អត្ថបទក្រុមហ៊ុន

ហេតុអ្វីក្រុមហ៊ុនយក្ស ត្រូវអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក?


ក្រុមហ៊ុនលំដាប់កំពូលជាច្រើនតែងតែមានការអនុវត្តនៅស្ដង់ដារគ្រប់គ្រងសង្វាក់ផលិតកម្មពិភពលោក ឬហៅថា World-Class Operation Management ដើម្បីធានាដល់ភាពរីកចម្រើនប្រកបដោយចីរភាព និងមានការទទួលស្គាល់ជាអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា ក៏បាននឹងកំពុងវិនិយោគរាប់រយលានដុល្លារលើសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនមួយ មានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់។
1
ដោយ
អំពី Khmer Beverages

លោក លាង ហុង អ្នកគ្រប់គ្រង​ផលិតកម្ម និងសុវត្ថិភាព​ នៃក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ថា ស្របតាម​ចក្ខុវិស័យដ៏វែងឆ្ងាយ​របស់ក្រុម​ប្រឹក្សាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានមហិច្ឆតា​ក្នុងការឈរជើងលើ​ទីផ្សារឱ្យបានដល់លើស ១០០ឆ្នាំ ក្នុងនាម​ជា​រោងចក្រ​ផលិតភេសជ្ជៈឈានមុខគេ​នៅទីផ្សារក្នុងស្រុក និងមានការទទួលស្គាល់នៅក្នុង​តំបន់។ តាមរយៈចក្ខុវិស័យ​ដ៏មុតស្រួច​ទាំងអស់នេះហើយ ទើបជំរុញឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាក្នុង​ការ​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន ហើយទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្ម​លំដាប់ពិភពលោក ដូចទៅនឹងក្រុមហ៊ុនយក្ស​នៅក្នុងពិភពលោកដែរ។

តើអ្វីទៅជាការគ្រប់គ្រង​សង្វាក់ផលិតកម្មលំដាប់ពិភពលោក? ហើយវាមានសារសំខាន់អ្វីខ្លះ?

បើតាមការបញ្ជាក់របស់លោក អាកមាត សូឡេហ៊ូឌីន (Achmad Sholehuddin) អ្នកជំនាញ និងជាអ្នកគ្រប់គ្រងអន្តរជាតិ សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនប្រឹក្សា​អន្តរជាតិ​ អ៊ីហ្វេសូ (EFESO Consulting) ដែលជាក្រុមហ៊ុនផ្ដល់សេវាប្រឹក្សា​លើការគ្រប់គ្រងសង្វាក់​ផលិតកម្ម​លំដាប់ពិភពលោក សម្រាប់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា «ការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក គឺជា ការគ្រប់គ្រងប្រតិបត្តិការជាប្រព័ន្ធ ដើម្បី​សម្រេចបាន​នូវសមិទ្ធផល​គ្រប់គ្រងរោងចក្រលំដាប់ពិភពលោក ហើយការអនុវត្តនេះអាចសម្រេចប្រកបដោយជោគជ័យបាន លុះត្រាមានការចូល​រួមពីបុគ្គលិក​ទាំងអស់យ៉ាងយកចិត្តទុកដាក់។»

លោក អាកមាត បន្ថែមថា ការគ្រប់គ្រងសង្វាក់ផលិតកម្ម​លំដាប់ពិភពលោក ត្រូវបានបង្កើតឡើង​លើគោលការណ៍ ធ្វើឱ្យដំណើរការផលិតកម្ម​ប្រកបដោយប្រសិទ្ធភាព, ការអភិវឌ្ឍឥតឈប់ឈរ, ការដាក់ចេញនូវ​យុទ្ធសាស្ត្របានត្រឹមត្រូវ និងការផ្ដោតលើ​តម្រូវការអតិថិជន។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា នៅកម្ពុជា ទើបតែមានក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស មួយគត់ ដែលក្រុមហ៊ុនប្រឹក្សា​អន្តរជាតិ​ អ៊ីហ្វេសូ (EFESO Consulting) មានផ្ដល់ជូនសេវាកម្មផ្នែកប្រឹក្សាលើសង្វាក់ផលិតកម្ម​លំដាប់ពិភពលោក ដែលនេះសបញ្ជាក់ឱ្យឃើញពីការតាំងចិត្តយ៉ាងមុតមាំ និងចក្ខុវិស័យវែងឆ្ងាយ​របស់ថ្នាក់ដឹកនាំកំពូល​របស់ក្រុមហ៊ុនខ្មែរមួយនេះ។

លោក អាកមាត មានប្រសាសន៍យ៉ាងដូច្នេះថា « ហេតុអ្វី ខ្មែរ​ ប៊ែវើរីជីស​ កំពុងធ្វើការអនុវត្ត​ការគ្រប់គ្រង​សង្វាក់ផលិតកម្ម​លំដាប់ពិភពលោ ក? ការអនុវត្តរបស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នេះ គឺជា​ការបោះជំហាន​ជា​យុទ្ធសាស្ត្រ ក្នុងការរក្សាជំហរជារោងចក្រគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក។ ហើយការអនុវត្ត​នេះ មិនត្រឹមតែ ធ្វើឱ្យការប្រតិបត្តិការ​មានភាពល្អ​ប្រសើរ​នោះទេ ប៉ុន្ដែ វាក៏ចូលរួម​នៅក្នុង​ភាពជោគជ័យរបស់ក្រុមហ៊ុន​ ភាពរីកចម្រើន និងនិរន្តភាពរបស់រោងចក្រ នៅក្នុង​បរិយាកាសប្រកួតប្រជែងរបស់​ទីផ្សារនាពេលបច្ចុប្បន្នផងដែរ។»

ចាប់តាំងពីមានការចាប់ផ្ដើមអនុវត្តការគ្រប់គ្រង​សង្វាក់ផលិតកម្ម​លំដាប់ពិភពលោក​ក្នុងឆ្នាំ២០១៨ រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានកត់សម្គាល់​ឃើញនូវការអភិវឌ្ឍ​យ៉ាងខ្លាំង​ទាំងផ្នែក​​ការងារផលិតកម្ម ការគ្រប់គ្រងធនធានមនុស្ស និងការទទួលស្គាល់គុណភាព​ផលិតផល​​ពីស្ថាប័នអន្តរជាតិធំៗជាច្រើនរួមមានស្ថាប័នអន្តរជាតិវាយតម្លៃគុណភាពផលិតផល Monde Selection។

ការអនុវត្ត​ការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក គឺជាកត្តាយុទ្ធសាស្ត្រ​រយៈវែង​ដ៏សំខាន់មួយ​ ដែលក្រុមហ៊ុនធំៗនៅក្នុងស្រុក ត្រូវនាំគ្នាគិតគូ​ចូលរួមអនុវត្ត ដើម្បីជា ការលើក​ស្ទួយគុណភាព និងកេរ្ដិ៍ឈ្មោះផលិតផលក្នុងស្រុក ព្រមទាំង​ពង្រឹង និងពង្រីក​​សមត្ថភា​ព​ប្រកួត​ប្រជែងឱ្យកាន់តែខ្លាំងក្លា​​​នៅលើឆាកអន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូន និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា

ព័ត៌មាន
ក្នុងរយៈពេល 15 ឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា និងប្រជ…

ហ្វតតេ និង Huaxin Insurance Brokers ចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រ

ព័ត៌មាន
ហ្វតតេ ក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេបំផុតនិងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការអភិវឌ្ឍន៍លឿនជាងគេក្នុងប្រទេសកម្ពុជា ជាមួយក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ