កូរ៉េខាងជើង

អាជ្ញាកូរ៉េខាងជើង ដាក់ទោសគ្រូពេទ្រណាដែលជួយពលរដ្ឋរំលូតកូន ក្រោយអត្រាកំណើតធ្លាក់ចុះខ្លាំង


អាជ្ញាធរកូរ៉េខាងជើង កំពុងផ្ដន្ទាទោសចំពោះក្រុមវេជ្ជបណ្ឌិត ដែលជួយស្ត្រីក្នុងការរំលូតកូន និងអ្នកផ្តល់ការពន្យារកំណើតដល់ស្ត្រី។ វិធានការនេះ គឺមានបំណងជំរុញបង្កើនអត្រាកំណើត ខណៈដែលអត្រាកំណើតនៅក្នុងប្រទេសនេះកំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Newsweek។
កូរ៉េខាងជើង
ដោយ

ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកស្រុកផែហ្កាម (Paegam County) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទរំលូតកូននៅតាមផ្ទះបណ្តាលឱ្យស្ត្រីរងគ្រោះម្នាក់បាត់បង់ជីវិត។ ចំណែកគ្រូពេទ្យម្នាក់ឈ្មោះ អូប គ្យីន (OB-GYN) ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកអ៊ុន ហ៊ុង (Unhung) ជាអង្គភាពរដ្ឋបាលមួយផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ហើយគ្រូពេទ្យម្នាក់នេះក៏ធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទបញ្ចប់ការមានផ្ទៃពោះរបស់ស្ត្រីម្នាក់ដោយខុសច្បាប់នៅឆ្នាំ២០២១ ផងដែរ។

គ្រូពេទ្យទាំងពីរនេះបានរំលូតកូនដោយសម្ងាត់នៅផ្ទះដោយក្នុងមួយថ្ងៃអាចជួយរំលូតកូនបានច្រើនបំផុតបីនាក់ ហើយរាល់ការរំលូតកូនម្ដង គឺត្រូវចំណាយប្រាក់៣៣ដុល្លារ ដែលស្មើនឹងមធ្យមភាគនៃប្រាក់ខែ និងគ្រប់គ្រាន់សម្រាប់ទិញអង្ករបានប្រហែលជិត៥គីឡូ។

មូលនិធិប្រជាជនអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា វិធានការរបស់រដ្ឋាភិបាលនេះ បានធ្វើឡើងចំពេលអត្រាកំណើតនៅកូរ៉េខាងជើង កំពុងមានការធ្លាក់ចុះខ្លាំង៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនឱ្យប្រយ័ត្នប្រយែងចំពោះហានិភ័យនៅបរទេស

ព័ត៌មាន
ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ក្រសួងពាណិជ្ជកម្មរបស់ចិន បានប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន ឱ្យបង្កើនការប្រយ័ត្នប្រយែងចំពោះហានិភ័យនៃការ…

អ្នកចិញ្ចឹមគោបារម្ភពីជោគវាសនារបស់ខ្លួន ក្រោយគោរស់ធ្លាក់ថ្លៃមកនៅត្រឹម៦ពាន់រៀលក្នុង១គីឡូក្រាម

ព័ត៌មាន
ទីផ្សារគោរស់នៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពោលគឺនៅតែបន្តជួបប្រឈមបញ្ហាធ្លាក់ថ្លៃ និងពិបាកលក់ចេញ។ តែយ៉ាងណាបើយើងក្រឡេកទៅមើលសាច់គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ