គោមផ្កាយ

របរលក់គោមផ្កាយនៅឆ្នាំនេះ ហាក់កាក់កបខ្លាំងជាងឆ្នាំមុន


អាជីវករ និងអ្នកធ្វើគោមផ្កាយសម្រាប់លក់នារដូវចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានអះអាងថា សម្ទុះគាំទ្រ និងតម្រូវការគោមផ្កាយរបស់ប្រជាពលរដ្ឋនៅឆ្នាំនេះ ហាក់មានការកើនឡើងខ្លាំងជាងឆ្នាំមុនៗ ដែលធ្វើឱ្យការលក់គោមផ្កាយនៅឆ្នាំនេះ មានការកាក់កបជាងឆ្នាំមុនផងដែរ ជាពិសេសគោមផ្កាយដែលធ្វើពីក្រណាត់ ក្រមា និងគោមដែលមានរូបទង់ជាតិខ្មែរតែម្តង។
គោមផ្កាយ
ដោយ

រៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរម្តងៗ យើងសង្កេតឃើញប្រជាជនខ្មែរតែងតែនិយមនាំគ្នាយកគោមផ្កាយមកដាក់តាំងតុបតែងលម្អនៅតាមផ្ទះសម្បែង ហាង បុរី ក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចនៅតាមវត្តអារាមនានា ដើម្បីបង្កើនសោភ័ណ្ឌភាពឱ្យកាន់តែស្រស់ស្អាតសម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី។ កត្តានេះ បានជំរុញឱ្យទីផ្សារគោមផ្កាយ ទទួលបានការគាំទ្រ និងបញ្ជាទិញច្រើនពីប្រជាពលរដ្ឋខ្មែរនៅឆ្នាំនេះ។

លោក ជុំ ប៊ុនលី ម្ចាស់ហាងលក់ និងធ្វើគោមផ្កាយនៅមុខវត្តនិរោធរង្សី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានអះអាងថា គោមផ្កាយនៅឆ្នាំនេះហាក់ទទួលបានការគាំទ្រ និងពេញនិយមច្រើនពីប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីពួកគេមានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រពៃណីខ្មែរ គួបផ្សំស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។ កត្តានេះបានជំរុញឱ្យការលក់គោមរបស់លោកនៅឆ្នាំនេះហាក់ដាច់ច្រើនជាងឆ្នាំមុនៗ ទាំងការលក់បោះដុំ និងលក់រាយ។

​ក្រោយសម្ទុះគាំទ្រពីសំណាក់អតិថិជនទាំងបោះដុំ និងលក់រាយមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បានជំរុញឱ្យលោក ជុំ ប៊ុនលី ត្រូវធ្វើគោមផ្កាយត្រៀមទុកសម្រាប់លក់ជាបណ្តើរៗតាំងពី៤ខែមុនថ្ងៃចូលឆ្នាំខ្មែរមកដល់។ តួយ៉ាងនៅឆ្នាំនេះ លោក បានត្រៀមគោមផ្កាយប្រមាណ២ពាន់ ខណៈមកទល់ពេលនេះលោកលក់បានជាង១ពាន់គោមហើយ។

បើតាមអាជីវកររូបនេះ គោមផ្កាយមានច្រើនទំហំ និងច្រើនប្រភេទរួមមានគោមផ្កាយធ្វើពីក្រមា ហូល ក្រណាត់ចម្រុះពណ៌ និងថង់កញ្ចក់ជាដើម។ យ៉ាងណាមិញ គោម គោលផ្កាយដែលទទួលបានការគាំទ្រច្រើនជាងគេ គឺប្រភេទគោមផ្កាយធ្វើពីក្រមា ឬក្រណាត់ចម្រុះព៌ណ និងជាពិសេសគោមមានរូបទង់ជាតិខ្មែរ ដែលជាផលិតផលថ្មីមួយដែលលោកទើបតែធ្វើលក់សម្រាប់ឆ្នាំនេះ។ រីឯតម្លៃគោមវិញមានចាប់ពី៧ពាន់រៀលដល់៨ម៉ឺនរៀលក្នុងមួយគោមទៅតាមទំហំ និងប្រភេទនីមួយៗ។

​បើតាមលោក ជុំ ប៊ុនលី ការនិយមប្រើប្រាស់គោមផ្កាយសម្រាប់តាំងលម្អនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺមានតាំងពីយូរណាស់មកហើយ ព្រោះការតាំងគោមផ្កាយមិនត្រឹមតែផ្តល់នូវភាពស្រស់ស្អាត និងមានសិរីសួស្តីប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាតជាតិខ្មែរផងដែរ។ ទន្ទឹមនេះ លោកប្តេជ្ញាថា លោកនឹងបន្តថែរក្សានូវស្នាដៃដែលជាអត្តសញ្ញាតជាតិខ្មែរនេះតកូនតចៅបន្តទៀត ខណៈរបរធ្វើគោមនេះមិនត្រឹមតែជួយរក្សានូវអត្តសញ្ញាតជាតិប៉ុណ្ណោះទេ វាក៏បានចូលរួមចំណែកជួយគាំទ្រដល់ការប្រើប្រាស់ផលិតផលនៅក្នុងស្រុក និងជួយបង្កើនចំណូលក្នុងគ្រួសារផងដែរ។ គួរបញ្ជាក់ថា ពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងលើកកម្ពស់គុណភាព និងអភិវឌ្ឍន៍ផ្លូវរថភ្លើង៨គម្រោង ដើម្បីលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវដែក

ព័ត៌មាន
កម្ពុជាបានបង្ហាញពីផែនការមេក្នុងរយៈពេលមធ្យម និងវែងលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកក្នុងនោះកម្ពុជាគ្រោងលើកកម្ពស់គុណភាព និងល្បឿនរត់ ន…

សមាគមភស្តុភារកម្មពាំនាំសក្តានុពលរបស់កម្ពុជា ទៅបង្ហាញអ្នកធុរកិច្ចមកពី៥០ប្រទេស ក្នុងកម្មវិធីពិព័រណ៍ និងជំនួបពាណិជ្ជកម្មភស្តុភារកម្មនៅចិន

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ប្រមាណ២០នាក់ មកពី១០ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ