វិស័យធនាគារ

កំណត់ហេតុកិច្ចប្រជុំបង្ហាញថា ធនាគារកណ្ដាលអាម៉េរិក មានភាគរយខ្ពស់ដែលអាចនឹងបញ្ចុះអត្រាការប្រាក់នៅខែកញ្ញា ឆ្នាំនេះ


កំណត់ហេតុនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាម៉េរិក កាលពីចុងខែកក្កដា កន្លងទៅ បានបង្ហាញថា ធនាគារកណ្តាលអាម៉េរិក មានភាគរយខ្ពស់ក្នុងការបញ្ចុះអត្រាការប្រាក់នៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ បន្ទាប់ពីមន្ត្រីភាគច្រើនបានលើកឡើងថា ធនាគារកណ្តាលនេះ អាចនឹងបញ្ចុះអត្រាការប្រាក់ដែលពិភពលោកបាន និងកំពុងរង់ចាំអ៊ុតមើលលទ្ធផលយ៉ាងអន្ទះសានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

កំណត់ហេតុនៃកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ថ្ងៃទី២១ ខែសីហា បានបង្ហាញថា អ្នកបង្កើតគោលនយោបាយមួយចំនួនរបស់ធនាគារកណ្តាលអាម៉េរិក បានបង្ហាញឆន្ទៈចង់បញ្ចុះអត្រាការប្រាក់ តាំងពីនៅឯកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក កាលពីខែមុនម៉្លេះ។

គណៈកម្មាធិការទីផ្សារសេរីសហព័ន្ធ (FOMC) ដែលជាស្ថាប័នកំណត់គោលនយោបាយនៃធនាគារកណ្ដាលអាម៉េរិក បានរក្សាទុកអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែល ដោយគ្មានការផ្លាស់ប្ដូរក្នុងរង្វង់ចន្លោះពី៥,២៥% ទៅ៥,៥០% កាលពីថ្ងៃទី៣១ ខែកក្កដា ប៉ុន្តែបានបើកទ្វារចំហសម្រាប់ការបញ្ចុះអត្រាការប្រាក់នៅឯកិច្ចប្រជុំបន្ទាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ដ៏ខ្លីខាងមុខនេះ។

ទីផ្សារហិរញ្ញវត្ថុនានា ទូទាំងពិភពលោក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដោយក្ដីអន្ទះសា ហើយរំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងចាប់ផ្ដើមបន្ធូបន្ថយគោលនយោបាយនៅខែកញ្ញា ជាមួយនឹងការបញ្ចុះអត្រាការប្រាក់១%ពេញ ដែលគេរំពឹងថានឹងធ្វើឡើងយ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។

កំណត់ហេតុនៃកិច្ចប្រជុំខាងលើនេះបានបញ្ជាក់ថា នៅឯកិច្ចប្រជុំកាលពីអំឡុងខែកក្កដា អ្នកបង្កើតគោលនយោបាយភាគច្រើនយល់ថា ប្រសិនបើទិន្នន័យនៅតែបន្តស្របគ្នាដូចការរំពឹងទុក ការបន្ធូរបន្ថយគោលនយោបាយនៅក្នុងកិច្ចប្រជុំបន្ទាប់ គឺជាពេលវេលាដ៏សមស្របក្នុងការបញ្ចុះអត្រាការប្រាក់​៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន នឹងចាក់បញ្ចូលទុនជិត៩ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង

ព័ត៌មាន
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលទើបជ្រើសតាំងថ្មី គ្រោងនឹងប្រើប្រាស់ ថវិកាបានមកពីប្រភព៣ ដែលមានទំហំរហូតដល់ជិត៩ពាន់លានដុ…

កំណើនវិស័យថាមពលសូឡានៅអាស៊ាន រងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន

ព័ត៌មាន
កំណើននៃវិស័យថាមពលសូឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ