សេដ្ឋកិច្ចថៃ

អ្នកវិភាគនិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅថៃ កំពុងប្រឈមនឹងសម្ពាធហានិភ័យនយោបាយ


ក្រុមអ្នកវិភាគបានអះអាងថា បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពពិបាកនឹងទស្សន៍ទាយ ក្រោយតុលាការធម្មនុញ្ញថៃសម្រេចទម្លាក់លោក ស្រ៊ីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី។ ភាពចលាចលនៃស្ថានភាពនយោបាយក្នុងប្រទេសថៃនៅពេលនេះ វានឹងក្លាយជាសម្ពាធមួយដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
សេដ្ឋកិច្ចថៃ
ដោយ

ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារនៅប្រទេសថៃទំនងជានឹងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងបន្ថែមទៀត បន្ទាប់ពីការទម្លាក់លោក ស៊្រីថា ថាវីស៊ីន ពីតំណែងនាយករដ្ឋមន្ត្រីដោយអំណាចតុលាការធម្មនុញ្ញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចបានបង្ហាញការព្រួយបារម្ភចំពោះការពន្យារពេលនៃភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយរបស់ថៃ ក្នុងការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទំនុកចិត្តរបស់អ្នកវិនិយោគ។

អ្នកឃ្លាំមើលទីផ្សារបាននិយាយថា ការព្រួយបារម្ភអំពីបំណុលគ្រួសារកើនឡើង និងការទាក់ទាញការវិនិយោគនៅតែជាអាទិភាពខ្ពស់ ដែលរដ្ឋាភិបាលអាចនឹងមិនត្រូវបានដោះស្រាយរហូតដល់ការដឹកនាំថ្មីត្រូវបានបង្កើតឡើង។ វាក៏មានការសង្ស័យកាន់តែខ្លាំងឡើងអំពីថា តើកម្មវិធីផ្តល់សាច់ប្រាក់១៤ពាន់លានដុល្លារដែលរដ្ឋាភិបាលលោក ស៊្រីថា ថាវីស៊ីន នឹងបន្តដំណើរការទៅមុខ ឫក៏និរាករណ៍ចោលនោះទេ ពីព្រោះគោលនយោបាយនេះ ក៏ទំនងជាមានការប្រទាំងប្រទើសផងដែរ។

ក្រោយពេលដែលតុលាការធម្មនុញ្ញសម្រេចបណ្តេញលោក ស៊្រីថា ចេញពីអំណាចភ្លាមៗទីផ្សារជួញដូរភាគហ៊ុនបានធ្លាក់ចុះ០,៤% ហើយសន្ទស្សន៍នៃតម្លៃប្រាក់បាតថៃ ក៏បានធ្លាក់ចុះភ្លាមៗផងដែរ។ លោក គិតផុន ប្រៃប៉ៃសាគិត (Kitpon Praipaisarnkit) អ្នកវិភាគនៅក្រុមហ៊ុន UOB Kay Hian បានអះអាងថា សាលក្រមរបស់តុលាការធ្វើឱ្យមានការព្រួយបារម្ភចំពោះទីផ្សារភាគហ៊ុន និងវិស័យទាក់ទងនឹងការបន្តគោលនយោបាយ និងការជំរុញសេដ្ឋកិច្ច ជាពិសេសគឺពាណិជ្ជកម្ម។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីដ៏ធំមួយ នឹងផុសត្រដែតឡើងនៅខេត្តពោធិ៍សាត់

ព័ត៌មាន
រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញដ៏ធំមួយនឹងផុសត្រដែតឡើងនៅលើផ្ទៃដី១០ហិកតានៅក្នុងខេត្តពោធិ៍សាត់ ដែលអាចបង្កើតការងារជាច្រើន…

គណបក្សភឿថៃជ្រើសតាំងកូនស្រីរបស់លោក ថាក់ស៊ីន ឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី

ព័ត៌មាន
សមាជិកសភាតំណាងរាស្រ្តរបស់ប្រទេសថៃនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ សប្ដាហ៍នេះដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីតុលាការធម្មនុញ្ញថៃបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ