លោក វ្ល៉ាឌីមៀ ពូទីន

លោក ពូទីន មានមហិច្ឆតាបង្កើនទ័ពសកម្មឱ្យដល់១,៥លាននាក់ ដើម្បីក្លាយជាប្រទេសមានកងទ័ពធំបំផុតទី២បន្ទាប់ពីចិន


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនចំនួនកងទ័ពសកម្មរបស់រុស្ស៊ីពី១៨ម៉ឺននាក់ឱ្យដល់១,៥លាននាក់ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសដែលមានកងទ័ពធំបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីមហាយក្សចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo News។
លោក វ្ល៉ាឌីមៀ ពូទីន
ដោយ

នៅក្នុងក្រឹត្យមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនទំហំកងកម្លាំងប្រដាប់អាវុធដល់ទៅ២,៣៨លាននាក់ ដោយក្នុងនោះ លោកអះអាងថា កងកម្លាងចំនួន១,៥លាននាក់ ត្រូវតែជាទាហានសកម្ម។ ទិន្នន័យពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានបង្ហាញថា ការបង្កើនចំនួនទ័ពនេះ នឹងធ្វើឱ្យរុស្ស៊ីវ៉ាដាច់សហរដ្ឋអាម៉េរិក និងប្រទេសឥណ្ឌា សម្រាប់ចំនួនកងទ័ពសកម្មក្នុងការប្រយុទ្ធ ប៉ុន្តែស្ថិតនៅក្រោមប្រទេសចិន ដែលមានទាហានសកម្មរហូតដល់២លាននាក់។

នេះគឺជាលើកទី៣ហើយដែលលោក ពូទីន បានប្រកាសពីការពង្រីកកងទ័ពចាប់តាំងពីលោកបានបញ្ជាឱ្យកងកម្លាំងបើកការវាយចូលឈ្លានពានអ៊ុយក្រែន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ហើយវាស្របពេលដែលកងទ័ពរុស្ស៊ី កំពុងវាយសម្រុកទៅមុខនៅក្នុងសមរភូមិភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

លោក អេនដ្រេ កាតាប៉ូឡូវ (Andrei Kartapolov) ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរបស់រុស្ស៊ី បាននិយាយថា ការបង្កើនចំនួនទាហានសកម្មនេះ គឺជាផ្នែកមួយនៃផែនការប៉ះប៉ូវកងកម្លាំងប្រដាប់អាវុធ និងការបង្កើនទំហំកងកម្លាំងប្រដាប់អាវុធបន្តិចម្តងៗដើម្បីឱ្យសមស្របនឹងស្ថានភាពអន្តរជាតិបច្ចុប្បន្ន និងអាកប្បកិរិយារបស់អតីតដៃគូបរទេសរបស់ពួកគេ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការធ្វើកូដកម្មរបស់កម្មករអាចធ្វើឱ្យក្រុមហ៊ុន ប៊ូអ៊ីង ខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃរហូតដល់ជាង១០០លានដុល្លារ

ក្រុមអ្នកវិភាគបានវាយតម្លៃថា ក្រុមហ៊ុន Boeing អាចនឹងបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃជាង១០០លានដុល្លារ ទម្រាំតែក្រុមហ៊ុនផលិតយន្តហោះមួយនេះបានឈា…

តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន អាចជាមនុស្សចាស់ ក្មេង ឬក៏ជាស្ត្រីលើកដំបូង?

បេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ ជិត១០នាក់ បានដាក់ពាក្យឈរឈ្មោះឱ្យសមាជិកគណបក្សបោះឆ្នោតជ្រើសរើសឱ្យធ្វើជាមេដឹកនាំគណបក្សនេះ ហើយក៏ក្លាយជានាយករដ្ឋម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ