សមុទ្រចិន ខាងត្បូង

តើទំនាក់ទំនងរវាងចិន និងហ្វីលីពីន ឈានដល់ដំណាក់កាលណាហើយនៅពេលនេះ?


បញ្ហាជម្លោះសមុទ្រចិន ខាងត្បូង រវាងចិន និងហ្វីលីពីន កំពុងឡើងកម្តៅឡើងវិញ នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស។ នៅប៉ុន្មានខែចុងក្រោយនេះប្រទេសហ្វីលីពីន និងចិនបានចោទប្រកាន់គ្នាទៅវិញទៅមក ជាពិសេសក្រោយពេលដែលផ្ទុះបាតុភាពហិង្សាមួយកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។ កងឆ្មាំការពារសមុទ្ររបស់ប្រទេសទាំងពីរកំពុងបង្កើនសកម្មភាពកាន់តែសកម្មនៅក្នុងតំបន់ជម្លោះ ដែលធ្វើឱ្យមានការចោទជាសំណួរថា តើមកទល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់ដំណាក់កាលណាហើយ?
សមុទ្រចិន ខាងត្បូង
ដោយ

នៅក្នុងបទអត្ថាធិប្បាយមួយរបស់កាសែត People's Daily ដែលគេដឹងថា គឺជាកាសែតរបស់បក្សកុម្មុយនិស្តចិន បានរំលឹកប្រទេសហ្វីលីពីនថា ទំនាក់ទំនងរវាងចិន និងប្រទេសហ្វីលីពីន កំពុងស្ថិតលើផ្លូវបំបែកដោយសារបញ្ហាជម្លោះនៅសមុទ្រចិន ខាងត្បូង។ បញ្ហានេះបានជំរុញឱ្យប្រទេសចិន ស្នើឱ្យហ្វីលីពីន ពិចារណាឱ្យបានហ្មត់ចត់ពីអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅមួយរយៈចុងក្រោយប្រទេសហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងកាន់តែញឹកញាប់ ក្រោយមានការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើង កាលពីខែមិថុនា កន្លងទៅ ដែលបណ្តាលឲ្យនាវិកហ្វីលីពីនម្នាក់បានបាត់បង់ម្រាមដៃ។ ឧប្បត្តិហេតុនេះបានគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងការប្រឈមមុខដាក់គ្នាឱ្យកាន់តែប្រសើរឡើង រួមទាំងការបង្កើតខ្សែទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្រនេះ។

បទអត្ថាធិប្បាយរបស់សារព័ត៌មានដដែលនេះ បានលើកឡើងថា ទំនាក់ទំនងចិន និងហ្វីលីពីន កំពុងឈរនៅត្រង់ផ្លូវបំបែក ដែលប្រទេសទាំងពីរត្រូវជ្រើសរើសដើម្បីដើរ។ ការសន្ទនា និងការពិគ្រោះយោបល់អាចជាជម្រើសត្រឹមត្រូវ ព្រោះគ្មានផ្លូវចេញពីជម្លោះតាមរយៈការប្រឈមមុខដាក់គ្នានោះទេ។ កាសែតនេះបានសរសេររៀបរាប់ទៀតថា ទីក្រុងម៉ានីលគួរតែពិចារណាឱ្យបានហ្មត់ចត់អំពីអនាគតនៃទំនាក់ទំនងចិន-ហ្វីលីពីន និងធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យត្រលប់មករកផ្លូវត្រូវវិញ។

មកទល់ពេលនេះទីក្រុងប៉េកាំងកំពុងមានជម្លោះដែនសមុទ្រនៅសមុទ្រចិន ខាងត្បូង ជាមួយនឹងហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ខណៈដែលផ្លូវទឹកនៅក្នុងតំបន់នោះ ជាច្រកសមុទ្រដ៏សកម្មសម្រាប់ពាណិជ្ជកម្ម ដែលមានតម្លៃសរុបដល់ទៅ៣ទ្រីលានដុល្លារ ហើយក៏ជាតំបន់ដែលគេជឿជាក់ថា ជាតំបន់សម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាស្តុកមច្ឆាសមុទ្រដែលមានតម្លៃដ៏មហាសាល៕

ដោយ៖ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យក្រុមវិនិយោគិនចិន កាន់តែច្រើនឡើងៗ សម្លឹងរកឱកាសវិនិយោគនៅក្រៅប្រទេស?

ព័ត៌មាន
ក្រុមនាយកគ្រប់គ្រងទ្រព្យសកម្ម និងអ្នកប្រឹក្សាយោបល់ បានទម្លាយឱ្យដឹងថា វិនិយោគិនចិន កាន់តែច្រើនឡើងកំពុងស្វះស្វែងរកមធ្យោបាយបញ្ជូនដើមទុនរបស់ខ្លួន…

ការវាយប្រ.ហារតាមអ៊ីនធឺណិតបានក្លាយជាការគំរាមកំហែងធំបំផុតសម្រាប់វិស័យរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ

ព័ត៌មាន
ទូម៉ាស៊ីន ATM របស់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតក្នុងពិភពលោកបានក្លាយជាការគំរាមកំហែងធំបំផុតសម្រាប់វិស័យគ្រីបតូទាំងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ