អត្ថបទពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ និងបុគ្គលិក អេស៊ីលីដា រាប់រយនាក់ ចូលរួមអបអរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេនៅកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ ការបើកការរដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ដោយកម្មវិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលធនាគារអេស៊ីលីដា និងបណ្ដាសាខានៅទូទាំងប្រទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងកម្មករនយោជិតគ្រប់លំដាប់ថ្នាក់។
ថ្នាក់ដឹកនាំ និងបុគ្គលិក អេស៊ីលីដា រាប់រយនាក់ ចូលរួមអបអរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»
ដោយ
អំពី Acleda Bank

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ដែលបាន​ដឹកនាំការរៀបចំ​ពិធីអបអរនេះ​បានគូសបញ្ជាក់អំពី ការគាំទ្រ​យ៉ាងពេញទំហឹង​របស់ថ្នាក់ដឹកនាំ និងកម្មករនិយោជិត​របស់ អេស៊ីលីដា ចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ​ និងជាហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យកម្ពុជា​មាន​ឯករាជ្យភាពនៅក្នុង​ការដឹកជញ្ជូនផ្លូវទឹក បន្ថែមលើកំពង់ផែ ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដូចជានៅក្រុងព្រះសីហនុ, និងខេត្ត​កំពតជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ព្រែកជីកនេះ នឹងបង្កើតឲ្យមាន​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព​ កាន់តែប្រសើរឡើង​នៅក្នុងតំបន់អមសងខាងព្រែក ដើម្បីជំរុញ​ដល់ការអភិវឌ្ឍ​ការងារកសិកម្ម ហើយវា​គឺជាការចូលរួម​យ៉ាងសំខាន់ ​ក្នុងការ​លើកកម្ពស់ជីវភាពប្រជាជន​នៅមូលដ្ឋាន។

បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ ព្រែកជីកហ្វូណនតេជោ​ ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនរបស់ខ្មែរ និងមានទម្រង់ជាការវិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេ (BOT) ពោលគឺរដ្ឋ​មិនបានខ្ចីលុយពីបរទេស​មកធ្វើនោះឡើយ។

ព្រែកជីកហ្វូណតេជោ មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ និងគ្រោងចំណាយទុន​វិនិយោគសរុប ១,៧ពាន់លាន​ដុល្លារ ជាមួយនឹងការសាងសង់ចំណាយពេល ៤ឆ្នាំ។ តាមការប៉ាន់ប្រមាណ របស់រាជរដ្ឋាភិបាល គម្រោងនេះព្រែកជីកនេះ នឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ប្រមាណ ១,៦លាននាក់​ ដែលរស់នៅតំបន់សងខាង​ព្រែកនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នាពេលថ្មីៗនេះ បានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​អបអរសាទរ ឲ្យបាន​ច្រើនកុះករ​ក្នុងថ្ងៃ​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចជា​ការទូងស្គរ គោះជួង រគាំង ទះប៉ោត ដើម្បីបន្លឺជាសំឡេងឲ្យបានកងរំពង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតី ចាត់ទុកព្រែកជីកហ្វូណនតេជោជាគម្រោងដែលមានជាតិនិយមខ្ពស់បំផុតរបស់កម្ពុជា

ព័ត៌មាន
នៅទីបំផុតគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៥ ខែសី…

តើក្រុមហ៊ុនណាខ្លះ ដែលវិនិយោគលើគម្រោងព្រែកជីក ហ្វូណនតេជោ តម្លៃ ១,៧ពាន់លានដុល្លារ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាមិនបានចេញមុខទៅខ្ចីលុយបរទេស ដើម្បីយកមកអភិវឌ្ឍគម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ