ឥណ្ឌា-ស្រីលង្កា-ចិន

ប្រទេសឥណ្ឌាថា នឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន ចំពេលដែលនាវាចិនធ្វើដំណើរចូលប្រទេសស្រីលង្កា


ប្រទេសឥណ្ឌាបាននិងកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស្រីលង្កា ដែលជាប្រទេសក្បែរខាងរបស់ខ្លួន ដែលត្រូវបានញាំញីដោយវិបត្តិសេដ្ឋកិច្ចដ៏រាំរៃ ខណៈដែល ប្រទេសចិនវិញ ក៏បានដើរតួនាទី និងមានឥទ្ធិពលយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសស្រីលង្ការួចបាត់ទៅហើយផងដែរ។ តាមសេចក្ដីរាយការណ៍ច្បាស់ការមួយ ដែលបានផ្សាយដោយទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា នឹងមានកប៉ាលចិនដ៏ធំមួយ ដែលនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កំពង់ផែស្រីលង្កាក្នុងគោលបំណងបំពេញបេសកកម្ម។
ឥណ្ឌាថាខ្លួននឹងការពារផលប្រយោជន៍ជាតិ ខណៈចិនកំពុងពង្រីកឥទ្ធិពលនៅស្រីលង្កា
ដោយ

ប៉ុន្ដែ អ្វីដែលចាប់អារម្មណ៍នោះ កន្លងមក​មានការ​សង្ស័យថា កំពង់ផែ ដែលត្រូវបានសាងសង់​ឡើង​ដោយ​​​ជំនួយ​របស់​ទីក្រុងប៉េកាំងនោះ គឺអាចជាកន្លែងសម្រាប់បម្រើដល់​​មូលដ្ឋាន​យោធាចិន។ នេះបើតាម​ការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

បើតាមទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុន Refinitiv Eikon បានបង្ហាញថា នាវាស្រាវជ្រាវ និងអង្កេតការខ្នាតយក្សរបស់ចិន​ឈ្មោះយន់ វ៉ាង៥ (Yuan Wang 5) កំពុងធ្វើដំណើរចូលទៅកាន់កំពង់ផែហាមបានតូតា (Hambantota) ភាគខាងត្បូងប្រទេសស្រីលង្កា ហើយត្រូវបានគេរំពឹងថា នឹងមកដល់នៅថ្ងៃទី១១ ខែសីហាខាងមុខ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាម បាឈី (Arindam Bagchi) បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖​ «រដ្ឋាភិបាលឥណ្ឌាកំពុងត្រួតពិនិត្យ​ដោយប្រុងប្រយ័ត្ននូវការវិវត្ត​ទាំងឡាយណា ដែលមានឥទ្ធិពលលើសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់​ប្រទេសឥណ្ឌា ហើយក៏នឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផងដែរ»។

តែយ៉ាងណា លោក​មិន​បាន​និយាយ​ចំថា​ តើ​ប្រទេស​ឥណ្ឌា​កំពុង​ចាត់​វិធានការ​អ្វី​ទេ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិន និងមន្ត្រី​ស្រីលង្កា​មិនបានឆ្លើយតបភ្លាមៗចំពោះសេចក្តីការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌានេះនៅឡើយដែរ។

គួរជម្រាបថា ​យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់មួយ​នៅស្រីលង្កាឈ្មោះ Belt & Road Initiative Sri Lanka និយាយនៅលើគេហទំព័ររបស់ខ្លួនថា​ កប៉ាលយក្សយន់ វ៉ាង៥ របស់ចិននេះ នឹងទៅកាន់កំពង់ផែហាមបានតូតា (Hambantota) ក្នុងរយៈពេលមួយសប្តាហ៍។

ហើយនាវាស្រាវជ្រាវ និងអង្កេតការនេះនឹងធ្វើការតាមដាន​លំហអាកាស ការគ្រប់គ្រងផ្កាយរណប និងតាមដានស្រាវជ្រាវ​នៅតំបន់​ភាគពាយព្យ នៃតំបន់មហាសមុទ្រឥណ្ឌា​រហូតដល់ខែសីហា និងខែកញ្ញាឯណោះ។

មួយវិញទៀត ប្រទេសស្រីលង្កាបានប្រគល់សិទ្ធិគ្រប់គ្រង់ពាណិជ្ជកម្មនៅក្នុងកំពង់ផែភាគខាងត្បូងដ៏សំខាន់របស់ខ្លួនជាផ្លូវការទៅឱ្យក្រុមហ៊ុនចិនក្នុងឆ្នាំ២០១៧ ក្នុងការសម្បទានក្នុងរយៈពេល ៩៩ ឆ្នាំ ដើម្បីជាថ្នូរទៅការសងបំណុលចិនវិញ។ ហើយកំពង់ផែនេះ គឺនៅជិតផ្លូវដឹកជញ្ជូនសំខាន់ពីអាស៊ីទៅអឺរ៉ុបផងដែរ។

មិនតែប៉ុណ្ណោះ មន្ត្រីអាមេរិក និងឥណ្ឌាក៏សម្ដែងការព្រួយបារម្ភណាស់ដែរថា កំពង់ផែដែលសាងសង់ដោយប្រទេសចិន​មានតម្លៃ ១ពាន់៥រយ លានដុល្លារនេះ អាចក្លាយទៅជាមូលដ្ឋានយោធាចិននៅមាហាសមុទ្រឥណ្ឌាក៏ថាបាន។

ប្រទេស​ចិន​ជា​ប្រទេស​​ផ្តល់​កម្ចី​ធំ​បំផុត​មួយ​របស់​ស្រីលង្កា ហើយ​ក៏​បាន​ផ្តល់​មូលនិធិ​ក្នុងការសាងសង់​អាកាសយានដ្ឋាន ផ្លូវ​ថ្នល់ និង​ផ្លូវដែក​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​​ឥណ្ឌា​មមិនមាន​ឱកាស​ក្នុងការប្រជែងជាមួយចិនសោះឡើយ។ ទោះយ៉ាងណា នៅអំឡុងពេលដែលស្រីលង្កា​កំពុង​ជួវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​ផ្តល់​ជំនួយ​​ជិត ៤ ពាន់​លាន​ដុល្លារ​ទៅឲ្យប្រទេសនេះ ក្នុង​ឆ្នាំ២០២២នេះផងដែរ៕




អត្ថបទបន្ទាប់


សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ មានសារសំខាន់អ្វីខ្លះ?

ព័ត៌មាន
វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដោយផ្ទាល់ តាមរយៈការបង្កើតការងារ ក្នុងវិស័យប្រៃ…

ក្រុមហ៊ុនជីធំៗនៅវៀតណាមទទួលបានប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ នៅចំពេលដែលតម្លៃជីឡើងថ្លៃ

ព័ត៌មាន
ក្រុមហ៊ុនជីធំៗនៅវៀតណាមបានរាយការណ៍ពីកំណើនប្រាក់ចំណេញ ៣ ទៅ ៤ ខ្ទង់ នៅក្នុងឆមាសទីមួយឆ្នាំនេះ ដោយសារតម្រូវការជីកើនឡើងចំពេលមានការងើបឡើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ