វិស័យកសិកម្ម

ដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ថ្លៃមកនៅត្រឹមជាង២០០រៀលក្នុង១គីឡូក្រាម ខណៈសមាគមដំឡូមីខ្មែរចាត់ទុកជាតម្លៃដែលមិនអាចទទួលយកបាន


ប្រធានសមាគមដំឡូងមីខ្មែរ បានអះអាងថា តម្លៃដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាងមួយខែមកហើយ ដោយបច្ចុប្បន្នមានតម្លៃត្រឹមតែជាង២០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ ជាមួយគ្នានេះបញ្ហាអាកាសធាតុក្តៅខ្លាំង ក៏បានគំរាមកំហែងដល់ទិន្នផលដំឡូងមីនៅកម្ពុជាផងដែរ។ តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃដំឡូងមីស្រស់កម្ពុជាឱ្យធ្លាក់ចុះបែបនេះ?
វិស័យកសិកម្ម
ដោយ

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា អស់រយៈពេលជាងមួយខែមកហើយដែលតម្លៃដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយគិតមកទល់ពេលនេះតម្លៃដំឡូងមីស្រស់ នៅតំបន់ខេត្តឧត្តរមានជ័យ សម្រាប់លក់ទៅប្រទេសថៃ មានតម្លៃត្រឹមតែជាង២០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈដំឡូងមីស្រស់តំបន់ខេត្តកំពង់ចាម ដែលលក់ទៅឱ្យប្រទេសវៀតណាម ក៏បានធ្លាក់ថ្លៃមកនៅត្រឹមជាង៤០០រៀល ក្នុងមួយគីឡូផងដែរ។

បើតាមប្រធានសមាគមរូបនេះ កត្តាដែលធ្វើឱ្យតម្លៃដំឡូមី មានការធ្លាក់ចុះ គឺដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំង មិនមានទឹកស្រោចស្រពគ្រប់គ្រាន់ ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះ និងដំឡូងមីស្វិតមើម និងមានកម្រិតជាតិម្សៅតិចជាដើម។ ហើយកត្តាមួយទៀតនោះ គឺការធ្លាក់ចុះតម្រូវការ។ តែយ៉ាងណាប្រធានសមាគមរូបនេះ អះអាងថា តម្លៃដំឡូងមីធ្លាក់ចុះនេះ មិនមែនសម្រាប់តែកម្ពុជា នោះទេ សូម្បីប្រទេសជិតខាងកម្ពុជា ក៏ជួបបញ្ហានេះដូចគ្នាដែរ។

​លោក អិល ឈិញ បានចាត់ទុកតម្លៃដំឡូងមី ដែលធ្លាក់ចុះមកនៅត្រឹមជាង២០០រៀល ក្នុង១គីឡូក្រាមនេះជាតម្លៃមួយដែលមិនអាចទទួលយកបាននោះទេ សម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះ ស្របពេលដែលការចំណាយផ្សេងៗនៅតែខ្ពស់នៅឡើយ តួយ៉ាងដូចជាប្រេងឥន្ធនៈ និងជីថ្នាំជាដើម។

​ប្រធានសមាគមដំឡូងមីខ្មែររូបនេះ ក៏បានបង្ហាញការព្រួយបារម្ភចំពោះការគំរាមកំហែងពីបញ្ហាអាកាសធាតុដែលក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះ ដែលវាមិនត្រឹមតែប៉ះពាល់ដល់ទិន្នផលដំឡូមីនោះទេ តែវាក៏បានធ្វើឱ្យដើមពូជដែលបានត្រៀមសម្រាប់ដាំបន្តទៀតងាប់ទៅវិញអស់ផងដែរ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញដំឡូងមីស្រស់កម្ពុជា សម្រេចបានជិត២លានតោន កើនឡើងជាង២៦% ខណៈការនាំចេញចំណិតដំឡូងមីក្រៀម សម្រេចបានជាង១លាន២សែនតោន ថយចុះជាង៣៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចាត់ទុកសន្ទុះចលនាជាតិ គាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ

ព័ត៌មាន
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រ…

ហេតុអ្វីពលរដ្ឋចាំបាច់តាមដានប្រតិបត្តិការឥណទាន តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ព័ត៌មាន
ចំនួន និងទំហំឥណទានក្នុងប្រព័ន្ធធនាគារនៅកម្ពុជា មានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាវាស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ