ក្រុមហ៊ុនបន្ទះឈីប

តើមានកត្តាអ្វីធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗលើពិភពលោកធ្លាក់ចុះ?


តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅលើពិភពលោករាប់់ចាប់តាំងពី ASML, Nvidia និង TSMC សុទ្ធតែរងផលប៉ះពាល់ ចំពេលមានរបាយការណ៍នៃការរឹតបន្តឹងការនាំចេញពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន និងការបង្កើនភាពតានតឹងភូមិសាស្ត្រនយោបាយ។ បើតាមសេចក្តីរាយការណ៍បឋម តម្លៃភាគហ៊ុនក្រុមហ៊ុនទាំងនេះធ្លាក់ចុះចាប់ពី ៧%ទៅ១១%ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុនបន្ទះឈីប
ដោយ

សារព័ត៌មានធំៗបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលលោក ចូ បៃដិន កំពុងពិចារណាប្រើប្រាស់ច្បាប់ដ៏ទូលំទូលាយមួយ ដើម្បីទប់ស្កាត់ក្រុមហ៊ុន ដែលនាំចេញឧបករណ៍ផលិតបន្ទះឈីបដ៏សំខាន់របស់ពួកគេទៅកាន់ប្រទេសចិន ស្របពេលដែលលោក ដូណាល់ ត្រាំ បង្ហើបគម្រោងទារថ្លៃការពារពីកោះតៃវ៉ាន់ថែមទៀតនោះ បានធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនានាកាន់តែមានការព្រួបារម្ភ។

នៅមុនពេលដែលទីផ្សារភាគហ៊ុនបិទការជូញដូរកាលពីថ្ងៃពុធ កន្លងទៅនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ASML បានធ្លាក់ចុះដល់ទៅ១១% ខណៈពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tokyo Electron នៅជប៉ុនធ្លាក់ចុះដល់ទៅជិត៧,៥% ហើយភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗទៀតដូចជា Arm, AMD និង Marvell ជាដើមធ្លាក់ចុះត្រឹមជាង៧%។

ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបទាំងនេះ​កំពុងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាម៉េរិក ជាពិសេស គឺទីផ្សារការងារ ពីព្រោះផលិតកម្មបន្ទះឈីបមួយចំនួនធំ គឺផលិតឡើង ដើម្បីតែបម្រើតម្រូវការទីផ្សានៅក្នុងប្រទេសចិន ប៉ុណ្ណោះ។

តាមរបាយការណ៍ផលិតបន្ទះឈីបរបស់ក្រុមហ៊ុន ASML ស្ទើរតែ៤៩% គឺដើម្បីនាំចេញទៅកាន់ប្រទេសចិន ហើយប្រសិនបើការរឹតបន្តឹងនេះត្រូវបានអនុវត្តមែននោះ វានឹងប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុននេះ ដូច្នេះវាក៏នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋអាមេរិកនៅឆមាសទី២នេះ។

កាលពីពេលថ្មីៗកន្លងទៅនេះសម្តីរបស់លោក ត្រាំ តែប៉ុន្មានម៉ាត់សោះ ក៏បានអង្រួនទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកោះតៃវ៉ាន់ឲ្យធ្លាក់ចុះ២,៤%ផងដែរ បើទោះបីជាលោក ត្រាំ មិនទាន់ជាប់ឆ្នោតក៏ដោយចុះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីដែលធ្វើឱ្យក្រុមហ៊ុនជប៉ុន ដល់ទៅជាង៤០% គ្មានផែនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI?

ព័ត៌មាន
បច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា និងយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿពាសពេញពិភពលោក ហើយអាជីវ…

ម៉ាឡេស៊ី បានអនុម័តច្បាប់ បង្កើតតំបន់គ្មានបង់ពន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុងព្រៃឈើ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី បានអនុម័តបទប្បញ្ញត្តិមួយចំនួន ដែលនឹងអនុញ្ញាតឱ្យកោះមួយក្លាយជាតំបន់គ្មានបង់ពន្ធក្រោមគម្រោងអចលនទ្រព្យទីក្រុងព្រៃឈើ ដែលជាផ្នែកមួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ