ទីផ្សារកៅស៊ូ​

តើមានកត្តាអ្វីធ្វើឱ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងគំហុកនៅ២ខែកន្លងមកនេះ?


តម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង២ខែកន្លងមកនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពាក់ព័ន្ធទីផ្សារផ្គត់ផ្គង់ជ័រកៅស៊ូ។ តើមានកត្តាអ្វីធ្វើឱ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងគំហុកបែបនេះ?
ទីផ្សារកៅស៊ូ​
ដោយ

សន្ទស្សន៍តម្លៃកៅស៊ូពេលអនាគតបានបង្ហាញថា តម្លៃកៅស៊ូត្រូវបានជួយដូរក្នុងតម្លៃជាង២ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាមនៅថ្ងៃសុក្រសប្ដាហ៍​មុននៅលើការផ្សារហ៊ុន Osaka Exchange។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

ខែមេសា និងខែឧសភា ត្រូវបានគេចាត់ទុកថា ជាខែធ្លាក់ចុះទិន្នផលកៅស៊ូនៅតាមបណ្ដាប្រទេសនាំចេញកៅស៊ូធំៗរួមទាំងថៃ និងវៀតណាមផងដែរ ហើយការធ្លាក់ចុះទិន្នផលកៅស៊ូនេះបានអូសបន្លាយពេលយូរនៅក្នុងឆ្នាំនេះ ដោយសាររដូវធ្លាក់ភ្លៀងមានភាពយឺតយ៉ាវនៅក្នុងរដូវវស្សា ដែលបណ្ដាលមកពីឥទ្ធិពលនៃបាតុភូតរលកកម្ដៅអែលនីណូ ដែលជាហេតុធ្វើឱ្យតម្លៃកៅស៊ូឡើងខ្ពស់កម្រមាននៅក្នុងខែមិថុនា។

ផលិតកម្មសំបកកង់យានយន្តនៅទូទាំងពិភពលោកត្រូវការកៅស៊ូធម្មជាតិ ជាង៧០% ហើយចិនជាទីផ្សារផលិតយានយន្តធំជាងគេបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែដោយសារពេលនេះតម្រូវការកៅស៊ូធម្មជាតិ នៅប្រទេសចិន បានចុះខ្សោយ ដោយសារសន្ទុះនៃការលក់រថយន្ត ជាពិសេសរថយន្តអគ្គិសនីធ្លាក់ចុះ បានបណ្តាលឱ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ ក៏មានការថយចុះទៅតាមនឹងដែរ។

ការឡើងថ្លៃប្រាក់យ៉េនរបស់ជប៉ុនថ្មីៗនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃកៅស៊ូនាពេលអនាគតផងដែរ ហើយទិដ្ឋភាពដ៏លេចធ្លោនៅក្នុងទីផ្សារនេះ គឺតម្លៃកៅស៊ូអាចនឹងងើបឡើងវិញច្រើនជាងការធ្លាក់ចុះថែមទៀតនាពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សចិន ដាក់ចេញផែនការសកម្មភាព២០ជំហាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក

ព័ត៌មាន
រដ្ឋាភិបាលចិន បានដាក់ចេញនូវផែនការអាទិភាពមួយចំនួន ដើម្បីជំរុញការចំណាយរបស់ប្រជាពលរដ្ឋ ខណៈតម្រូវការក្នុងស្រុកទន់ខ្សោយបានបន្តជះឥទ្ធិពលដល់ក…

សម្តេចធិបតី ចាត់ទុកព្រែកជីកហ្វូណនតេជោជាគម្រោងដែលមានជាតិនិយមខ្ពស់បំផុតរបស់កម្ពុជា

ព័ត៌មាន
នៅទីបំផុតគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៥ ខែសី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ