វិស័យកសិកម្ម

វៀតណាម នាំចេញកសិផលបានរហូតដល់ជាង១៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៤


ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណជាង៩៩លាននាក់ នាំចេញកសិផលបានរហូតដល់ទៅជាង១៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យកសិកម្ម
ដោយ

ការនាំចេញកសិផលរបស់វៀតណាម បានកើនឡើង២៤,៤% ឈានរហូតដល់ជាង១៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ដោយក្នុងនោះការនាំចេញកាហ្វេ កៅស៊ូ អង្ករ ផ្លែឈើ និងបន្លែ និងគ្រាប់ស្វាយចន្ទីសុទ្ធតែមានតម្លៃមិនក្រោមពាន់លានដុល្លារអាម៉េរិកនោះឡើយ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ការនាំចេញកាហ្វេ បានកើនឡើងច្រើនជាងគេបំផុតដល់ទៅ៣៤,៦% ឈានដល់ជាង៩០ម៉ឺន២ពាន់តោនជាមួយទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ ដោយសារតម្លៃហក់ឡើងខ្លាំង។ ការនាំចេញអង្ករសរុបបានចំនួនជាង៤លាន៦សែនតោន ក្នុងទំហំទឹកប្រាក់សរុបជិត៣ពាន់លានដុល្លារ ដោយកើនឡើង៣២% ដោយសារតម្រូវការនៅក្នុងទីផ្សារធំៗដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ចិន និងអាហ្វ្រិកមានកំណើនពីរខ្ទង់។

ទន្ទឹមនេះ បន្លែ និងផ្លែឈើក្នុងទំហំប្រមាណជាង៣,៣ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗ មានការកើនឡើងជាង២៤% ដោយក្នុងនោះទុរេន ក៏នាំចេញបានច្រើនដែរ ហើយប្រទេសចិន ជាអ្នកទិញទុរេនវៀតណាម ច្រើនជាងគេ។ ទិន្នន័យបង្ហាញថា តម្លៃនាំចេញជាពិសេសទុរេន ស្រកានាគ ស្វាយ និងចេកនៅឆ្នាំនេះ ក៏មានការឡើងថ្លៃផងដែរ បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនេះ ការនាំចេញគ្រាប់ស្វាយចន្ទី សម្រេចបាន៣៥ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ដោយកើនឡើងជាង១៧% ខណៈការនាំចេញកៅស៊ូ បានកើនឡើងតិចតួចត្រឹមតែជាង៤,៥%ឈានដល់ប្រមាណជាង១ពាន់លានដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការនាំចេញកសិផលវៀតណាម បានកើនឡើងខ្លាំងដោយសារតម្រូវការខ្ពស់ពីបណ្ដាដៃគូពាណិជ្ជកម្មធំៗដូចជាចិន សហរដ្ឋអាម៉េរិក ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ កសាងសមត្ថភាព អនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យនៅ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) ដែលមានការចូលរួមពីនិស្សិតជាង២០០នាក់ មកពី ៩សាកលវិទ្យាល័យ នៃខេត្តចំនួន ៨

ព័ត៌មាន
នាថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ នៅក្នុងសក្ខីកម្មនៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងចំណោម យុវជនកម្ពុជា សហគ្រិនខ្មែរ មានមោទនភាពចំពោះក…

ថៃ មានមហិច្ឆតាប្រែក្លាយប្រទេសជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់

ព័ត៌មាន
ថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បន្តដាក់មហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលក្រុមប្រឹក្សាវិនិយោគ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ