វៀតណាម-អាមេរិក

ក្រុមហ៊ុនរថយន្តវៀតណាម VinFast ដាក់ស្នើសុំបោះផ្សាយលក់មូលបត្រនៅផ្សារភាគហ៊ុនអាមេរិក Nasdaq


ក្រុមហ៊ុនផលិតរថយន្ត VinFast របស់ប្រទេសវៀតណាម បានបោះជំហានមួយទៀត ក្នុងការចូលទីផ្សារភាគហ៊ុននៅអាមេរិក ដើម្បីបង្កើនទុនបន្ថែមទៀត ក្នុងការពង្រីកសមត្ថភាពផលិតរថយន្តរបស់ខ្លួន ក្រោយទើបតែបញ្ជូនរថយន្តស្ទើរជិត ១ពាន់គ្រឿងទៅកាន់ទីផ្សារអាមេរិកកាលពីពេលថ្មីៗនេះ ចូលរួមប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនធំៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ក្រុមហ៊ុន VinFast ស្នើបោះផ្សាយលក់មូលបត្រនៅផ្សារភាគហ៊ុនអាមេរិក

ក្រុមហ៊ុន VinFast ប្រកាសឱ្យដឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួនបានដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រ ឬហៅថា IPO នៅសហរដ្ឋអាមេរិក ក្នុងបញ្ជីរបស់ផ្សារភាគហ៊ុន Nasdaqរួចហើយ ក្រោមឈ្មោះសម្គាល់ «VFS» ដើម្បីស្វែងរកទុនបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងគម្រោងសង់រោងចក្រនៅរដ្ឋ North Carolina ដែលអាចផលិតរថយន្តអគ្គិសនីបានដល់ ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ នៅដំណាក់កាលដំបូង។

សម្រាប់ការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន VinFast នេះ នឹងធ្វើឡើងតាមរយៈក្រុមហ៊ុន Singapore public limited ក្រោមការចុះបញ្ជីឈ្មោះថា VinFast Auto Ltd។ តែយ៉ាងណា ចំនួនភាគហ៊ុនដែលត្រូវបោះផ្សាយ និងតម្លៃលក់ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

លោកស្រី Le Thi Thu Thuy ប្រធានប្រតិបត្តិ VinFast បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃទី៧ ខែធ្នូនេះថា ការវាយតម្លៃ ឬទំហំ នៃការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនខ្លួន នឹងផ្អែកតាមស្ថានភាពទីផ្សារ។ ក្រុមហ៊ុននឹងងបន្តតាមមើលឱកាសសម្រាប់ការបង្កើនទុននាពេលខាងមុខ ខណៈផ្សារភាគហ៊ុននេះ នឹងដឹងកាន់តែច្បាស់ថែមទៀតរបស់ប្រេន VinFast។

យ៉ាងណាក៏ដោយ បើតាមក្រុមហ៊ុន VinFast បញ្ជាក់ថា ការបោះផ្សាយលក់មូលបត្រនេះ គឺវាគ្រាន់តែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើន ដើម្បីបង្កើនមូលនិធិរបស់ខ្លួន។ កាលពីខែកក្កដាកន្លងទៅ VinFast បានលក់សញ្ញាបណ្ណឱ្យធនាគារស្វីស Credit Suisse និងធនាគារអាមេរិក Citigroup ដើម្បីបង្កើនទុនយ៉ាងហោចណាស់ ៤ពាន់លានដុល្លារ ដើម្បីសង់រោងចក្ររថយន្តអគ្គិសនីនេះ។

គួរដឹងថា ក្រុមហ៊ុន VinFast កំពុងពង្រីកខ្លួនយ៉ាងលឿនចូលក្នុងទីផ្សារអាមេរិក ជាពិសេសមានបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស Tesla តាមរយៈការបញ្ចេញរថយន្តអគ្គិសនី VF8 និង VF9 ជាដើម។ កាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន VinFast បានបញ្ជូនលើកដំបូងនូវរថយន្ត ៩៩៩គ្រឿង ទៅកាន់សហរដ្ឋអាមេរិក ដែលជាសញ្ញាបង្ហាញពីការវាយលុកចូលទីផ្សារប្រទេសមហាយក្សសេដ្ឋកិច្ចលេខ១ក្នុងពិភពលោកមួយនេះ។

បើតាម VinFast ឱ្យដឹងថា ក្រុមហ៊ុននេះទទួលបានការបញ្ជាទិញរថយន្តប្រមាណ ៦ម៉ឺន ៥ពាន់គ្រឿងនៅទូទាំងពិភពលោក និងរំពឹងថា អាចលក់រថយន្តអគ្គិសនីបានដល់ ៧៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០២៦៕

អត្តបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សតៃវ៉ាន់ TSMC រំពឹងរកប្រាក់ចំណូលបាន ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីរោងចក្រផលិតឈីបនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនឈីបតៃវ៉ាន់ TSMC គ្រោងសង់រោងចក្រឈីបទី២ នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់វិនិយោគ ៤០ពាន់លានដុល្លារ ដែលច្រើនជា…

ផលិតណា ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ នឹងលែងអនុញ្ញាតឲ្យនាំចូលទៅអឺរ៉ុបទៀតហើយ!

ព័ត៌មាន
សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារដើម្បីដាក់ការហាមឃាត់ទៅលើការនាំចូលផលិតផលមួយចំនួន រួមមានផលិតផលកាហ្វេ កាកាវ និងសណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ