ក្រុមហ៊ុន Samsung

ក្រុមហ៊ុន Samsung រំពឹងប្រាក់ចំណេញខ្លួនកើនឡើង១០ដង នៅត្រីមាសទី១ឆ្នាំនេះ


ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics នៅថ្ងៃសុក្រនេះ បានប៉ាន់ប្រមាណថា ប្រាក់ចំណេញប្រត្តិបត្តិការរបស់ខ្លួននឹងកើនឡើងជាង១០ដងនៅក្នុងត្រីមាសទី១ឆ្នាំនេះ ដោយសារតែតម្លៃបន្ទះឈីបបានស្ទុះងើបឡើងវិញក្រោយពីបានធ្លាក់ចុះតម្រូវការយ៉ាងខ្លាំងកាលពីមួយឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Samsung
ដោយ

Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងពិភពលោកបានប៉ាន់ប្រមាណថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានកើនឡើងដល់ជិត៥ពាន់លានដុល្លារ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤ មានការកើនឡើងជាង៩០០% បើធៀបនឹងប្រាក់ចំណេញ៥០០លានដុល្លារ ដែលទទួលបានកាលពីឆ្នាំមុន ហើយវានឹងក្លាយជាប្រាក់ចំណេញប្រតិបត្តិការខ្ពស់បំផុតរបស់ក្រុមហ៊ុននេះចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ២០២២។

ការប៉ាន់ប្រមាណពីប្រាក់ចំណេញប្រតិបត្តិការនេះ ខ្ពស់ជាងការព្យាកររបស់ក្រុមហ៊ុន LSEG Smart​Estimate ដែលរំពឹងសម្រេចបានប្រមាណជាង៤ពាន់លានដុល្លារ ហើយវាទំនងជានឹងកើនឡើង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

លោក ផាក ស៊ុងសុន (Park Sung-soon) អ្នកវិភាគនៅក្រុមហ៊ុនបម្រើសេវាទំនាក់ទំនងវិនិយោគិនកូរ៉េបាននិយាយថា ដោយហេតុតែប្រាក់ចំណូលភាគច្រើនមានដំណើរការល្អ ហើយប្រាក់ចំណេញប្រតិបត្តិការកើនលើសពីការរំពឹងទុកទៀតនោះ ដូច្នេះហើយគេអាចសន្និដ្ឋានបានថា ការផលិតបន្ទះឈីប និងតម្រូវការបន្ទះឈីបអាចមានភាពល្អប្រសើរឡើងវិញហើយ។

អ្នកវិភាគរូបនេះបានបន្ថែមថា តម្រូវការទូរសព្ទស្មាតហ្វូន Galaxy S24 ថ្មី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ក៏មានភាពវិជ្ជមានផងដែរ ដូច្នេះហើយប្រសិនបើទូរសព្ទស៊េរីទំនើបនេះត្រូវបានលក់ដាច់បានច្រើនជាងការរំពឹងទុកមែននោះ វានឹងមានឥទ្ធិពលច្រើនទៅលើប្រាក់ចំណូលនេះ។

សូមបញ្ជាក់ថា បើតាមក្រុមហ៊ុនចងក្រងទិន្នន័យបន្ទះឈីបបានឱ្យដឹងថា តម្លៃបន្ទះឈីប DRAM បានកើនឡើងប្រហែល២០% នៅក្នុងត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ខណៈដែលបន្ទះឈីប NAND បានកើនឡើងចន្លោះពី២៣% ទៅ២៨%៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្យាករថា កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់ជាងគេក្នុងឆ្នាំ២០២៤

ព័ត៌មាន
កម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា មានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សកំពូលទាំង១០…

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនខ្ពស់ជាលំដាប់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈបំណុលសាធារណៈនៅតែស្ថិរក្នុងរង្វង់៣៥%នៃ GDP

ព័ត៌មាន
ធនាគារពិភពលោក ឬ World Bank ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដ៏កំពូលរបស់ពិភពលោកបានព្យាករប្រកបដោយវិជ្ជមានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ