ការចំណាយរដូវភ្ជុំបិណ្ឌ

អ្នកជំនាញថា បញ្ហាសេដ្ឋកិច្ចនឹងមិនប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋនារដូវភ្ជុំបិណ្ឌខ្លាំងទេ


អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា បើទោះជាបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងបញ្ហាអតិផរណាកើនឡើងក្តី តែវាទំនងជាមិនប៉ះពាល់ខ្លាំងទៅលើការចំណាយរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះទេ ទោះបីនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខអាចជំរុញឱ្យតម្រូវការសាច់ជ្រូក មាន់ ទា មានការកើនឡើងក៏ដោយ។
វិបត្តិសេដ្ឋកិច្ចមិនបានប៉ះពាល់ការចំណាយរបស់ប្រជាពលរដ្ឋនារដូវភ្ជុំបិណ្ឌទេ!
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា កំពុងជួបបញ្ហាអតិផរណាថ្លៃទំនិញនៅលើទីផ្សារមានការកើនឡើងក៏ពិតមែន ប៉ុន្តែលោកសង្កេតឃើញថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋនារដូវបុណ្យភ្ជុំបិណ្ឌ​ទេ ​ព្រោះពិធីបុណ្យនេះជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតាំងពីដូនតាមក តែការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ គឺខុសៗគ្នាទៅតាមសម្ថតភាព និងលទ្ធភាពជាក់ស្តែងរបស់ពួកគេផ្ទាល់ ហើយវាក៏មិនមែនជាការចំណាយច្រើនរហូតធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពពួកគេនោះដែរ។

បើតាមអ្នកជំនាញរូបនេះ ផ្ទុយទៅវិញការចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ វាជាការចូលរួមចំណែកក្នុងចរន្តសេដ្ឋកិច្ច តាមរយៈការទិញលក់ដោះដូរទំនិញនានា។ តែយ៉ាងណា លោកបណ្ឌិត ហុង វណ្ណៈ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគួរពិចារណាកាត់បន្ថយក្នុងការចំណាយលើម្ហូបអាហារច្រើនលើសលប់ពេកនៅតាមវត្តមួយចំនួន ដោយជំនួសមកវិញដោយការប្រគេនជាស្បៀង អង្ករ ឬគ្រឿងឧបភោគបរិភោគមួយចំនួន ដែលអាចរក្សាទុកបានយូរ ជាជាងការប្រគេននូវបាយម្ហូបច្រើនរហូតសល់ចោលក្នុងពេលតែមួយ ដ្បិតវាជាការខ្ជះខ្ជាយក្នុងចរន្តសេដ្ឋកិច្ច ស្របពេលដែលបច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយ ដែលទំនិញនៅលើទីផ្សារកំពុងមានកំណើនអតិផរណា។

យ៉ាងណាមិញ បើក្រឡេកមើលពីតម្រូវការទំនិញចាំចាច់ដូចជាសាច់ជ្រូក មាន់ ទា នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាជឿជាក់ថា នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ តម្រូវការសាច់ដូចជា សាច់ជ្រូក សាច់មាន់ សាច់ទា នឹងមានការកើនឡើងជាងឆ្នាំមុន ខណៈការផ្គត់ផ្គង់វិញ ក៏មិនខ្វះខាតនោះដែរ។ ពាក់ព័ន្ធតម្លៃវិញលោក ស្រ៊ុន ពៅ ជឿជាក់ថា នៅឆ្នាំនេះនឹងមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដោយសម្រាប់តម្លៃសាច់ជ្រូករស់ដែលប្រជាកសិករអាចលក់បាននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គឺចន្លោះពីជាង៨ពាន់រៀលទៅ៩ពាន់រៀលក្នុងមួយគីឡូលក្រាម។ ​

សូមបញ្ជាក់ដែរថា ពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌនាឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី ១៥ខែតុលា ឆ្នាំ២០២៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីទំនងជាកំពុងរៀបចំធ្វើតេស្តសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ

ព័ត៌មាន
រូបភាពពីផ្កាយរណប និងទិន្នន័យអាកាសចរណ៍បង្ហាញថា រុស្ស៊ីប្រហែលជាកំពុងរៀបចំសាកល្បងធ្វើតេស្តមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ឬប្រហែលអាចសាងល្បងរួច…

ហេតុអ្វីជប៉ុនតាមបញ្ចុះបញ្ចូលកាណាដា និងអូស្ត្រាលី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី?

ព័ត៌មាន
ប្រទេសជប៉ុន កំពុងសម្លឹងមើលប្រទេសកាណាដា និងអូស្ត្រាលី សម្រាប់សម្ភារសំខាន់ៗ ដែលប្រើប្រាស់ក្នុងថ្មរថយន្តអគ្គិសនី ខណៈដែលគោលនយោបាយរបស់សហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ