចង់ឲ្យអ្នកណាក្លាយជាប្រធានាធិបតី?

ព័ត៌មាន
នរណានឹងក្លាយជាប្រធានាធិបតីអាម៉េរិក នៅមិនទាន់ដឹងនៅឡើយទេ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងចូលមកដល់នៅដើមខែវិច្ឆិកា ខាងមុខនេះ។ ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ