រូបិយប័ណ្ណជប៉ុន

តម្លៃប្រាក់យ៉េនជប៉ុនឡើងថ្លៃ ខណៈតម្លៃប្រាក់ដុល្លារធ្លាក់ចុះយ៉ាងទូលំទូលាយ


តម្លៃប្រាក់យ៉េនរបស់ជប៉ុន បានឡើងថ្លៃខ្ពស់នៅមួយខែកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារ ដែលធ្វើឱ្យគេរំពឹងទុកកាន់តែខ្លាំងឡើងថា ធនាគារកណ្តាលជប៉ុន (BOJ) អាចបញ្ចប់អត្រាការប្រាក់អវិជ្ជមានឆាប់បំផុតនៅក្នុងខែនេះ ហើយការពឹងផ្អែកលើការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក នឹងអូសបន្លាយពេលទៅលើការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់អាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណជប៉ុន
ដោយ

រូបិយប័ណ្ណយ៉េនរបស់ជប៉ុន បានកើនឡើងជិត១% គឺឡើងដល់កម្រិតខ្ពស់រហូតដល់ជាង១៤៨យ៉េន ក្នុងមួយដុល្លារ ហើយបើធៀបនឹងប្រាក់អឺរ៉ូ ក៏មានការកើនឡើងផងដែរ ដោយក្នុងមួយអឺរ៉ូប្ដូរបានជិត១៦២យ៉េន។ សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារកណ្ដាលជប៉ុន លោក ជុនកូ ណាកាហ្កាវ៉ា (Junko Nakagawa) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ជប៉ុនកំពុងផ្លាស់ប្តូរជាលំដាប់ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអតិផរណា២% តាមការកំណត់របស់ធនាគារកណ្តាលនេះ ខណៈដែលសមាជិកក្រុមប្រឹក្សាយ៉ាងតិចមួយក្នុងចំណោមប្រាំបួនរបស់ធនាគារកណ្តាលនេះទំនងជានិយាយថា ការដកចេញអត្រាការប្រាក់អវិជ្ជមាននឹងសមហេតុផលនៅក្នុងកិច្ចប្រជុំគោលនយោបាយនៅក្នុងខែនេះ។

ផ្ទុយទៅវិញតម្លៃប្រាក់ដុល្លារអាម៉េរិក កំពុងតែធ្លាក់ចុះនៅក្នុងទីផ្សារកាន់តែទូលំទូលាយ ខណៈដែលក្រុមពាណិជ្ជករបាត់បង់ក្ដីរំពឹងទុកថា អត្រាការប្រាក់របស់សហរដ្ឋអាម៉េ​រិកទំនងជានឹងធ្លាក់ចុះនៅឆ្នាំនេះ បើទោះជាមានការភ្ញាក់ផ្អើលខ្លះៗចំពោះអតិផរណាធ្លាក់ចុះក៏ដោយ។

ប្រធានធនាគារកណ្ដាលអាម៉េ​រិក (Fed) លោក ជេរ៉ូម ផៅវែល (Jerome Powell) បាននិយាយកាលពីថ្ងៃពុធថា ការកាត់បន្ថយអត្រាការប្រាក់នឹង«ទំនងជាសមរម្យ»នៅចុងឆ្នាំនេះ ប្រសិនបើសេដ្ឋកិច្ចមានការវិវឌ្ឍយ៉ាងទូលំទូលាយដូចការរំពឹងទុក និងនៅពេលដែលមន្រ្តីទទួលបានទំនុកចិត្តបន្ថែមទៀតចំពោះការធ្លាក់ចុះថេរនៃកម្រិតអតិផរណា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងឡើងថ្លៃ ក្រោយតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ឡើងថ្លៃ២%

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា អាចនឹងហក់ឡើងថ្លៃមួយកម្រិតទៀត ក្រោយតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានឡើងថ្លៃ២% នៅក្នុងសប្តាហ៍នេះ ខណៈបច្ចុប្…

រដ្ឋាភិបាលថៃប្ដេជ្ញាជួយបន្ធូរបន្ថយពន្ធលើដីធ្លី និងសំណង់អគារ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃរបស់ប្រទេសថៃ បានប្ដេជ្ញានឹងបន្ធូរបន្ថយពន្ធលើដីធ្លី និងសំណង់អគារ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានលើសាធារណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ