អត្ថបទក្រុមហ៊ុន

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”


និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងឯកឧត្តមបណ្ឌិត ម៉ក៉ វ៉ាន់ ព្រឹទ្ធសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ,សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត។




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច បន្ដជំរុញកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច

ព័ត៌មាន
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជ…

កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ

ព័ត៌មាន
កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ!! បើផ្អែកទៅលើទិន្នន័យបានបង្ហាញ ឱ្យឃើញថា សេដ្ឋកិច្ចរបស់សហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ