ថាមពលឥន្ធនៈ

តម្លៃប្រេងឆៅស្ទុះឡើងជិត៤% មួយរំពេច ក្រោយអ៊ីរ៉ង់បញ្ជាឱ្យវាយសងសឹកជុំវិញការស្លាប់របស់មេដឹកនាំហាម៉ាស់


តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានស្ទុះឡើងភ្លាមៗ ក្រោយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ ដែលអ៊ីរ៉ង់ បានអះអាងថា ជាស្នាដៃរបស់អ៊ីស្រាអែល និងបានបញ្ជាឲ្យវាយប្រហារសងសឹក។ ក្រោយព័ត៌មាននេះចេញផ្សាយតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានស្ទុះឡើងពី៧៨ដុល្លារនៅក្នុងមួយបារ៉ែល ដល់ទៅ៨១ដុល្លារ ពោលគឺឡើងរហូតដល់ទៅ៣,៦%។
ថាមពលឥន្ធនៈ
ដោយ

ព័ត៌មានដែលចុះផ្សាយនៅ Yahoo New បានឲ្យដឹងថា តម្លៃប្រេងបានកើនឡើងភ្លាមៗ កាលពីថ្ងៃពុធ ខណៈដែលអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានបញ្ជាឱ្យមានការវាយប្រហារសងសឹកលើអ៊ីស្រាអែល ដែលខ្លួនបានចោទថា ជាអ្នកនៅពីក្រោយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ នៅលើដីរបស់ខ្លួន។ តម្លៃប្រេងឆៅ​នៅ West Texas Intermediate ដែលមានតម្លៃត្រឹម៧៨ដុល្លារនៅក្នុង១បារ៉ែល បានឡើងមួយរំពេចដល់៨១ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺស្ទុះឡើងដល់ទៅ៣,៦%។ ការស្ទុះឡើងនេះ គឺកើតឡើងក្រោយពេលដែលលោក អាយ៉ាតូឡា អាលី ខាមេនី ( Ayatollah Ali Khamenei) មេដឹកនាំរបស់អ៊ីរ៉ង់ បានបញ្ជាឱ្យមានការវាយប្រហារដោយផ្ទាល់ទៅលើអ៊ីស្រាអែលជាការសងសឹក។

អ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែលបានធ្វើឃាតមេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ នៅទីក្រុងតេអេរ៉ង់ ភ្លាមៗបន្ទាប់ពីបានសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហេសបូឡាក្នុងទីក្រុងបៃរូត។ ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិក នៅតែជំរុញឱ្យមានបទឈប់បាញ់នៅហ្គាហ្សា ប៉ុន្តែទទួលស្គាល់ថា វាពិបាកជាងពេលណាៗទាំងអស់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស គឺលោក អ៊ីស្លាអ៊ីល ហានីយេហ្វ ( Ismail Haniyeh )នៅលើទឹកដីអ៊ីរ៉ង់។

ការកើនឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនេះ បានកើតឡើងមុនពេលកិច្ចប្រជុំត្រួតពិនិត្យតម្លៃប្រេងដោយក្រុមប្រទេសសមាជិកសំខាន់ៗនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោក វីវិក ដា ( Vivek Dhar ) អ្នកវិភាគនៅធនាគារ Commonwealth Bank of Australia បាននិយាយថា ទីផ្សារប្រេងពិតជាស្ថិតក្នុងភាពព្រួយបារម្ភ ប្រសិនបើសង្រ្គាមដោយផ្ទាល់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលក្រោយការធ្វើឃាតមេដឹកនាំហាម៉ាស់ពិតជាកើតឡើងមែននោះ។ មកដល់ពេលនេះតម្លៃប្រេងឆៅដែលស្ថិតនៅក្នុងកម្រិតមួយខ្ពស់ស្រាប់ទៅហើយនោះត្រូវគេព្រួយបារម្ភថា នឹងស្ទុះឡើងបន្ថែមទៀតនៅពេលដែលភាពជាសត្រូវរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលឈានដល់ដំណាក់កាលថ្មីមួយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើង ចង់ចាប់ផ្ដើមចរចានុយក្លេអ៊ែឡើងវិញ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី

ព័ត៌មាន
មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូបដែលទើបតែរត់មកចុះចូលខាងកូរ៉េខាងត្បូង បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសកូរ៉េខ…

ធនាគារកណ្តាលអាម៉េរិក បន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរ ខណៈអត្រាអតិផរណាកំពុងឈានទៅរកគោលដៅ២%

ព័ត៌មាន
ធនាគារកណ្តាលអាម៉េរិក (Fed) បានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរ កាលពីថ្ងៃពុធ ប៉ុន្តែបានបើកទ្វារចំហដើម្បីកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ