កូវីដ១៩ នៅអង់គ្លេស

នាយករដ្ឋមន្ត្រី​អង់គ្លេសវិជ្ជមានវីរុសកូវីដ១៩, ត្រូវបញ្ជូន​ចូល​​ផ្នែក​សង្គ្រោះ​បន្ទាន់


នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបាន​បញ្ជូន​ចូល​ផ្នែកសង្គ្រោះ​បន្ទាន់ (ICU) បន្ទាប់ពី​ស្ថានភាព​ជំងឺ​របស់​លោក​កាន់តែ​ធ្ងន់ធ្ងរឡើង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មានអង់គ្លេស The Guardian កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ ដែល​ដកស្រង់​ប្រភព​ពីខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស។
លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស។ រូបថត Twitter
ដោយ

អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​និយាយ​ថា ចាប់តាំង​ពីយប់​ថ្ងៃអាទិត្យ​មក លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរីស ចនសុន បានស្ថិតក្រោម​ការ​ពិនិត្យ​ព្យាបាល​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ St Thomas បន្ទាប់ពី​លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ​មានរោគ​សញ្ញា​នៃ​វីរុស​កូវីដ១៩។ 

មន្ត្រីអ្នកនាំពាក្យ​ដដែល បាន​បន្ត​ថា នៅពេញ​មួយ​រសៀល​ថ្ងៃចន្ទ ស្ថានភាព​របស់​លោក​នាយករដ្ឋមន្ត្រីកាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ក៏​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​បញ្ជូន​ចូល​ផ្នែក​សង្គ្រោះ​កម្រិត​ធ្ងន់ នៅមន្ទីរពេទ្យ​ St Thomas ដដែល។ 

បើ​តាម​អ្នកនាំ​ពាក្យ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ Dominic Raab ដែល​ជារដ្ឋមន្ត្រី​ការបរទេសទីមួយ បំពេញ​ការងារ​ជា​ឧបនាយករដ្ឋមន្ត្រី ក្នុងករណី​ចាំបាច់។ 

មន្ត្រីអ្នកនាំពាក្យ​បាន​បញ្ជាក់​ផង​ដែរថា លោកនាយករដ្ឋមន្ត្រី​ទទួល​បាន​ការថែទាំ​យ៉ាង​ល្អ​ពី​សំណាក់គ្រូពេទ្យ និង​បាន​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​សុខាភិបាលទាំងអស់ ចំពោះ​ការ​ខិតខំបំពេញ​ការងារ​អស់ពីកម្លាំង​កាយចិត្ត៕

(ប្រភព៖ The Guardian) 




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម កំពុងពិចារណាបញ្ចុះថ្លៃភ្លើង ១០% ដើម្បីបន្ថយបន្ទុកពីបញ្ហាមេរោគកូវីដ

ព័ត៌មាន
ដើម្បីចូលរួមបន្ថយបន្ទុកហិរញ្ញវត្ថុដល់ ប្រជាពលរដ្ឋវៀតណាម ដែលកំពុងរងគ្រោះដោយមេរោគកូវីដ១៩នេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់សំ…

ករណីឆ្លងCovid-19៖ ជាសះស្បើយ ៥នាក់ និងឆ្លង១នាក់ នៅថ្ងៃទី ០៧ មេសានេះ

ព័ត៌មាន
បន្ទាប់ពីមិនបានរកឃើញករណីឆ្លង ៣ថ្ងៃជាប់គ្នារួចមក នៅថ្ងៃទី ០៧ មេសានេះ កម្ពុជាបាន​រកឃើញ​ករណីឆ្លង Covid-19 ថ្មី ចំនួន ១ករណីបន្ថែមទៀត ខណៈដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ