ផ្លូវដែក

ការតភ្ជាប់ផ្លូវដែកថ្មីជាមួយឡាវ កំពុងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ថៃ ក្នុងការពង្រីកពាណិជ្ជកម្មជាមួយចិន


ផ្លូវដែកជាតិរបស់ប្រទេសថៃ បានបើកសេវាកម្មដឹកអ្នកដំណើរថ្មីទៅកាន់ប្រទេសឡាវ នៅក្នុងខែនេះ ដែលជាការបន្ថែមចុងក្រោយបំផុតទៅលើការពង្រីកបណ្តាញផ្លូវដែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងបង្កើនចរាចរណ៍ឆ្លងកាត់ព្រំដែនរបស់ប្រជាជន និងពាណិជ្ជកម្មរបស់ថៃ ជាមួយនឹងប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ផ្លូវដែក
ដោយ

ផ្លូវដែករបស់រដ្ឋថៃ បានបើកដំណើរការខ្សែរថភ្លើងក្រុងបាងកក-ក្រុងវៀងចន្ទន៍ថ្មី កាលពីថ្ងៃសុក្រសប្ដាហ៍មុនក្នុងចម្ងាយផ្លូវប្រវែងប្រហែល៦៥០គីឡូម៉ែត្រ ដោយបានតភ្ជាប់ទីក្រុងនៃប្រទេសទាំងពីរជាមួយចំណាយពេលធ្វើដំណើរ១២ម៉ោងរួមទាំងការត្រួតពិនិត្យគយព្រំដែន។ ផ្លូវរថភ្លើងនេះបានផ្តល់ការធ្វើដំណើរ១ជើងក្នុង១ថ្ងៃ និងមានជម្រើសកៅអីចំនួនបីកម្រិតផ្សេងគ្នាក្នុងចំណោកកៅអីសរុបចំនួន២៧០ ហើយសំបុត្រមួយជើងមានតម្លៃ ចន្លោះពី៨ ទៅ២៤ដុល្លារ។

តាមរយៈខ្សែរថភ្លើងថ្មីថៃ-ឡាវនេះ មន្ត្រីអាជ្ញាធរផ្លូវដែករបស់រដ្ឋថៃ រំពឹងថា វានឹងជួយសម្រួល និងបង្កើនតម្រូវការទេសចរណ៍មកពីប្រទេសចិន ក៏ដូចជាជួយបង្កើនពាណិជ្ជកម្មថៃ និងចិន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលរដ្ឋាភិបាលថៃ កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរចិន តាមរយៈការលើកលែងទិដ្ឋាការ និងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍សក្តានុពលក្នុងស្រុក។

តម្លៃទំនិញរបស់ថៃ ដែលបាននាំចូលទៅកាន់ប្រទេសចិន ដោយឆ្លងកាត់ប្រទេសជិតខាងមួយចំនួន ត្រូវបានគេរំពឹងថា នឹងកើនឡើង១៧% នៅឆ្នាំនេះ ដោយឡើងជិតដល់៧ពាន់លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានសម្រាប់ខែមីនា ដោយមជ្ឈមណ្ឌលស្រាវជ្រាវឯកជន Kasikorn។ របាយការណ៍ពីមជ្ឈមណ្ឌលនេះបានបង្ហាញថា ការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនចិន-ឡាវ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងពាណិជ្ជកម្មឆ្លងដែន ហើយការដឹកជញ្ជូនភាគច្រើនអាចផ្លែធុរេន និងផលិតផលកសិកម្មផ្សេងទៀត៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកស្រី កាម៉ាឡា ហារីស ទទួលបានការគាំទ្រកាន់តែច្រើន ខណៈយុទ្ធនាការ២៤ម៉ោង អាចរកមូលនិធិបានរហូតដល់៨១លានដុល្លារ

ព័ត៌មាន
លោកស្រី កាម៉ាឡា ហារីស ត្រូវបានគេអះអាងថា កំពុងទទួលបានការគាំទ្រកាន់តែច្រើនពីអ្នកប្រជាធិបតេយ្យ ស្របពេលត្រឹមរយៈពេល២៤ម៉ោងនៃការប្រកាសបេក្ខភាព…

គម្រោងស្ពានថ្មីដ៏វែងអស្ចារ្យប្រវែងជាង៣០គីឡូម៉ែត្ររបស់ហ្វីលីពីន ត្រូវបានអនុម័ត

ព័ត៌មាន
គម្រោងស្ពានថ្មីដ៏វែងអស្ចារ្យមួយដែលមានប្រវែងរហូតដល់ទៅជាង៣២គីឡូម៉ែត្រ នៅប្រទេសដែនកោះហ្វីលីពីន ត្រូវបានអនុម័តជាផ្លូវការហើយ ខណៈដែលការងាររចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ