ក្រុមហ៊ុនផលិតដែក

គណៈកម្មាធិការពាណិជ្ជកម្មអាម៉េរិក អះអាងថា ការនាំចូលដែកសម្រាប់ផលិតកំប៉ុងអាហារ មិនបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតដែកអាម៉េរិកនោះទេ


គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិក កាលពីថ្ងៃអង្គារ បានបោះឆ្នោតច្រានចោលការដកពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃទៅលើដែក សម្រាប់ផលិតកំប៉ុងអាហារមកពីប្រទេសកាណាដា ចិន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ដោយរកឃើញថា ការនាំចូលទាំងនេះមិនបង្ករផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតដែកក្នុងស្រុកនោះទេ ហើយគណៈកម្មការនេះក៏បានបោះឆ្នោតឱ្យបញ្ចប់ការស៊ើបអង្កេតពន្ធប្រឆាំងការបង្ខូចថ្លៃដែកស្ដើងៗសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ។
ក្រុមហ៊ុនផលិតដែក
ដោយ

គណៈកម្មការឯករាជ្យមួយនេះបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈថា ពួកគេបានបោះឆ្នោតច្រានចោលសំណើរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ដែលបានស្នើសុំយកពន្ធប្រឆាំងការលក់បង្ខូចតម្លៃពីអត្រា២.៦៥% ទៅ៦.៨៨% ទៅលើបន្ទះដែកស្ដើងៗសម្រាប់កែច្នៃធ្វើកំប៉ុងអាហារដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង អាល្លឺម៉ង់ និងកាណាដា។

គណៈកម្មការឯករាជ្យមួយនេះក៏បានទម្លាក់ចោលការយកពន្ធប្រឆាំងការលក់បង្ខូចតម្លៃនៅក្នុងអត្រាជាង១២២% និងពន្ធប្រឆាំងការឧបត្ថម្ភធនលើការនាំចូលបន្ទះដែកស្ដើងៗផងដែរ។នេះគឺជាបរាជ័យមួយចំពោះក្រុមហ៊ុនផលិតដែកដ៏ធំបំផុតទី២របស់សហរដ្ឋអាម៉េរិក គឺក្រុមហ៊ុន ក្លេវើឡេន-គ្លីប (Cleveland-Cliffs) និងសហជីពកម្មករ ដែកថែបរួបរួមគ្នា ដែលបានដាក់ញត្តិទៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំមុន ដើម្បីស្នើសុំឱ្យយកពន្ធចន្លោះពីពីរខ្ទង់ទៅបីខ្ទង់ដោយចោទប្រកាន់ថាបានលក់នៅក្រោមតម្លៃទីផ្សារសមរម្យទៅទៀត។

តាមការណ៍ពិត ញត្តិរបស់ក្រុមហ៊ុននេះក៏ដាក់បញ្ចូលទាំងបន្ទះដែកស្ដើងៗមកពីប្រទេសហូឡង់ កោះតៃវ៉ាន់ តួកគី និងចក្រភពអង់គ្លេសផងដែរ ប៉ុន្តែការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកមិនបានដាក់ពន្ធទៅលើក្រុមអ្នកផ្គត់ផ្គង់ទាំងនេះទេ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោកស្រី ម៉ារី អិង (Mary Ng) បាននិយាយថា កាណាដាពេញចិត្តនឹងសេចក្តីសម្រេចនេះ ហើយថាអ្នកផលិតបន្ទះដែកកាណាដា គឺជាផ្នែកដ៏សំខាន់នៃឧស្សាហកម្មដែកថែបឆ្លងដែនរបស់កាណាដា។

សូមរំលឹកថា សហរដ្ឋអាម៉េរិកនៅតែបន្តយកពន្ធលើការនាំចូលបន្ទះដែកស្ដើងៗមកពីចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងតួកគីក្នុងអត្រា២៥%ដដែល ដែលជាការបន្សល់ទុកពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋវៀតណាមនៅបរទេសផ្ញើប្រាក់មកស្រុកបានជិត២០០ពាន់លានដុល្លារ នៅក្នុងរយៈពេលជិត៣ទសវត្សរ៍

ព័ត៌មាន
ពលរដ្ឋវៀតណាម ដែលរស់នៅ និងធ្វើការនៅឯបរទេសបានផ្ញើប្រាក់មកស្រុកវិញបានរហូតដល់ជិត២០០ពាន់លានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ១៩៩៣ មកទល់នឹងឆ្ន…

សង្រ្គាមនៅហ្គាហ្សាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការលក់របស់ក្រុមហ៊ុន McDonald

ព័ត៌មាន
ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald បានលើកឡើងពីហេតុផលនៃសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាថា ជាកត្តាមួយដែលបានធ្វើឱ្យក្រុមហ៊ុនអាហារមួយនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ