វិស័យទេសចរណ៍

ថៃ ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេបំផុតនៅអាស៊ាន ក្នុងត្រីមាសទី១ឆ្នាំនេះ ខណៈកម្ពុជាឈរលំដាប់ទី៦


នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២៤ នេះ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងចំនួនជាង១លាន៧សែននាក់ ដោយសារគោលនយោបាយទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ល្អប្រសើររបស់ខ្លួន ខណៈដែលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

ទិន្នន័យដែលប្រមូលបានពីក្រសួងទេសចរណ៍ នៃប្រទេសនានាបានបង្ហាញថា វៀតណាម បានជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានភ្ញៀវទេសចរចិនចំនួន៨៨ម៉ឺន៩ពាន់នាក់ រីឯសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានភ្ញៀវទេសចរចិន៧៨ម៉ឺន៦ពាន់នាក់ ខណៈម៉ាឡេស៊ីឈរលំដាប់ទី៤ ដោយទទួលបានភ្ញៀវទេសចរចិនជិត៧៥ម៉ឺន៩ពាន់នាក់, ចំណែកប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ៥ជាមួយចំនួនភ្ញៀវទេសចរចិន ជាង២៤ម៉ឺន២ពាន់នាក់។

អ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ដោយទទួលបានភ្ញៀវទេសចិន ចំនួន១៩ម៉ឺននាក់ ដែលធ្វើឱ្យវាក្លាយជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទី៣ មកកាន់កម្ពុជា បន្ទាប់ពីភ្ញៀវទេសចរថៃ និងវៀតណាម។ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូណេស៊ី ទទួលបានភ្ញៀវទេសចរចិន ចំនួន១១ម៉ឺន៣ពាន់នាក់ ហើយហ្វីលីពីនទទួលបានភ្ញៀវទេសចរចិន ជាង១០ម៉ឺន៩ពាន់នាក់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យនៅប្រទេសថៃ កំពុងប្រឈមមុខនឹងបញ្ហាអ្វីនៅពេលនេះ?

ព័ត៌មាន
វិស័យអចលនទ្រព្យនៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារអត្រាការប្រាក់ខ្ពស់បានកាត់បន្ថយតម្រូវការទិញ ជាពិសេសសម្រាប់អ្ន…

រំហូរវិនិយោគបរទេសរបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន

ព័ត៌មាន
រំហួរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះជិត២៨% នៅ៤ខែដំបូងឆ្នាំនេះ ពោលគឺធ្លាក់មកនៅត្រឹមជិត៥០ពាន់លានដុល្លារ ដែលបានបង្ហាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ