ប្រទេសរុស្សី

ប្រទេសរុស្សីអំពាវនាវឱ្យអាស៊ានបង្កើនពាណិជ្ជកម្មទ្វេភាគី និងជំរុញឱ្យប្រើរូបិយបណ្ណជាតិដើម្បីគេចពីទណ្ឌកម្មបស្ចិមលោក


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេយ៍ ឡាវរ៉ូវ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដាបានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យធ្វើការរួមគ្នា ដើម្បីស្តារឡើងវិញនូវពាណិជ្ជកម្មដែលកាន់តែចុះខ្សោយជាមួយនឹងប្រទេសរុស្ស៊ី ហើយលោកបានជំរុញឱ្យអាស៊ានប្រើប្រាស់រូបិយបណ្ណជាតិរបស់ខ្លួនជាជាងប្រាក់ដុល្លារអាមេរិក ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រទេសរុស្សីអំពាវនាវឱ្យអាស៊ានបង្កើនពាណិជ្ជកម្មទ្វេភាគី និងជំរុញឱ្យប្រើរូបិយបណ្ណជាតិដើម្បីគេចពីទណ្ឌកម្មបស្ចិមលោក

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មដែលបស្ចិមលោកបានដាក់ទៅលើរុស្ស៊ីក្នុងការឆ្លើយតបនឹងការឈ្លានពានទៅលើអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២បាននាំឱ្យមានការធ្លាក់ចុះក្នុងអត្រាជាង ៤% នៃពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីដែលជាកិច្ចប្រជុំក្រៅវេទិកាតំបន់អាស៊ាន នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី ថា ដើម្បីជួយកែតម្រូវស្ថានភាពធ្លាក់ចុះនៃពាណិជ្ជកម្មរវាងរុស្ស៊ី និងអាស៊ាន ការពិភាក្សាលើផែនការក្នុងការប្រើប្រាស់រូបិយបណ្ណជាតិរបស់អាស៊ាន គឺគួរតែត្រូវបានពិចារណា។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងសម្ភាសន៍ជាមួយកាសែត Kompas របស់ឥណ្ឌូនេស៊ីថា ប្រទេសរុស្ស៊ី«ត្រៀមខ្លួនជាស្រេចសម្រាប់ការងារជាក់ស្តែង»ជាមួយអាស៊ាន ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុកនេះ។
លោក ឡាវរ៉ូវ បាននិយាយទៀតថា មិនមែនតែរុស្ស៊ីទេ សូម្បីតែប្រទេសមួយចំនួនទៀតក៏កំពុងកាត់បន្ថយការពឹងផ្អែករបស់ពួកគេទៅលើប្រាក់ដុល្លារអាមេរិក និងការផ្លាស់ប្តូរទៅរកប្រព័ន្ធទូទាត់ជំនួសឱ្យប្រាក់ដុល្លារ និងការទូទាត់ជារូបិយបណ្ណជាតិផងដែរ។
សមាជិកអាស៊ាន បានលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយបណ្ណក្នុងស្រុកជាជាងប្រាក់ដុល្លារ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
លោក ឡាវរ៉ូវ បានប្រាប់កាសែត Kompas ថា ទោះជាមានការធ្លាក់ចុះពាណិជ្ជកម្មជារួមជាមួយបណ្តាប្រទេសអាស៊ានក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ប្លុកនេះបានកើនឡើង ៤៥% កាលពីឆ្នាំមុន គឺឡើងដល់ជិត៤ពាន់លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ី និងប្រទេសសមាជិកអាស៊ានមួយចំនួនទៀត បានព្យាយាមរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះជាពួកគេបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ៕




អត្ថបទបន្ទាប់


លោក ភីថា លីមចារឿនរ៉ាត ពិតជាអស់ឱកាស ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ ឬយ៉ាងណា ក្រោយចាញ់ការបោះឆ្នោតសភា?

ព័ត៌មាន
លោក ភីថា លីមចារឿនរ៉ាត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីថៃវ័យ៤២ឆ្នាំ បានបរាជ័យនៅក្នុងការប៉ុនប៉ងនាំយកគណរដ្ឋមន្រ្តីដែលមានសមាជិកភាគច្រើនវ័យក្មេងច…

អាស៊ាន និងចិនឈានដល់ដំណាក់កាលផ្សះផ្សារបង្រួមបញ្ហា និង ពង្រីកកិច្ចសហប្រតិបត្តិការ

ព័ត៌មាន
អាស៊ាននិងចិននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៅទីក្រុងហ្សាកាតាបានកំពុងតែស្ថិតនៅក្នុងតំណាក់កាលនៃការផ្សះផ្សារបង្រួមបញ្ហា និង ពង្រីកកិច្ចសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ