ទីផ្សារទូរសព្ទ

ទូរសព្ទ Oppo វ៉ាដាច់ Samsung ជាលើកដំបូងក្លាយជាទូរសព្ទលក់ដាច់ជាងគេនៅវៀតណាម


ទូរសព្ទ Oppo បានវ៉ាដាច់ទូរសព្ទ Samsung ជាលើកដំបូងមិនធ្លាប់មានពីមុនមកក្នុងការដណ្តើមតំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូន នៅប្រទេសវៀតណាម ក្នុងត្រីមាសទីពីរជាមួយនឹងការលក់កើនឡើងជាង១០០% ខណៈដែលការលក់របស់ទូរសព្ទ Samsung មានចំនួនតែជាង២០%ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ទីផ្សារទូរសព្ទ
ដោយ

ក្រុមហ៊ុនវិភាគទីផ្សារ Canalys បានបង្ហាញថា ការលក់ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Oppo បានកើនឡើង១១០% នៅត្រីមាសទី២ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយជួយឱ្យក្រុមហ៊ុននេះដណ្តើមបានចំណែកទីផ្សាររហូតដល់២៧% និងបានវ៉ាដាច់ទូរសព្ទរបស់ក្រុមហ៊ុន Samsung ក្លាយជាទូរសព្ទលក់ដាច់ជាងគេនៅលើទីផ្សារស្វាតហ្វូនរបស់វៀតណាម។ ក្នុងនោះទូរសព្ទរបស់ក្រុមហ៊ុន Samsung មានចំណែកទីផ្សារនៅវៀតណាម ចំនួន២១% ហើយទូរសព្ទ Xiaomi មាន២០% ទូរសព្ទរបស់ក្រុមហ៊ុន Apple មាន១៦% និងទូរសព្ទចិន Vivo មាន៦%។

ក្រុមហ៊ុន Samsung បានឈានមុខគេលើទីផ្សារវៀតណាម ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុននេះ មានចំណែកទីផ្សារ២៨% បន្ទាប់មកក្រុមហ៊ុន Xiaomi មាន១៩%។

បើទោះជាពេលនេះ ក្រុមហ៊ុន Oppo បានវ៉ាដាច់ក្រុមហ៊ុន Samsung នៅលើទីផ្សារវៀតណាម ក៏ពិតមែន ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលក្រុមហ៊ុន Samsung នៅតែនាំមុខក្រុមហ៊ុន Oppo ដដែល​។ បើតាមក្រុមហ៊ុនវិភាគទីផ្សារ Canalys បានបង្ហាញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung នៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលបានកើនឡើង១៤% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់ជិត២៤លានគ្រឿង៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចបន្ទាបការវាយតម្លៃនៃការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិកពី២៥% មកនៅត្រឹម២០%

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក Goldman Sachs បានប្រកាសកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់…

រុស្ស៊ីកំពុងជួបវិបត្តិទូទាត់ធ្ងន់ធ្ងរ ក្រោយធនាគារចិន ស្ទើរទាំងអស់ ឈប់ទទួលការធ្វើប្រតិបត្តិការទូទាត់ពីខ្លួន

ព័ត៌មាន
របាយការណ៍ថ្មីមួយបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ធនាគារចិន ភាគច្រើន ពោលគឺរហូតដល់ទៅប្រមាណ៩៨% បានឈប់ទទួលយក និងឈប់ដំណើរការប្រតិបត្តិការទូទាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ