គ្រឹះស្ថានហិរញ្ញវត្ថុ

ធនាគារកណ្ដាលវៀតណាម ណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានារក្សាស្ដង់ដាឥណទានដើម្បីកាត់បន្ថយហានិភ័យ


ធនាគារកណ្តាលវៀតណាម (SBV) កំពុងណែនាំឱ្យបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជួយសម្រួលធ្វើយ៉ាងណាឱ្យអាជីវកម្មនានាទទួលបានដើមទុន ហើយទន្ទឹមនេះគ្រឹះស្ថានទាំងនោះ ក៏ត្រូវរក្សាស្តង់ដាឥណទានផងដែរ ដើម្បីធានាបាននូវសុវត្ថិភាពឥណទាន ស្របពេលតម្រូវការឥណទានធ្លាក់ចុះទាប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅទីក្រុងហូជីមិញ លោក ដាវ មិញ ទូ (Dao Minch Tu) ទេសាភិបាលរងនៃធនាគារកណ្ដាលវៀតណាម (SBV) បានប្រកាសថា ធនាគារកណ្តាលវៀតណាម នឹងពិនិត្យតាមដានគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលអនុវត្តគោលការណ៍ខុសគ្នាខ្លាំងរវាងអត្រាការប្រាក់លើប្រាក់បញ្ញើ និងអត្រាការប្រាក់លើកម្ចីឥណទាន ហើយថា នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់ធនាគារកណ្ដាលវៀតណាម ដើម្បីគាំដល់អាជីវកម្មនានាឱ្យទទួលបានដើមទុនមានសុវត្ថិភាព។

ធនាគារកណ្ដាលវៀតណាម បានចេញសារាចរណ៍ណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាផ្ដល់កម្ចីឥណទានមានសុវត្ថិភាព និងសុខភាពល្អ ដើម្បីធានាបានថា កំណើនកម្ចីឥណទានស្របគ្នាទៅនឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ពួកគេ។

លោក ដាវ មិញ ទូ (Dao Minch Tu) បានគូសបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុនានាត្រូវបានកំណត់ឱ្យផ្ដល់កម្ចីឥណទានមិនឱ្យលើសពី១៥%ឡើយក្នុងមួយឆ្នាំ។ ធនាគារកណ្តាលវៀតណាម នឹងបន្តតាមដានស្ថានការណ៍វិវត្តរបស់ទីផ្សារយ៉ាងយកចិត្តទុកដាក់ និងត្រៀមបង្កើនកម្រិតកំណត់ឥណទានបន្ថែមទៀតឱ្យបានទាន់ពេលវេលា និងសមស្រប ធ្វើយ៉ាងណាឱ្យមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់។

កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម បានណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានារៀបចំលក្ខខណ្ឌសងប្រាក់ឡើងវិញ និងពន្យារពេលសងបំណុលសម្រាប់អាជីវកម្មនានារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ។

លោក ដាវ មិញ ទូ (Dao Minch Tu) បានបន្ថែមថា ធនាគារកណ្ដាលវៀតណាម បានស្នើឱ្យរដ្ឋាភិបាលវៀតណាម ពន្យារពេលសងកម្ចីរយៈពេល៦ខែបន្ថែមទៀត។ លើសពីនេះ ធនាគារកណ្ដាលវៀតណាម បានអនុវត្តវិធានការផ្សេងៗដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីផលិតកម្ម និងអាជីវកម្មដូចជាការបញ្ចុះអត្រាការប្រាក់ និងការរៀបចំកម្មវិធីឥណទានសម្រាប់វិស័យអាទិភាពនានាជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាមានមហិច្ឆតាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ

ព័ត៌មាន
មហាយក្សឥណ្ឌាមានមហិច្ឆតាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈដែលប្រទេសនៅអាស៊ីខ…

ម្ចាស់បំណុលមួយចំនួនយល់ព្រមឱ្យស្រីលង្កាផ្អាកសងបំណុលរហូតដល់ឆ្នាំ២០២៨

ព័ត៌មាន
ប្រទេសស្រីលង្កា និងម្ចាស់បំណុលរបស់ខ្លួនមួយចំនួនកំពុងចរចាគ្នាជាលើកចុងក្រោយដើម្បីសម្រេចពីការយល់ព្រមឱ្យស្រីលង្កាអាចផ្អាកសងបំណុលដល់ពួកគេម្ដងទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ