ទីផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុននៅជប៉ុន ធ្លាក់ចុះជាង១២% ក្រោយអ្នកវិនិយោគបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េរិក


សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ជប៉ុន Nikkei 225 បានធ្លាក់ចុះខ្លាំងរហូតដល់ជាង១២% នៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅក្នុងការជួញដូរចុងក្រោយបំផុតដែលធ្វើឱ្យរង្គោះរង្គើផ្សារហ៊ុនពិភពលោក ខណៈដែលក្រុមពាណិជ្ជករកំពុងព្រួយបារម្ភអំពីដំណើរការសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សារភាគហ៊ុន
ដោយ

នៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ជប៉ុន Nikkei 225 បានធ្លាក់ចុះ១២,៤% បន្ទាប់ពីបានធ្លាក់ចុះជិត៦% កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតរយៈពេល២ថ្ងៃមិនធ្លាប់មានពីមុនមក ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន TOPIX របស់ជប៉ុនបានធ្លាក់ចុះ១២,៨% ប៉ុន្តែការជួញដូរនៅផ្សារហ៊ុនចុងក្រោយនេះបានឡើងមកវិញកាលពីរសៀលថ្ងៃដដែលនេះ។

ការធ្លាក់ចុះរបស់ផ្សារហ៊ុនជប៉ុនទាំងពីរនេះ បានកើតឡើង ក្រោយពីមានរបាយការណ៍ពីការធ្លាក់ចុះច្រើនជាងការរំពឹងទុកនូវការរើសបុគ្គលិកចូលធ្វើការនៅសហរដ្ឋអាម៉េរិក កាលពីខែមុនដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើនៅទូទាំងពិភពលោក និងប៉ះពាល់ដល់ផ្សារហ៊ុន Nikkei ដែលទើបតែបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីប៉ុន្មានសប្តាហ៍មុននេះ។

តម្លៃភាគហ៊ុនបានធ្លាក់ចុះនៅទីក្រុងតូក្យូ ចាប់តាំងពីធនាគារកណ្តាលជប៉ុន បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន។ សន្ទស្សន៍ផ្សារហ៊ុន Nikkei ឥឡូវនេះបានធ្លាក់ចុះជិត៤% បើធៀបនឹងឆ្នាំមុន។ កត្តាមួយដែលជំរុញឱ្យធនាគារកណ្ដាលជប៉ុន (BOJ) ដំឡើងអត្រាការប្រាក់ គឺដោយសារការធ្លាក់ថ្លៃប្រាក់យ៉េនរបស់ជប៉ុនអូសបន្លាយពេលយូរដែលជំរុញឱ្យអតិផរណាកើនលើសពីគោលដៅកម្រិត២% របស់ធនាគារកណ្តាលនេះ។

នៅដើមសប្តាហ៍នេះ ប្រាក់ដុល្លារបានជួញដូរនៅក្នុងតម្លៃជាង១៤២យ៉េន ក្នុងមួយដុល្លារ ដោយបានធ្លាក់ចុះពីជាង១៤៦យ៉េន ក្នុងមួយដុល្លារ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន និងទាបជាងតម្លៃ១៦០យ៉េនក្នុងមួយដុល្លារកាលពីប៉ុន្មានសប្តាហ៍មុន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគរបស់បរទេសនៅចិន ធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យរបស់មហាយក្សចិន បន្តដាំក្បាលចុះ

ព័ត៌មាន
ការវិនិយោគរបស់បរទេសលើអចលនទ្រព្យក្នុងប្រទេសចិន ជាពិសេសអចលនទ្រព្យប្រភេទពាណិជ្ជកម្មបានធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យនៃប្រទេសមហាអំណាចសេដ្ឋ…

អ្នកជំនាញជឿថា ព្រែកជីកហ្វូណន តេជោ នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះកើនឡើងមួយកម្រិតទៀត

ព័ត៌មាន
គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដូចអ្វីដែលបានគ្រោងទុក ដោយវានឹងក្លាយជាប្រព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ