មេដឹកនាំអាម៉េរិក

អតីតរដ្ឋមន្ត្រីរតនាគារអាម៉េរិក ដ៏ឆ្នើមពីររូបព្រមានថា រដ្ឋាភិបាលអាម៉េរិកអាណត្តិក្រោយនឹងទទួលថ្មបាក់ដ៏ធំ គឺបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច


អតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក ដ៏ឆ្នើមពីររូប ដែលបានដឹកនាំសហរដ្ឋអាម៉េរិក ឱ្យឆ្លងផុតពីវិបត្តិហិរញ្ញវត្ថុពិភពលោកបានព្រមានថា ប្រធានាធិបតីអាម៉េរិកថ្មីដែលនឹងមកដឹកនាំរដ្ឋាភិបាលអាណត្តិក្រោយ នឹងទទួលថ្មបាក់ដ៏ធំ នោះគឺបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ហើយបានអំពាវនាវឱ្យក្រុមអ្នកនយោបាយដោះស្រាយជាបន្ទាន់ នូវបញ្ហាឱនភាពសារពើពន្ធ និងការប្រកួតប្រជែងទីផ្សារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
មេដឹកនាំអាម៉េរិក
ដោយ

លោក ធីម៉ូស៊ី ហ្គាយន័រ (Timothy Geithner) និងលោក ហេនរី ផុលសុន (Henry Paulson) ដែលសុទ្ធ​តែជាអតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានព្រមានថា ប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាម៉េរិកនឹងត្រូវទទួលថ្មបាក់ដ៏ធំ នោះគឺបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ទោះបីអាម៉េរិកជាមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោក ធ្លាប់តែខ្លាំង និងរឹងមាំយ៉ាងណាក៏ដោយ។

លោក ធីម៉ូស៊ី ហ្គាយន័រ (Timothy Geithner) បានសង្កត់ធ្ងន់លើភាពចាំបាច់ដែលត្រូវបង្កើតគោលនយោបាយសារពើពន្ធ ដែលមានទំនួលខុសត្រូវខ្ពស់ ដើម្បីការពារតួនាទីជាសកលរបស់ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏សំខាន់បំផុតរបស់ពិភពលោក។

ទន្ទឹមនឹងនេះ លោក ហេនរី ផុលសុន (Henry Paulson) ក៏បានលើកឡើងផងដែរពីគ្រោះថ្នាក់នៃការកើនឡើងបំណុលរបស់រដ្ឋាភិបាលអាម៉េរិក ដោយហៅ​បំណុលនោះថា ជា "ពពកខ្មៅ" ដែលបិទបាំងវិបុលភាព ឬភាពសម្បូរសប្បាយរបស់សហរដ្ឋអាម៉េរិក នាពេលអនាគត។

អតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក ទាំងពីររូបនេះ សុទ្ធតែបានសង្កត់ធ្ងន់ពីសារសំខាន់នៃការដោះស្រាយបញ្ហាជាបន្ទាន់នូវបញ្ហាឱនភាពសារពើពន្ធ និងការរក្សាការប្រកួតប្រជែងក្នុងទីផ្សារ។ បន្ថែមលើនេះ លោកទាំងពីរ ក៏បានព្រមានផងដែរ ចំពោះគោលនយោបាយគាំពារនិយម និងគោលនយោបាយហួសដែនកំណត់របស់រដ្ឋាភិបាលអាម៉េរិក។

លោក ធីម៉ូស៊ី ហ្គាយន័រ (Timothy Geithner) បានគូសបញ្ជាក់ផងដែរពីភាពចាំបាច់ដែលត្រូវមានសេចក្ដីសម្រេចច្បាស់លាស់ជុំវិញនវានុវត្តន៍ថ្មី និងសេចក្ដីសម្រេចសារពើពន្ធរយៈពេលវែងដែលមានភាពសមស្របដើម្បីរក្សាភាពរឹងមាំនៃប្រាក់ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla ប្រមូលរថយន្តជិត២លានគ្រឿងមកវិញ ក្រោយមានបញ្ហានៅគន្លឹះបិទគម្របម៉ាស៊ីន

ព័ត៌មាន
ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានប្រកាសប្រមូលរថយន្តរបស់ខ្លួនជាច្រើនម៉ូដែល រហូតដល់ទៅជិត២ល…

តើរដ្ឋាភិបាលវៀតណាម ផ្តល់អាទិភាពយ៉ាងណាដល់ពលរដ្ឋមានប្រាក់ចំណូលទាប ក្នុងការទទួលបានផ្ទះក្នុងគម្រោងលំនៅឋានសង្គម?

ព័ត៌មាន
ពលរដ្ឋវៀតណាម ដែលមានប្រាក់ចំណូលទាប ពោលគឺក្រោម៦០០ដុល្លារក្នុង១ខែ ត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការទទួលបានលំនៅឋានក្នុងគម្រោងលំនៅឋានសង្គម។ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ