សេដ្ឋកិច្ចថៃ

ថៃ រំពឹងការចាយលុយជិត១៤ពាន់លានដុល្លារ ចែកឲ្យពលរដ្ឋ ជួយស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញ


រាជរដ្ឋាភិបាលរំពឹងថា ការដាក់ចេញនូវគម្រោងកញ្ចប់សាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ ចែកទៅឲ្យពលរដ្ឋ ដែលមានអាយុពេញវ័យ នឹងជួយគាស់សេដ្ឋកិច្ចដែលកំពុងជាប់ផុងឲ្យស្ទុះងើបឡើងវិញ ហើយក៏ជាផ្នែកមួយជួយដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើងខ្ពស់នៅក្នុងប្រទេសថៃផងដែរ។
សេដ្ឋកិច្ចថៃ
ដោយ

ពលរដ្ឋថៃ ​ដែលមានសិទ្ធិទទួលបានសាច់ប្រាក់នេះ អាចទៅចុះឈ្មោះចាប់ពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១៥ ខែកញ្ញាតទៅ ដោយក្នុងម្នាក់ទទួលបានប្រាក់ប្រហែល ១៧៧ ដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីរាយការណ៍ ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ នៅថ្ងៃទី ២៤ ខែកក្កដា។

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Pichai Chunavajira បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ថា ការចែកសាច់ប្រាក់ប្រហែល ១៧៧ដុល្លារ សម្រាប់ពលរដ្ឋថៃ ម្នាក់ៗ ដែលមានវ័យ១៦ឆ្នាំឡើងទៅ ក្រោមកម្រិតប្រាក់ចំណូលជាក់លាក់នៅក្នុងត្រីមាស៤ឆ្នាំនេះ គឺនឹងជួយជំរុញអំណាចទិញ, ស្ដារផលិតកម្មឲ្យប្រសើរឡើង និងជួយបង្កើនទំនុកចិត្តជារួមនៅក្នុងសេដ្ឋកិច្ចផងដែរ​។

ជាមួយគម្រោងចែកសាច់ប្រាក់ដែលមានឈ្មោះថា Tang Rath នេះ អ្នកប្រើប្រាស់អាចយកសាច់ប្រាក់ដែលទទួលបានទៅ ចំណាយនៅក្នុងហាងលក់រាយជាង ២លានហាង ប៉ុន្ដែ ហាមយកទៅទិញគ្រឿងស្រវឹង និងកញ្ឆា។

មែនទែនទៅ គម្រោងចែកសាច់ប្រាក់នេះ ត្រូវបាននាយករដ្ឋមន្ត្រី លោក ស្រ៊ីថា ថាវីស៊ីន មានបំណងដាក់អនុវត្តចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ប៉ុន្ដែ ដោយក៏ត្រូវបានពន្យារពេលមកទល់ពេលនេះ ដោយ​សារតែមានការប្រទាំងប្រទើសគ្នានៅក្នុងសភា។

តាមរយៈគម្រោងនេះ នឹងគ្របដណ្ដប់លើពលរដ្ឋប្រមាណ ជាង ៥០លាននាក់ ហើយប្រសិនបើវាមានប្រសិទ្ធភាព អាជ្ញាធរថៃ ព្យាករថា នឹងជួយលើកស្ទួយអត្រាកំណើនសេដ្ឋកិច្ចប្រទេសថៃ ឲ្យប្រសើរឡើង ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍មួយនេះ ជាមធ្យមសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែតិចជាង ២%ប៉ុណ្ណោះ នៅរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ៕

អត្ថបទ៖ ចាន់ ភារម្យ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Smart Axiata ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល៤ឆ្នាំជាប់គ្នា!

ព័ត៌មាន
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ2024 – 2025។ វិ…

តើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈ គួរធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស ឬយ៉ាងណា?

ព័ត៌មាន
យុទ្ធនាការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈមានសកម្មភាពកាន់តែផុសផុល ដោយមកទល់ពេលនេះមានខេត្តជាច្រើនបានអនុវត្តយុទ្ធនាការន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ