លោក គីស៊ីដា

តើមានកត្តាអ្វីជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា នឹងចុះចេញពីតំណែងនៅខែកញ្ញា ខាងមុខ?


លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុននឹងលាលែងពីតំណែងប្រធានគណបក្សប្រជាធិបតេយ្យ(LDP) នៅអំឡុងខែកញ្ញា ខាងមុខនេះ ដើម្បីបញ្ចប់អាណត្តិរយៈពេល៣ឆ្នាំរបស់លោក ដែលពោរពេញទៅដោយបញ្ហាចាក់ស្រេះដូចជាបញ្ហាទំនិញឡើងថ្លៃ និងភាពតានតឹងផ្នែកនយោបាយជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក គីស៊ីដា
ដោយ

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរួមទាំងទូរទស្សន៍រដ្ឋ NHK បានរាយការណ៍ដោយដកស្រង់សម្តីបុគ្គលិករដ្ឋបាលជាន់ខ្ពស់ថា លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុននឹងមិនស្វែងរកការជាប់ឆ្នោតជាថ្មីធ្វើជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ(LDP)ទៀតនោះទេ ចំពេលការគាំទ្រពីសាធារណជនរបស់លោកបានធ្លាក់ចុះ។ ការលាលែងពីតំណែងរបស់លោក គីស៊ីដា នេះ នឹងធ្វើឱ្យមានការប្រកួតប្រជែងគ្នាដើម្បីតំណែងជាប្រធានគណបក្ស LDP ដើម្បីបន្តតំណែងជាមេដឹកនាំរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី៤របស់ពិភពលោកមួយនេះ។

អ្នកស្នងតំណែងបន្តពីលោក គីស៊ីដា អាចប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជាការកើនឡើងការចំណាយលើថ្លៃរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការវិលត្រឡប់មកវិញដ៏មានសក្តានុភាពរបស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានអាម៉េរិកនៅឆ្នាំក្រោយនេះ។

គួរបញ្ជាក់ថា លោក គីស៊ីដា បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន និងជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០២១។ ក្នុងនាមជាមេដឹកនាំដែលបម្រើការយូរជាងគេទី៨របស់ជប៉ុន លោក គីស៊ីដា បានដឹកនាំប្រទេសជប៉ុនចេញពីជំងឺកូវីដ-១៩ ជាមួយនឹងការចំណាយជំរុញសេដ្ឋកិច្ចដ៏ច្រើន ប៉ុន្តែក្រោយមក លោក ក៏បានតែងតាំងលោក កាហ្សូអូ អ៊ូដា (Kazuo Ueda) អ្នកជំនាញខាងហិរញ្ញវត្ថុឱ្យដឹកនាំធនាគារកណ្ដាលជប៉ុន(BOJ)។ ធនាគារកណ្ដាលជប៉ុននៅក្នុងខែកក្កដា បានដំឡើងអត្រាការប្រាក់ដ៏មិននឹកស្មានដល់ ដែលបានធ្វើឱ្យមានអស្ថិរភាពទីផ្សារភាគហ៊ុន និងធ្វើឱ្យប្រាក់យ៉េនជប៉ុនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ថ្មីៗនៅចិន ថយចុះខ្លាំង ខណៈថ្លៃបណ្ណាការកូនក្រមុំកើនខ្ពស់កប់ពពក

ព័ត៌មាន
ថ្លៃបណ្ណាការរបស់កូនក្រមុំនៅប្រទេសចិន បានកើនឡើងខ្ពស់ ដែលជារឿយមានតម្លៃក្នុងរង្វង់ជិត២ម៉ឺនដុល្លារអាម៉េរិក។ បញ្ហានេះអាចជាមូលហេតុមួយ ដែលធ្វើ…

Euromoney បានប្រសិទ្ធិនាមធនាគារ មេយប៊ែង ជាធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាក្នុងឆ្នាំ២០២៤

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា ទទួលបានពានរង្វាន់ “ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ” ពីកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ