ប្រទេស BRICS

ម៉ាឡេស៊ី បង្ហាញបំណងធ្វើពិពិធកម្មការទូតសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការចូលជាសមាជិកនៃប្លុកប្រទេស BRICS


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសម៉ាឡេស៊ី ដែលមានប្រជាជនសរុបប្រមាណជាង៣៤លាននាក់ និងជាសមាជិកមួយរបស់អាស៊ាន មានបំណងធ្វើពិពិធកម្មការទូតសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការចូលជាសមាជិក នៃប្លុកប្រទេស BRICS និងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសជាសមាជិកនៃប្លុកនេះ តាមរយៈគំនិតផ្តួចផ្តើមរួមគ្នា និងភាពជាដៃគូយុទ្ធសាស្ត្រនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។
ប្រទេស BRICS
ដោយ

ប្រទេសម៉ាឡេស៊ី បានដាក់ពាក្យសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាវេទិកាកិច្ចសហប្រតិបត្តិការសម្រាប់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័សរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងមហាយក្សចិន ជាមួយនឹងអាហ្វ្រិកខាងត្បូង ដែលបានចូលរួមជាមួយប្លុកនេះក្នុងឆ្នាំ២០១០។ កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៤ ប្រទេសមួយចំនួនទៀតរួមមានអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម បានចូលរួមជាមួយប្លុកប្រទេស BRICS ក្នុងនាមជាសមាជិកថ្មី។

លោក អានវ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅឯក្រុមប្រឹក្សាកិច្ចការពិភពលោករបស់ឥណ្ឌា (ICWA) កាលពីថ្ងៃអង្គារ ទី២០ ខែសីហា ថា តួនាទីដែលមានលក្ខណៈពិសេសប្លែកពីគេដ៏មានឥទ្ធិពលរបស់ឥណ្ឌា នៅក្នុងប្លុកប្រទេស BRICS ពិតជាមានសារសំខាន់ណាស់ ហើយលោកទទួលស្គាល់ថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់ម៉ាឡេស៊ី និងឥណ្ឌា នឹងធ្វើឱ្យប្លុកនេះកាន់តែមានឥទ្ធិពល និងដំណើរការកាន់តែមានប្រសិទ្ធភាពខ្ពស់មួយកម្រិតទៀត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានថ្លែងថា ក្រុងគូឡាឡាំពួ មានការជឿជាក់ថា ការចូលជាសមាជិកនៃប្លុកប្រទេស BRCIS នឹងមិនត្រឹមតែជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ជាមួយប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងនយោបាយផងដែរ។

លោកបានគូសបញ្ជាក់ថា ទោះបីជាមានមតិខ្លះបានលើកឡើងថា កិច្ចព្រមព្រៀងចូលជាសមាជិកនៃប្លុកប្រទេស BRICS មានភាពចម្រូងចម្រាសយ៉ាងណាក្ដី ក៏ប្រទេសម៉ាឡេស៊ី នៅតែជឿថា កិច្ចព្រមព្រៀងបែបនេះផ្តល់អត្ថប្រយោជន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ាឡេស៊ី៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន កំពុងជួបវិបត្តិគ្មានការងារធ្វើ ដែលរុញច្រានឱ្យនិស្សិតបញ្ចប់ការសិក្សារាប់លាននាក់ទាត់ខ្យល់ ឬបង្ខំចិត្តធ្វើការបានប្រាក់ខែទាប

ព័ត៌មាន
មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក នៅពេលនេះកំពុងជួបវិបត្តិគ្មានការងារធ្វើធ្ងន់ធ្ងរ ដែលរុញច្រានឱ្យនិ…

ហេតុអ្វីនៅឆ្នាំនេះក្រុមហ៊ុនចុះកិច្ចសន្យាទិញមៀនប៉ៃលិនពីកសិករឱ្យតម្លៃទាបជាងឆ្នាំមុន?

ព័ត៌មាន
មៀនប៉ៃលិននៅឆ្នាំនេះហាក់ទទួលបានតម្លៃទាបជាងឆ្នាំមុន ពោលគឺនៅឆ្នាំនេះក្រុមហ៊ុនចិន បានចុះកិច្ចសន្យាទិញមៀនប៉ៃលិនពីកសិករដោយផ្តល់តម្លៃឱ្យតែ៣០០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ