អត្ថបទក្រុមហ៊ុន

មោទកភាពក្នុងនាមជាសហគ្រិនខ្មែរ ដែលបានផលិត និងនាំចេញផលិតផល Made in Cambodia ទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់


ជាជោគជ័យ មួយជំហានមួយទៀតហើយ របស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក្នុងការនាំយក ម៉ាកយីហោផលិតផលរបស់ខ្មែរ «Made in Cambodia» ទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន យក្សរបស់កម្ពុជាមួយនេះ បាន ចុះហត្ថលេខា លើអនុស្ស រណៈ យោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ីធំមួយ Kingsman Holding SDN. BHD ដើម្បីនាំយកផលិតផលស្រាបៀរ និងភេសជ្ជៈ លក់ចែកចាយនៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី។
មោទកភាពក្នុងនាមជាសហគ្រិនខ្មែរ ដែលបានផលិត និងនាំចេញផលិតផល Made in Cambodia ទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់
ដោយ

នេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែរវើរីស បាន ចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបរទេស ក្នុងការនាំយក ផលិតផល របស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលកាល ពីពេលថ្មីៗនេះ ក្រុមហ៊ុន ក៏ទើបតែបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន DC Logistic & Trading ក្នុងការនាំចេញផលិតផលស្រាបៀ និងភេសជ្ជៈទៅកាន់ទីផ្សារសិង្ហបុរីផងដែរ។

យ៉ាងណាមិញ ចំពោះការចាប់ដៃគូរវាងក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ជាមួយក្រុមហ៊ុន Kingsman Holding SDN. BHD ដើម្បីនាំចេញផលិតផល ពីរោងចក្រ ខ្មែរ ប៊ែរវើរីជីស ទៅកាន់ទីផ្សាររបស់​ប្រទេសម៉ាឡេស៊ីនេះ ត្រូវបានលោក ខែន ញ៉ាន់ តំណាងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អះអាងថា គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញយ៉ាងច្បាស់​អំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជីប ម៉ុង ក៏ដូចជាទំនុកចិត្តរបស់ក្រុមហ៊ុន អន្តរជាតិធំៗ មកលើផលិតផលរបស់ខ្មែរ ជាពិសេស ផលិតផល ដែលផលិតចេញពីរោងចក្រ ខ្មែរ ប៊ែរវើរីជីស ក្រោមការសម្រិតសម្រាំងនូវគុណភាព អនុលោមតាមស្ដង់ដារកម្រិតខ្ពស់ លំដាប់ពិភពលោក។

ក្រុមហ៊ុន​ ខ្មែរ ប៊ែរវើរីជីស មានមហិច្ឆតានឹងនាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក​នាពេលអនាគត ខណៈក្រុមហ៊ុននេះ បច្ចុប្បន្ន​បាននិងកំពុង​បង្កើនសមត្ថភាពខ្សែ​ច្រវាក់​ផលិតកម្មរបស់ខ្លួនកាន់តែខ្លាំង តាមរយៈការនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធានាថា ផលិតផល​របស់ខ្លួន ​ត្រឹមត្រូវតាមស្ដង់ដារគុណភាពពិភពលោក។ ​

ជាមួយគ្នានេះ លោក ម៉ូដ បាដលីហ្សា ប៊ីន អាដូឡាស (Mohd Badlishah Bin Abdullah) នាយកគ្រប់គ្រងក្រុមហ៊ុន Kingsman Holdings បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក មានការ ធ្វើពាណិជ្ជកម្ម លើផលិតផលជាច្រើនមុខ និងមានបណ្ដាញទីផ្សារ ធំនៅប្រទេសម៉ាឡេស៊ី និងបណ្ដាប្រទេស មួយ ចំនួនទៀតនៅក្នុងតំបន់។ លោក ម៉ូដ បាដលីហ្សា បានចាត់ទុក ការចាប់ដៃគូ ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស គឺជាកិច្ចសហការដ៏ល្អមួយសម្រាប់ ក្រុមហ៊ុន Kingsman Holding ព្រោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុន ដែលឈានមុខគេលើទីផ្សារកម្ពុជា ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ហើយលោកជឿជាក់ថា ក្រុមហ៊ុនទាំងពីរ នឹងបន្ដកិច្ចសហការគ្នាយូរអង្វែងក្នុងជំរុញ ការនាំចេញ ផលិតផលខ្មែរទៅកាន់ទីផ្សារម៉ាឡេស៊ី និងទីផ្សារប្រទេសផ្សេងៗទៀតនៅក្នុង តំបន់នាពេលអនាគត។

លោក ម៉ូដ បាដលីហ្សា មានប្រសាសន៍ថា «ខ្ញុំមានការចាប់អារម្មណ៍ដំបូង សម្រាប់ទីផ្សារនៅកម្ពុជា ដែលមានរោងចក្រ ផលិត ស្រាប្រៀ និងភ្ជេសជ្ជៈម៉ាកផ្សេងៗគ្នាជាច្រើន រួមទាំងម៉ាកស្រាបៀរ អន្តរជាតិផងដែរ។ ប៉ុន្ដែ ខ្ញុំចង់សហការជាមួយក្រុមហ៊ុនណា ដែលមាន ការឈានមុខគេនៅលើទីផ្សារ ហេតុអ្វី? ព្រោះថា ក្រុមហ៊ុនដែលឈានមុខគេ គឺជាអ្នកដែលមាន ការគិតគូ និងអភិវឌ្ឍខ្លាំង​ផ្នែកគុណភាព ផលិតផល ដើម្បីរក្សាបាន នូវស្ដង់ដារគុណភាពលំដាប់ខ្ពស់។ ដូច្នេះហើយ ទើបយើងសម្រេចចិត្ត ចាប់ដៃគូជាមួយនឹង ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ដោយជឿជាក់ថា តាមរយៈស្ដង់ដារ គុណភាពនេះ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស នឹងអាចប្រកួតប្រជែង ជាមួយផលិតផល ដែលកំពុងលក់នៅលើទីផ្សារម៉ាឡេស៊ីបាន។ »

ខ្មែរ ប៊ែរវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% ដែលឈានមុខគេ លើការវិនិយោគ ក្នុងខ្សែច្រវាក់ផលិតកម្ម លំដាប់ពិភពលោក ខណៈបច្ចុប្បន្ន រោងចក្រ របស់ក្រុមហ៊ុននេះ បានបំពាក់នូវ ឧបករណ៍ទំនើបៗផុតលេខ ស្ដង់ដារអន្តរជាតិ ដើម្បីធានាបានគុណភាពផលិតផលខ្ពស់សម្រាប់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក។ ខ្មែរ ប៊ែរវើរីជីស ក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលមានការទទួលស្គាល់នូវការគ្រប់គ្រងគុណភាព និងងបរិស្ថានរហូតទទួលបាន អាយអេសអូ ដប់បួនពាន់មួយ (ISO 14001) បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ ផលិតកម្មលំដាប់ពិភពលោក និងមេដាយមាស ម៉ុន សេឡិចសិន (Monde Selection) សរុប ៣៣គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផល៕

ទស្សនាវីដេអូ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះឆាងអ៊ីរបស់សិង្ហបុរី ជ្រុះបាត់តំណែងជាព្រលានល្អបំផុតនៅក្នុងពិភពលោក

ព័ត៌មាន
លទ្ធផលនៃការបោះឆ្នោតរៀបចំឡើងដោយក្រុមហ៊ុនអង់គ្លេស Skytrax ដែលជាអ្នកវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានក្នុងពិភពលោកបានបង្ហាញថា អា…

តើម្ចាស់អាជីវកម្មត្រូវរៀបចំអ្វីខ្លះ ដើម្បីអាចមានលទ្ធភាពខ្ពស់ទទួលបានដើមទុនកម្ចីពីធនាគារ?

ព័ត៌មាន
ខ្វះខាតដើមទុន គឺជាបញ្ហាប្រឈមធំមួយសម្រាប់ម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ន ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មឲ្យរីកធំធាត់។ ប៉ុន្ដែ បញ្ហានេះ អាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ