ប្រាក់ឈ្នួលនិយោជិត

ប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតត្រូវបានដំឡើងដល់២០៨ដុល្លារក្នុង១ខែនៅឆ្នាំ២០២៥


ក្រោយជជែកពិភាក្សាគ្នាអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតនៅឆ្នាំ២០២៥ ត្រូវបានដំឡើងដល់២០៦ដុល្លារក្នុង១ខែ ហើយរាជរដ្ឋាភិបាលបានសម្រេចបន្ថែម២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតនៅឆ្នាំក្រោយឡើងដល់២០៨ដុល្លារក្នុង១ខែ។ ប្រាក់ឈ្នលអប្បរមានៅឆ្នាំ២០២៥ មានកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលនៅក្នុងឆ្នាំ២០២៤។ ប្រមុខរាជរដ្ឋាភិបាលប្រាប់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយ និងជូនដំណឹងពីប្រាក់ឈ្នួលនេះដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានទូលំទូលាយ។
ប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតត្រូវបានដំឡើងដល់២០៨ដុល្លារក្នុង១ខែនៅឆ្នាំ២០២៥
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា មុននេះបន្តិចឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់៤៦ លើ៥១សំឡេងបានគាំទ្រតួលេខ២០៦ដុល្លារ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម២ដុល្លារលើតួលេខ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ២០៨ដុល្លារ ក្នុង១ខែកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ២០៤ដុល្លារ។

សម្រាប់សម្តេចធិបតី ទោះស្ថិតក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះទេ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះដល់កម្មករនិយោជិត។

សម្តេចធិបតីបានគូសរំលឹកថា នៅក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចធិបតី បានអះអាងថា សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធឱ្យពិនិត្យ តាមដាន និងដាក់ចេញវិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ម៉ាឡេភ្ជាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) រវាងកម្ពុជា…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ព័ត៌មាន
​ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ