ព្រែកជីកហ្វូណន តេជោ

អ្នកជំនាញជឿថា ព្រែកជីកហ្វូណន តេជោ នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះកើនឡើងមួយកម្រិតទៀត


គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដូចអ្វីដែលបានគ្រោងទុក ដោយវានឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់មួយរបស់កម្ពុជា។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា តាមរយៈគម្រោងនាវាចរណ៍ជាប្រវត្តិសាស្ត្រនេះ វានឹងជួយប្រែក្លាយដីកសិកម្មទៅជាដីលំនៅឋាន និងឧស្សាហកម្ម ពោលគឺវានឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនោះមានភាពល្អប្រសើរមួយកម្រិតទៀត។
ព្រែកជីកហ្វូណន តេជោ
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា គម្រោងព្រែកជីកហ្វូណន តេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយរបស់កម្ពុជា ហើយតាមរយៈគម្រោងនេះវានឹងជួយជំរុញការអភិវឌ្ឍ​នៅតំបន់ជុំវិញនោះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ក្នុងនោះកំពង់ផែ រោងចក្រឧស្សាហកម្ម អគារលំនៅឋាន និងពាណិជ្ជកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍ ក៏នឹងផុសឡើងនៅតំបន់នោះផងដែរ។ ទន្ទឹមនឹងជួយបង្កើនសក្តានុពលលើវិស័យដឹកជញ្ជូន ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម អ្នកជំនាញរូបនេះជឿជាក់ថា គម្រោងនេះក៏នឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់អបសងខាងព្រែកមានភាពល្អប្រសើរឡើងមួយកម្រិតទៀតផងដែរ​។

​ស្រដៀងគ្នានេះដែរ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia ជឿជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងគុណតម្លៃច្រើនដល់កម្ពុជានៅក្នុងរយៈពេលយូរអង្វែង។ ជាពិសេសតាមរយៈគម្រោងនេះ វានឹងធ្វើឱ្យវិស័យដីធ្លីនៅតំបន់ជុំវិញនោះ មានការផ្លាស់ប្ដូរ ដោយប្រែពីដីធ្លាប់បម្រើដល់វិស័យកសិកម្មទៅជាដីលំនៅឋាន ទេសចរណ៍ ឧស្សាហកម្ម ដែលនឹងជួយកែប្រែមុខមាត់របស់ពលរដ្ឋដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ចផងដែរ។

​សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ មានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយរយៈពេល៤ឆ្នាំ សម្រាប់សាងសង់។ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថានឹងក្លាយជាចំណែកដ៏សំខាន់ដែលបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹកដែលភ្ជាប់ពីទន្លេទៅកាន់សមុទ្រ ហើយវានឹងធ្វើឱ្យការដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានឯករាជ្យភាពផងដែរ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុននៅជប៉ុន ធ្លាក់ចុះជាង១២% ក្រោយអ្នកវិនិយោគបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េរិក

ព័ត៌មាន
សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ជប៉ុន Nikkei 225 បានធ្លាក់ចុះខ្លាំងរហូតដល់ជាង១២% នៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅក្នុងការជួញដូរចុងក្រោយបំផុតដែ…

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបន្តហក់ឡើង ក្រោយលេចលឺពីដំណឹងកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក

ព័ត៌មាន
តម្លៃមាសបានហក់ឡើងកាន់តែខ្ពស់នៅថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីមន្ត្រីធនាគារកណ្តាលអាម៉េរិកមួយរូបបានបង្ហើបពីលទ្ធភាពដ៏រឹងមាំក្នុងការកាត់បន្ថយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ