សមាគមធនាគារ

សមាគមធនាគារ ក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ.បោកតាមរយៈសេវាកម្ចីអនឡាញ


សមាគមធនាគារនៅកម្ពុជាបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារផ្តល់«សេវាកម្ចីអនឡាញ»។ ការក្រើនរលឹកនេះធ្វើឡើងក្រោយក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជាកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួនបានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយទាក់ទងទៅនឹង«សេវាកម្ចីអនឡាញ»តាមរយៈទំព័រហ្វេសប៊ុក។
សមាគមធនាគារ
ដោយ

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន សមាគមធនាគារនៅកម្ពុជាបានគូសបញ្ជាក់ថា នៅពេលថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួនបានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង«សេវាកម្ចីអនឡាញ»តាមរយៈទំព័រហ្វេសប៊ុក។ ពោលគឺជនឆបោកបានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះធនាគារណាមួយចម្លងរាល់មាតិកាដែលមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាននោះ ហើយតភ្ជាប់ទំព័រហ្វេសប៊ុកក្លែងក្លាយដែលទើបតែបង្កើតទៅនឹងគេហទំព័ររបស់ពួកគេ។ ម្យ៉ាងទៀត ជនឆបោក ក៏បានក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិកនោះ ដើម្បីទាក់ទងទៅជនរងគ្រោះក្នុងការផ្តល់សេវាកម្ចី។ បន្ទាប់មក ជនឆបោក ណែនាំទៅជនរងគ្រោះឱ្យបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេចឃូអរ (KHQR) ដើម្បីបង់សេវាផ្ទៀងផ្ទាត់នៅ CBC មុននឹងផ្តល់កម្ចី ឬដើម្បីហេតុផលណាមួយទៀត។

បើតាមសមាគមធនាគារនៅកម្ពុជាចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺជាទូទៅទំព័រហ្វេសប៊ុកក្លែងក្លាយ ពុំមានព័ត៌មានធនាគារច្បាស់លាស់ ឬមាននិមិត្តសញ្ញាធនាគា (Logo) ខុសប្លែក ពីរូបភាពដើមរបស់និមិត្តសញ្ញានោះ ហើយសំណេរនៅលើទំព័រក្លែងក្លាយជាទូទៅតែងតែខុសវេយ្យាករណ៍ និងមានការផ្សាយពាណិជ្ជកម្មដដែលៗ។

ដើម្បីទប់ស្កាត់នូវបញ្ហានេះ សមាគមធនាគារនៅកម្ពុជា ក្រើនរំលឹកដល់សារធារណជនមេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយតាមការស្កេន KHOR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ហើយក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការណែនាំផ្សេងទៀត។ សមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នឹងមិនសុំឱ្យអតិថិជនរបស់ខ្លួនផ្ដល់លេខសម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ បន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅចូលក្នុងវិស័យធនាគារកម្ពុជា

ព័ត៌មាន
ធនាគារ ប្រ៊ីដ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយគុណភាពនៅកម្ពុជា បានបន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅនៅក្នុងវិស័យធនាគារនៅកម្ពុជា ខណៈដែលវ…

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២៥ជាមួយទុនជាង២៤៦លានដុល្លារកាលពីខែឧសភា កន្លងទៅ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន២៥គម្រោងជាមួយទុនវិនិយោគសរុបជាង២៤៦លានដុល្លារ នៅក្នុងខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ