ដង្កូវហ្វូង

ដំណាំកសិកម្មជាង១ម៉ឺន៣ពាន់ហិកតានៅក្នុងខេត្តចំនួន១២ រងការវាយប្រ.ហារពីដង្កូវហ្វូង


មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអះអាងថា មកទល់ពេលនេះដង្កូវហ្វូងបានពង្រីកការវាយលុកលើដំណាំកសិកម្មនៅក្នុងខេត្តចំនួន១២ទូទាំងប្រទេស តែអាចនឹងមានការកើនឡើងបន្ថែមទៀតប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម យ៉ាងហោចណាស់មានដំណាំស្រូវ និងកសិកម្មជាង១ម៉ឺន៣ពាន់ហិកតាត្រូវបានរងការបំផ្តិចបំផ្លាញពីការវាយប្រហាររបស់ដង្កូវហ្វូងនៅប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈក្រសួងស្ថាប័នពាក់ព័ន្ធកំពុងខិតខំដោះស្រាយលើបញ្ហានេះ។
ដង្កូវហ្វូង
ដោយ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះដង្កូវហ្វូងត្រូវបានប្រទះឃើញកំពុងបំផ្លាញដំណាំកសិកម្មនៅតាមបណ្តាខេត្តចំនួន១២ទូទាំងប្រទេស ដោយការវាយប្រហាររបស់ដង្កូវនេះមានល្បឿនលឿនគួរឱ្យព្រួយបារម្ភ។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ស្ថានភាពបំផ្លិចបំផ្លាយដំណាំកសិកម្មរបស់ដង្កូវនេះបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងបាន ពោលគឺពុំទាន់ស្ថិតក្នុងទ្រង់ទ្រាយធំ ដែលពុំអាចទប់ទល់បាននោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ មន្រ្តីជំនាញ និងអាជ្ញាធរខេត្តបានចុះដល់ទីតាំងស្រែ ចម្ការ ដែលមានដង្កូវហ្វូង ដើម្បីចាត់វិធានការបន្ទាន់ ខណៈខេត្តដែលពុំទាន់មានផលប៉ះពាល់ក៏ត្រូវបានមន្រ្តីចុះពន្យល់ និងបង្ហាត់បង្រៀនពីការសម្គាល់សត្វដង្កូវហ្វូង ព្រមទាំងវិធីកម្ចាត់សត្វល្អិតចង្រៃនេះផងដែរ។

បើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមកទល់ពេលនេះ មានផ្ទៃដីដំណាំស្រូវជាង១ម៉ឺន៦រយហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មជាង៣ពាន់ហិកតាបានរងផលប៉ះពាល់ដោយសារដង្កូវហ្វូង ក្នុងនោះក៏មានផ្ទៃដីជិត២ពាន់ហិកតាត្រូវបានជួយសង្រ្គោះផងដែរ។

ការផ្ទុះឡើងហ្វូងដង្កូវនេះ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្មអះអាងថា គឺដោយសារឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយពេលយូរ ដែលបានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ ក្រៅពីនេះ ក៏មានកត្តាបូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងម្តងរួចមកហើយនៅកម្ពុជាកាលពីឆ្នាំ២០១៦ ដោយនៅពេលនោះដង្កូវបានស៊ីបំផ្លាញដំណាំរបស់ប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Jetour Cambodia បានចុះ MOU ជាមួយធនាគារ BRED ផ្តល់កម្ចីការប្រាក់ទាបបំផុតមិនធ្លាប់មាន

ព័ត៌មាន
ក្រុមហ៊ុន Jetour Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR បានរៀបចំ «កម្មពិធីសម្ពោធបើកលក់ជាផ្លូវការនូវរថយន្ត JETOUR…

វៀតណាម ក្លាយជាប្រទេសនៅអាស៊ានតែមួយគត់ ដែលទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិន អាម៉េរិក និងរុស្ស៊ី

ព័ត៌មាន
បន្ទាប់ពីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្តដំណើរមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងសប្ដាហ៍នេះ ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ