កីឡា-ស្គី

អង្គការ Skateistan បើកបង្រៀនកីឡាជិះស្គីដល់កុមារកម្ពុជាដោយមិនគិតថ្លៃ


អង្គការ Skateistan ដែលបង្កើតឡើងដោយលោក Oliver ជនជាតិអូស្ត្រាលី បានបង្កើតសាលា​កីឡាជិះស្គី(Skate)ដ៏ធំមួយនៅក្នុង Factory Phnom Penh ដើម្បីបង្រៀនកុមារកម្ពុជា លើកីឡាជិះស្គី (Skate) ដើម្បីបញ្ចៀសពួកគេពីគ្រឿងញៀន ឬ​អំពើ​ផ្តេសផ្តាសផ្សេងៗ មកចាប់អារម្មណ៍លើកីឡា ដែលអាចជួយពួកគេឲ្យមានរាងកាយរឹងមាំ និងមានភាពឈ្លាសវៃ។
កុមារម្នាក់នេះ កំពុងជិះស្គីយ៉ាងរីករាយនៅ Skate School ដែលមានទីតាំងនៅ Factory Phnom Penh (រូបភាព៖ ហេង ភារម្យ)
ដោយ
អំពី Skate

នៅក្នុងកម្មវិធីសម្ភោធ Skate School ទីតាំងថ្មី ស្ថិតក្នុង Factory Phnom Penh លោក ហ៊ាប សុខហួច ប្រធានគ្រប់គ្រងកម្មវិធីអង្គការ Skateistan Cambodia បានថ្លែងថា អង្គការ Skateistan បានប្រតិបត្តិការដំបូងនៅអាហ្គានីស្ថាន និងបន្ទាប់មកនៅអាហ្រ្វិចខាងត្បូង ហើយបានមកដល់កម្ពុជាជាច្រើនឆ្នាំមកហើយ។ អង្គការអន្តរជាតិមួយនេះ បានបង្កើតឡើង​ដើម្បីបង្រៀនក្មេងពីអាយុ៥ឆ្នាំដល់១៧ឆ្នាំ ជាពិសេសនារី ជនពិការ និងជនក្រីក្រ ឲ្យមានចេះកីឡាជិះស្គី។

លោក ហ៊ាប សុខហួច ប្រធានគ្រប់គ្រងកម្មវិធីអង្គការ Skateistan Cambodia

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិត មិនថាតែស្គីទេ កីឡាទាំងអស់ ជាផ្នែកមួយនៃការអប់រំរបស់មនុស្ស។ ពេលខ្លះ បើគាត់ទៅរៀនតែមួយផ្នែក មិនប្រាកដថា គាត់អាចអភិវឌ្ឍន៍ខ្លួនគាត់ឲ្យបានពេញលេញនៃសក្តានុពលដែលគាត់មាននោះទេ។ ដូច្នេះ កីឡាជាសកម្មភាពមួយ ដែលធ្វើឲ្យលូតលាស់ទាំងរាងកាយ ខួរក្បាល និង ផ្នែកស្មារតី»។

ដូចគ្នាដែរ លោក សំណាង រតនៈ គ្រូបង្រៀនជិះស្គីដល់កុមារៗ បានប្រាប់ខេមបូណូមីសថា កីឡាប្រភេទនេះ គឺគ្រាន់តែជាការកម្សាន្ដ មិនមែនរៀន​យកជាធ្វើជាអាជីពនោះទេ។ 

នេះជាសកម្មភាពជិះស្គីរបស់កូនសិស្សនៅអង្គការ Skateistan Cambodia (រូបភាព៖ ហេង ភារម្យ)

លោកគ្រូដែលមានបទពិសោធរយៈពេល៤ឆ្នាំរូបនេះ អះអាងថា៖ «ជិះស្គី បានបណ្តុះបណ្តាលទឹកចិត្តឲ្យយើងមានភាពក្លាហាន វាដូចជាកីឡាបាល់ទាល់ ឬកីឡាផ្សេងៗដែរ ប៉ុន្តែ កីឡាផ្សេង គេត្រូវការក្រុម ហើយជិះស្គី យើងអាចជិះតែម្នាក់ឯងបាន»។ 

លោក សំណាង រតនៈ គ្រូបង្រៀនជិះស្គីដល់កុមារនៅ Skate School (រូបភាព៖ ហេង ភារម្យ)

លោកបន្តថា៖ «កីឡាជិះស្គី ប្រឈមច្រើនជាមួយការឈឺចាប់ ដែលទាមទារឲ្យមានភាពអត់ធ្មត់ ព្រោះ ពេលខ្លះយំម្តងៗដែរ។ ប៉ុន្តែ ជាធម្មតាទេ កីឡាពិបាកគេចផុសណាស់ អារឿងដួល ថ្លោះ គ្រិចហ្នឹង តែបើព្យាយាម នោះយើងនឹងសប្បាយរីករាយនៅពេលបានលេងវា»។

ទិដ្ឋភាពពិធីសម្ភោធ Skate School (រូបភាព៖ ហេង ភារម្យ)

សូមបញ្ជាក់ថា Skate School បើកបង្រៀនសិស្សដោយមិនគិតថ្លៃ និងបើកឲ្យសិស្សចូលលេងចាប់ពីម៉ោង២ដល់ម៉ោង៤ ព្រមទាំងអនុញ្ញាតឲ្យអ្នកចូលចិត្តកីឡាស្គីចូលលេងទាំងក្មេង និងមនុស្សធំចូលលេងនៅទីនេះចាប់ពីម៉ោង៥ទៅ៧ល្ងាច៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូនថៃមួយក្រុម កំពុងសម្លឹងរកដៃគូជាមួយក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនថៃមួយចំនួន បាននិងកំពុងសិក្សាទីផ្សារកម្ពុជា និងស្វែងរកឱកាសចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងស្រុករបស់កម្ពុជា ដើ…

ទំនិញប្រមាណ​៥០%​បានកកស្ទះ​បន្ទាប់ពីអនុវត្តច្បាប់លើរថយន្តដឹកទំនិញធុនធ្ងន់

ព័ត៌មាន
ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រតិកម្មធ្ងន់ៗចំពោះការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនទំនិញតាមរថយន្តធន់ធ្ងន់ ដែលកន្លងមកមានការភាន់ច្រឡំមួយចំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ